Rangers និង Frankfurt ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រប​ខណ្ឌ​បាល់ទាត់​អឺរ៉ុប​លើកដំបូង ​ក្រោយ​ខកខាន​រយៈ​ពេល​យូរ​ដូចគ្នា​

2022/05/06 07:08:56 pm        506

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ស្កុ​ត​ឡេ​ន Glasgow Rangers បាន​បន្ត​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ខ្លួន​ដោយ​បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Europa League ក្រោយ​យកឈ្នះ​ក្រុម​អាល្លឺម៉ង់ RB Leipzig​។ ​​វគ្គ​ផ្តាច់ព្រ័ត្រ Europa League គឺជា​ការប៉ុនប៉ង​ចង់​ឈ្នះ​ពាននៅ​ក្រប​ខណ្ឌ​លើកដំបូង​ក្នុង​រយៈពេល ៥០​ឆ្នាំ​សំរាប់ Rangers ដែល​ស្ថិត​ក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ Giovanni van Bronckhorsht​។

​​បន្ទាប់ពី​ចាញ់​នៅ​ជើង​ទី១ ទឹកដី​អាល្លឺម៉ង់ ត្រលប់​មកកាន់​ទឹកដី​ស្កុ​ត​ឡេ​ន​វិញ​ត្រឹម ១៨​នាទី​ដំបូង Rangers ក៏​រកបាន​គ្រាប់​នាំមុខ​ដោយ James Tavernier មុន​ពេល​ដែល Glen Kamara បន្ថែម​មួយ​គ្រា​ប់​ទៀត​នៅ​នាទី​ទី​២៤​។ ​​ការប្រកួត​ហាក់​តានតឹង​នៅ​ពេល Christophe Nkunku ស៊ុត​បញ្ចូល​ទី​ឱ្យ Leipzig បាន​មួយ​គ្រាប់​ដែលជា​គ្រាប់​ទី៣២ របស់គេ​ក្នុង​រដូវ​កាល និង​មានន័យថា​ក្រុម​ទាំងពីរ​ស្មើគ្នា ២-២ សរុប​ទាំងពីរ​ជើង​។​ ​​នៅសល់តែ ១០នាទី​ទៀត​ចប់​ការប្រកួត John Lundstram គឺជា​អ្នកសំរេច​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ Rangers យកឈ្នះ Leipzig ៣-១ និង​សរុប​ទាំងពីរ​ជើង ៣-២​។

​​ដោយ​ឡែក​មួយគូ​ទៀត​ក្រុម​អាល្លឺម៉ង់ Eintracht Frankfurt បានបញ្ចប់​ក្តី​ស្រមៃ​របស់ West Ham ហើយ​ក្រោយ​យកឈ្នះ​សរុប​ទាំងពីរ ៣-១​។ ​​ខ្សែការពារ West Ham, Aron Cresswell និង​អ្នកចាត់ការ​លោក David Moyes ត្រូវបានបណ្តេញចេញ​ទាំងពីរ​នាក់​នៅ​នាទី​ទី១៩ បន្ទាប់ពី​កំហុស​របស់ Cresswell ទទួលបាន​កាត​លឿង តែ VAR ធ្វើឱ្យ​កាត​លឿង​ប្រែ​ទៅជា​កាត​ក្រហម​។ ​​បន្ទាប់ពី​ឈ្នះ​ជើង​ទី១ នៅ​ទឹកដី​អង់គ្លេស ២-១ រួចហើយនោះ Frankfurt បាន​យកឈ្នះ​នៅ​ជើង​ទី២ នេះ​ទៀត ១-០ ដោយ​គ្រាប់​បាល់​របស់ Rafael Borre ខណៈ​ការប្រកួត​បញ្ចប់​ទៅដោយ​អ្នកគាំទ្រ Frankfurt បាននាំគ្នា​រត់​ចូល​ទីលាន ​ដើម្បី​អបអរសាទរ​ក្រុម​របស់ខ្លួន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​ លើកដំបូង​តាំងពី​ឆ្នាំ១៩៨០​។ ​​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៨ ខែឧសភា​នេះនៅ​ទីក្រុង Seville ប្រទេស​អេ​ស្ប៉ា​ញ​ជំនួប​រវាង Frankfurt និង Rangers៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm