លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពាន​សមាជិក​ភាព​កិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ

2026/07/30 02:28:09 pm        201

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គ​ស្នង​ការ​សមាគមកាយឫទ្ធិនារីកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល និង​ជា​ព្រះប្រ​ធានកិត្តិយសនៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីថ្វាយព្រះពរ និងថ្វាយនូវ “ពាន​សមាជិក​ភាព​កិត្តិយសជើងឯក (CHAMPIONS AWARD)” ដែល សហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយព្រះអង្គ កាលពីពេល​ដែល​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ទទួល​រៀប​ចំ​មហា​សន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំ​ឆ្នាំ​របស់​សហគមន៍​ OB-PS លើកទី៤២ នៅលើដែនដីអង្គរដ៏ពិសិដ្ឋ ខេត្តសៀមរាប ឆ្នាំ២០២៦ កន្លង​ទៅ​នេះ​។

ការថ្វាយនូវ “ពានសមាជិកភាពកិត្តិយសជើងឯក (CHAMPIONS AWARD)” ពីសហគមន៍ OB-PS​ នេះគឺជាសក្ខីភាពយ៉ាងពិតប្រាកដចំពោះព្រះរាជហឫទ័យ និងព្រះសកម្មភាព​ដ៏​ឧត្តុង្គ​ឧត្តម​របស់សម្តេចព្រះមហាក្សត្រី ក្នុងព្រះរាជកិច្ចសង្គម មនុស្សធម៌ ជាពិសេស​ព្រះរាជ​កិច្ច​លើក​កម្ពស់​តម្លៃ​ និង​សិទ្ធិស្ត្រីគ្រប់ៗរូប។

ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានទូលថ្វាយ សម្តេចព្រះមហាក្សត្រី នូវរបាយការណ៍​សង្ខេប​អំពី​វឌ្ឍនភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងរយៈពេលកន្លងមក ជាពិសេស​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់របស់សមាគមក្នុងការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ។

សូមបញ្ជាក់ផងដែរថា សហគមន៍ Olave Baden-Powell Society (OB-PS) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៩៨៤ ជាបណ្តាញអ្នកគាំទ្រអន្តរជាតិ ដែលគាំទ្របេសកកម្មរបស់ សមាគម​កាយ​ឫទ្ធិ​នារីពិភពលោក WAGGGS ក្នុងការជួយឱ្យកុមារី និងយុវតីអភិវឌ្ឍ​សក្តានុពល​ពេញ​លេញ​របស់​ខ្លួន ដើម្បីក្លាយជាពលរដ្ឋពិភពលោកដែលមានការទទួលខុសត្រូវ៕

 

អត្ថបទដែលទាក់ទង

ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ
2026/07/30 02:20:44 pm        186
ខណ្ឌ៧មករា កំពុងខិតខំដំណើរការចុះបញ្ជីដីធ្លី ដើម្បីបញ្ចប់​ការចុះបញ្ជី​ដីធ្លី​ក្នុង​ក្រប​ខ័ណ្ឌ​រាជ​ធានី​ភ្នំពេញ
2026/07/30 01:55:55 pm        259
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧
2026/07/30 01:49:13 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការរំពឹងទុកកើនឡើងនៃការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅឈូងសមុទ្រ

2026/07/30 04:57:08 pm
​អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនជនជាតិចិន១៣១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ក្នុងស្រុកគិរីសាគរ
2026/07/30 04:55:12 pm
​មន្ត្រី​៖ លោក Trump និងលោក Netanyahu បាន​​​ពិចារណាទប់​ស្កាត់​​អ៊ីរ៉ង់គ្រប់​ជម្រើស រួមទាំងការវាយប្រហារ​
2026/07/30 04:53:02 pm
​ធនាគារិកលីបង់ដ៏លេចធ្លោម្នាក់ ប្រឈមការចាប់ខ្លួនជុំវិញការទទួលទានអាហារពេលល្ងាចជាមួយលោក Netanyahu
2026/07/30 04:49:24 pm
​[UPDATE] អ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុន កើនឡើងដល់ ៣៤នាក់ ខណៈអ្នករួច​ជីវិតប្រឈម​ជាមួយ​កម្ដៅ​
2026/07/30 04:44:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm