ឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភានេះ អាជ្ញាធរខេត្តឧត្ដរមានជ័យ នៃប្រទេសកម្ពុជា និងអាជ្ញាធរខេត្តសុរិន្ទ នៃប្រទេសថៃ បានបើកដំណើរការច្រកព្រំដែនអន្តរជាតិអូរស្មាច់ឡើងវិញ ជាផ្លូវការ បន្ទាប់ពីផ្អាកដំណើរការអស់រយៈពេលប្រមាណពីរឆ្នាំដោយសារបញ្ហាជំងឺកូវីដ-១៩។
ក្រោយការបើកដំណើរការឡើងវិញនេះ ប្រជាពលរដ្ឋ ដែលធ្លាប់តែចេញចូលរកស៊ីឆ្លងកាត់ព្រំដែន នេះ មិនមានតម្រូវឱ្យធ្វើឯកសារអ្វីថ្មីនោះទេ គឺប្រើប្រាស់ឯកសារដូចមុន ដោយគ្រាន់តែបន្ថែមការបញ្ជាក់ អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ពីរដូស។




