កម្ពុជា​បញ្ជាក់ប្រាប់វៀតណាមអំពីជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី បើ​ទោះ​ថៃ​បន្ត​បង្ក​អរិភាព

2026/07/30 02:38:21 pm        266

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំវៀតណាម ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់​ជំហរ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ជាមួយប្រទេសថៃ ដោយសន្ដិវិធីផ្អែកលើច្បាប់ បើទោះបីថៃ បន្ត​បង្ក​អរិភាព​ក៏​ដោយ​។

ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានរដ្ឋសភា បាន​ថ្លែង​ប្រាប់​អ្ន​​កសារព័ត៌មាន ឱ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថាសម្ដេច​ប្រធាន​រដ្ឋសភា​ បានប្រាប់ថ្នាក់ដឹកនាំវៀតណាម ពាក់ព័ន្ធការ​រក្សា​ជំហរ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយសន្ដិវិធី ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ មេដឹកនាំកំពូលរបស់វៀតណាម ដែលប្រធានរដ្ឋសភា បាន​ជួបរួមមាន ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយសនី និងជាប្រធានរដ្ឋវៀតណាម , ឯកឧត្ដម ជិន ថាញ់មិញ ប្រធានរដ្ឋសភា និងឯកឧត្ដម ឡេ មិញហ៊ុង នាយករដ្ឋមន្រ្ដីវៀតណាម។

ឯកឧត្ដម អ្នកនាំពាក្យ បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលវៀតណាម សម្ដេច​ប្រធាន​រដ្ឋសភាកម្ពុជា បានលើកយកបញ្ហាជម្លោះព្រំដែន ដែលថៃឈ្លានពានកម្ពុជា ប្រា​ប់​ថ្នាក់​ដឹក​នាំ​វៀតណាម ថា បើទោះបីថៃ នៅតែបន្តបង្កអរិភាព តែរាជរដ្ឋាភិបាល នៅតែប្រកាន់​ខ្ជាប់​ជំហរ​ដោះ​ស្រាយ​ជម្លោះ ដោយសន្ដិវិធីផ្អែកលើច្បាប់។ ហើយកម្ពុជា ប្រឆាំងដាច់ខាត ចំពោះការ​ប្រើ​ប្រាស់​កម្លាំង ក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែនអន្ដរជាតិ។ ជាការឆ្លើយតប ថ្នាក់ដឹកនាំវៀតណាម បាន​ជម្រាបប្រធានរដ្ឋសភាកម្ពុជា ថា វៀតណាម នឹងបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ជុំវិញ​ជម្លោះព្រំដែនកម្ពុជា និងថៃ ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងរកបាន​ដំណោះ​ស្រាយ​ដោយ​សន្ដិវិធី ដើម្បីស្ថិរភាព និងសន្ដិសុខតំបន់។

សូមជម្រាបជូនថា យោធាថៃ បានឈ្លានពានកម្ពុជា ចំនួន២លើក កាលពីឆ្នាំ២០២៥។ ហើយ​បើ​ទោះ​បី​ពេលនេះប្រទេសកម្ពុជា និងថៃ រកបានបទឈប់បាញ់ គ្មានការវាយ​ប្រយុទ្ធ​គ្នា​ទ្រង់​ទ្រាយ​ធំ​នៅ​តា​មព្រំដែន ប៉ុន្ដែយោធាថៃ នៅតែបន្តបង្កអរិភាព ដោយយកទូកុងតឺន័រ លួសបន្លា ព័ទ្ធយកដី យក​ផ្ទះ​របស់ពលរដ្ឋខ្មែរ រារាំងដល់ពលរដ្ឋប្រមាណ២ម៉ឺននាក់ មិនទាន់អាច​វិល​ទៅ​កាន់​លំនៅ​ឋាន​វិញ​។ បើទោះបីយោធាថៃ បង្កអរិភាពបែបនេះក្ដី តែកម្ពុជានៅតែប្រកាន់ជំហរ ដោះស្រាយ​ជម្លោះ​ព្រំដែន ​ដោយសន្ដិវិធី ផ្អែកលើច្បាប់អន្ដរជាតិ​៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

UN និងដៃគូ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសុខភាពនៅតំបន់ហ្កាហ្សា
2026/07/30 02:31:00 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពាន​សមាជិក​ភាព​កិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ
2026/07/30 02:28:09 pm        202
ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ
2026/07/30 02:20:44 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាសន្តិសុខUN បន្ថែមពេលទណ្ឌកម្មប្រឆាំងក្រុមប្រដាប់អាវុធនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

2026/07/30 05:00:41 pm
​ការរំពឹងទុកកើនឡើងនៃការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅឈូងសមុទ្រ
2026/07/30 04:57:08 pm
​អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនជនជាតិចិន១៣១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ក្នុងស្រុកគិរីសាគរ
2026/07/30 04:55:12 pm
​មន្ត្រី​៖ លោក Trump និងលោក Netanyahu បាន​​​ពិចារណាទប់​ស្កាត់​​អ៊ីរ៉ង់គ្រប់​ជម្រើស រួមទាំងការវាយប្រហារ​
2026/07/30 04:53:02 pm
​ធនាគារិកលីបង់ដ៏លេចធ្លោម្នាក់ ប្រឈមការចាប់ខ្លួនជុំវិញការទទួលទានអាហារពេលល្ងាចជាមួយលោក Netanyahu
2026/07/30 04:49:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm