សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ផ្ញើសារ​អនុមោទនា ពិធីបុណ្យចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា

2026/07/30 12:38:09 pm        197

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា បាន​ផ្ញើសារ​អនុមោទនា ពិធីបុណ្យចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា ដែល ពិធីបុណ្យចូលព្រះវស្សានឹងចាប់ផ្ដើម​នៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០នេះ។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី បានសរសេរ​នៅក្នុងសារ​ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

សម្ដេច​បានថ្លែងថា បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

សម្ដេច​ធិបតីបានថ្លែងថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាឍ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។

សូមជម្រាបថា នៅក្នុងពិធីបុណ្យចូលព្រះវស្សា និងជាថ្ងៃប្រារព្ធ បុណ្យអាសាឡ្ហបូជា នៅក្នុងព្រះពុទ្ធសាសនា។ បើទោះបីជាតាមព្រះវិន័យ ព្រះសង្ឃត្រូវចូលកាត់វស្សាពេញផ្លូវការនៅថ្ងៃ ១រោច ខែអាសាឍ ក៏ដោយ ប៉ុន្តែពិធីកម្មសាសនារបស់ពុទ្ធបរិស័ទចាប់ផ្ដើមធ្វើឡើងតាំងពីល្ងាចថ្ងៃ១៥កើតនេះម្ល៉េះ។

នៅក្នុងពិធីនេះ មាន​សកម្មភាពសំខាន់ៗនៅល្ងាចថ្ងៃ១៥កើត ខែអាសាឍមួយចំនួនដូចជា​ ការហែទៀនវស្សា និងទេយ្យទាន៖ ប្រជាពុទ្ធបរិស័ទ ចាស់ទុំចំណុះជើងវត្ត នាំគ្នាដង្ហែទៀនវស្សា សំពត់សាដក (សំពត់ងូតទឹកភ្លៀង) អង្ករ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗ ហែជុំវិញព្រះវិហារចំនួន ៣ជុំ។ ក្រោយពីហែរួច ពុទ្ធបរិស័ទបាននាំគ្នាចូលក្នុងព្រះវិហារ ដើម្បីធ្វើកិច្ចវេរប្រគេនទៀនវស្សា និងគ្រឿងឧបភោគបរិភោគទាំងនោះប្រគេនដល់ព្រះសង្ឃ។ ព្រះសង្ឃសម្តែងធម៌ទេសនាអំពីរឿងរ៉ាវទាក់ទងនឹងបុណ្យចូលព្រះវស្សា និងបុណ្យអាសាឡ្ហបូជា ដើម្បីឱ្យពុទ្ធបរិស័ទបានយល់ដឹងកាន់តែច្បាស់។ ចំណែកទៀនវស្សាដែលបានប្រគេនរួច នឹងត្រូវអុជបំភ្លឺនៅក្នុងព្រះវិហារ ហើយត្រូវរក្សាឱ្យឆេះជានិច្ចមិនឱ្យរលត់ឡើយ រហូតអស់រយៈពេល ៣ខែពេញ៕

 

អត្ថបទដែលទាក់ទង

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលកំពុងខិតខំទាក់ទាញវិនិយោគិន មកវិនិយោគរោងចក្រផលិតក្រណាត់ប្រើប្រាស់វត្ថុធាតុដើមពីអាមេរិក
2026/07/30 12:28:08 pm        124
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង
2026/07/30 12:01:20 pm        196
នារីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការម្នាក់ ត្រូវគ្រួសារនាំយកទៅប្រគល់ជូនសមត្ថកិច្ចហើយ
2026/07/30 11:59:57 am        357

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ខណ្ឌ៧មករា កំពុងខិតខំដំណើរការចុះបញ្ជីដីធ្លី ដើម្បីបញ្ចប់​ការចុះបញ្ជី​ដីធ្លី​ក្នុង​ក្រប​ខ័ណ្ឌ​រាជ​ធានី​ភ្នំពេញ

2026/07/30 01:55:55 pm
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧
2026/07/30 01:49:13 pm
​ទ័ពជួរមុខ៖ ការអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ជាការផ្ដល់ភាពកក់ក្ដៅ និង​កិត្តិយស
2026/07/30 01:44:18 pm
​គ្រូបណ្តុះបណ្តាលជំនាញលើកទឹកចិត្តយុវជនរៀនជំនាញ ធីវ៉េត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារអនាគត
2026/07/30 01:17:01 pm
​Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
2026/07/30 01:04:36 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm