ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត

2026/07/30 11:48:46 am        148

ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី លោក Boris Yaryshevsky បានទទួលស្គាល់ថា ការត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិអស់រយៈពេលជាងមួយទសវត្សរ៍ បានធ្វើឱ្យអត្តពលិករុស្ស៊ីបាត់បង់ការលើកទឹកចិត្ត និងកម្រិតសមត្ថភាពរបស់ពួកគេធ្លាក់ចុះ បើប្រៀបធៀបទៅនឹងគូប្រជែងនៅលើឆាកពិភពលោក។

ការផ្អាកសមាជិកភាពរបស់សហព័ន្ធអត្តពលកម្មរុស្ស៊ីបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ បន្ទាប់ពីមានការបង្ហាញអំពីកម្មវិធីប្រើប្រាស់សារធាតុហាមឃាត់ដែលគាំទ្រដោយរដ្ឋ។ បន្ទាប់មក ការឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២ ក៏បាននាំឱ្យស្ថាប័នកីឡាអន្តរជាតិជាច្រើន បន្តដាក់ទណ្ឌកម្ម និងហាមឃាត់ក្រុមជម្រើសជាតិ និងអត្តពលិករុស្ស៊ីមិនឱ្យចូលរួមការប្រកួតអន្តរជាតិ។

ថ្លែងប្រាប់ Reuters អំឡុងការប្រកួតជើងឯកអត្តពលកម្មជាតិរុស្ស៊ីកាលពីសប្ដាហ៍មុន លោក Yaryshevsky បាននិយាយថា៖ «ការខ្វះឱកាសប្រកួតជាមួយកីឡាករលំដាប់ពិភពលោក បានធ្វើឱ្យអត្តពលិកមួយចំនួនបាត់បង់កម្លាំងចិត្ត ខណៈអ្នកផ្សេងទៀតនៅតែស្ថិតនៅកម្រិតដដែល ដោយមិនអាចអភិវឌ្ឍសមត្ថភាពបន្ថែមបាន។ ជារួម វាបានធ្វើឱ្យកម្រិតអត្តពលកម្មរបស់យើងធ្លាក់ចុះដោយជៀសមិនរួច»។

ទោះបីជាយ៉ាងណា លោកនៅតែមានទំនុកចិត្តថា អត្តពលិករុស្ស៊ីនឹងអាចវិលត្រឡប់ទៅប្រកួតក្នុងព្រឹត្តិការណ៍ អូឡាំពិកទីក្រុង Los Angeles ឆ្នាំ ២០២៨ បាន។

លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា សហព័ន្ធកំពុងខិតខំយ៉ាងខ្លាំង ដើម្បីធានាថាអត្តពលិករបស់យើងនឹងមានឱកាសចូលរួមអូឡាំពិកនៅ Los Angeles។ បច្ចុប្បន្ន អត្តពលិកជម្រើសជាតិរបស់យើង ៦ នាក់ កំពុងឈរនៅចំណាត់ថ្នាក់លេខ ១ ពិភពលោកក្នុងវិញ្ញាសារបស់ពួកគេ ហើយខ្ញុំជឿថា ពួកគេមានសមត្ថភាពដណ្ដើមមេដាយជូនប្រទេសរុស្ស៊ី ប្រសិនបើបានចូលរួមប្រកួត»។

ទោះជាយ៉ាងណាស្ថាប័នគ្រប់គ្រងកីឡាអត្តពលកម្មពិភពលោក World Athletic នៅតែរក្សាការដាក់ទណ្ឌកម្មលើរុស្ស៊ី។ ប្រធានស្ថាប័ន លោក Sebastian Coe បានបញ្ជាក់ថា ការហាមឃាត់នេះនៅតែចាំបាច់ ដើម្បីការពារយុត្តិធម៌ និងសុចរិតភាពនៃការប្រកួត។

គួរបញ្ជាក់ថា រុស្ស៊ីបានចូលរួមការប្រកួតអូឡាំពិកក្រោមទង់ជាតិរបស់ខ្លួនជាលើកចុងក្រោយនៅទីក្រុង Rio ២០១៦ ប៉ុន្តែអត្តពលិកផ្នែកអត្តពលកម្មនៅពេលនោះ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមផងដែរ ដោយសារករណីសារធាតុហាមឃាត់៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍
2026/07/30 10:57:00 am        149
លីគកំពូលកម្ពុជានឹងត្រូវចាប់ឆ្នោត និងប្រកាសបើករដូវកាលថ្មី ឆ្នាំ២០២៦/២៧ នាថ្ងៃស្អែក
2026/07/30 10:37:00 am        149
ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
2026/07/29 04:14:16 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ខណ្ឌ៧មករា កំពុងខិតខំដំណើរការចុះបញ្ជីដីធ្លី ដើម្បីបញ្ចប់​ការចុះបញ្ជី​ដីធ្លី​ក្នុង​ក្រប​ខ័ណ្ឌ​រាជ​ធានី​ភ្នំពេញ

2026/07/30 01:55:55 pm
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧
2026/07/30 01:49:13 pm
​ទ័ពជួរមុខ៖ ការអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ជាការផ្ដល់ភាពកក់ក្ដៅ និង​កិត្តិយស
2026/07/30 01:44:18 pm
​គ្រូបណ្តុះបណ្តាលជំនាញលើកទឹកចិត្តយុវជនរៀនជំនាញ ធីវ៉េត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារអនាគត
2026/07/30 01:17:01 pm
​Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
2026/07/30 01:04:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm