ខណ្ឌ៧មករា កំពុងខិតខំដំណើរការចុះបញ្ជីដីធ្លី ដើម្បីបញ្ចប់​ការចុះបញ្ជី​ដីធ្លី​ក្នុង​ក្រប​ខ័ណ្ឌ​រាជ​ធានី​ភ្នំពេញ

2026/07/30 01:55:55 pm        122

ក្រុមការងារជំនាញ នៃមន្ទីររៀបចំដែនដីនគររូបនីយ៍កម្ម សំណង់ និងសុរិយោដី កំពុង​ខិត​ខំ​ដំណើរ​ការ​ការចុះបញ្ជីដីធ្លី អគារសហកម្មសិទ្ធិក្នុងខណ្ឌ៧មករា ដែលជាខណ្ឌ​ចុង​ក្រោយ​បង្អស់​សម្រាប់​ក្រប​ខ័ណ្ឌ​រាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ ក្រុមការងារជំនាញ បាននឹងកំពុងអនុវត្តការងារ តានរយៈការចុះផ្ទាល់ដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌ៧មករា ដើម្បីធ្វើការបាញ់ប្រព័ន្ធតាមបច្ចេកទេសជំនាញ និងដំណើរការការស្នើសុំចុះបញ្ជីដីធ្លី ដោយតម្រូវឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ និងបំពេញឯកសារភ្ជាប់ ដែលបញ្ជាក់ពីការកាន់កាប់កម្មសិទ្ធិដីធ្លី ដើម្បីចុះទៅក្នុងប្រព័ន្ធ មុនឈានដល់ការចេញប្លង់កម្មសិទ្ធិដីធ្លី ជូនពលរដ្ឋជាម្ចាស់អគារសហកម្មសិទ្ធិទាំងអស់ ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារ បានអនុវត្តការចុះបញ្ជីដីធ្លីក្នុងប្រព័ន្ធ និងបានចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋរួចរាល់ អស់១៣ខណ្ឌហើយសម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ខណ្ឌ៧មករា គឺជាខណ្ឌដែលសម្បូរទៅដោយសំណង់អគារចាស់ៗពីសង្គម ដោយចែកជាពីរ គឺសំណង់អគារមុនអនុក្រឹត្យ និងក្រោយអនុក្រឹត្យ។

ប្រជាពលរដ្ឋសាទរ និងរីករាយទទួលយកយន្តការចុះបញ្ជីដីធ្លីដល់តាមខ្នងផ្ទះរបស់ពួកគេ ដែលវាបានបង្កលក្ខណៈងាយស្រួលមួយ ដោយពលរដ្ឋពុំចាំបាច់រត់ទៅរកមន្ត្រីដើម្បីធ្វើសេវា។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានជំរុញដល់ក្រសួង និងជំនាញ ត្រូវបញ្ចប់ការចុះបញ្ជីដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៦ និងបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីត្រឹមឆ្នាំ២០២៧៕ អត្ថបទ៖ លីហេង

 

អត្ថបទដែលទាក់ទង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧
2026/07/30 01:49:13 pm        122
ទ័ពជួរមុខ៖ ការអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ជាការផ្ដល់ភាពកក់ក្ដៅ និង​កិត្តិយស
2026/07/30 01:44:18 pm        116
គ្រូបណ្តុះបណ្តាលជំនាញលើកទឹកចិត្តយុវជនរៀនជំនាញ ធីវ៉េត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារអនាគត
2026/07/30 01:17:01 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN និងដៃគូ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសុខភាពនៅតំបន់ហ្កាហ្សា

2026/07/30 02:31:00 pm
​អ៊ីរ៉ាក់អនុម័តផែនការសន្តិសុខ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត
2026/07/30 02:28:22 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពាន​សមាជិក​ភាព​កិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ
2026/07/30 02:28:09 pm
​ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ
2026/07/30 02:20:44 pm
​ខណ្ឌ៧មករា កំពុងខិតខំដំណើរការចុះបញ្ជីដីធ្លី ដើម្បីបញ្ចប់​ការចុះបញ្ជី​ដីធ្លី​ក្នុង​ក្រប​ខ័ណ្ឌ​រាជ​ធានី​ភ្នំពេញ
2026/07/30 01:55:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm