ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់មន្រ្តីឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ដើម្បី​ប្រសិទ្ធ​ភាព​ការងារ

2026/07/30 02:58:15 pm        217

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់​មន្រ្តី​ទាំង​អស់​ឱ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល ​និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់កិច្ចការងារប្រចាំថ្ងៃ ការប្រមូលទិន្នន័យ ការ​វិភាគ​ព័ត៌មាន និងការរៀបចំសេចក្តីព្រាងរបាយការណ៍ និងណែនាំឱ្យធ្វើទំនើបកម្ម ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការអាន ការវិភាគ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.​) ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើប្រធានបទរួមមាន៖ (១.) សេចក្ដី​រាយ​ការណ៍ លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ ក.ស.វ.,​ (២). ការលើកកម្ពស់គុណភាព និងល្បឿន នៃរបាយការណ៍វិភាគស្ថានភាពសេដ្ឋកិច្ច សង្គម​កិច្ច វប្បធម៌ និងបរិស្ថាន និងការពង្រឹងគុណភាព លើការផ្ដល់យោបល់ និងវាយ តម្លៃ​លើ​ផល​ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និង (៣). បញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បី​ពង្រឹង​ និង​លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ ក.ស.វ.។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជា ក.ស.វ. បានខិតខំអនុវត្តការងារ បាន​លទ្ធ​ផល​ជាច្រើន ប៉ុន្តែក៏នៅមាន បញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយ។ ក្នុងន័យនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ​២០២៦ និងទិសដៅការងារបន្តរបស់ ក.ស.វ. ដោយ​ណែនាំ​ឱ្យ​ពន្លឿន​ការ​រៀបចំ​ផែន​ការ​អភិវឌ្ឍ​ស្ថាប័ន ​(IDP) ដើម្បីកំណត់ឱ្យបានច្បាស់នូវចក្ខុវិស័យ បេសកកម្ម និងទិសដៅ​អភិវឌ្ឍ​ស្ថាប័ន​រយៈ​ពេល​វែង ព្រមទាំងពិនិត្យ និងកំណត់នូវគុណតម្លៃរបស់ ក.ស.វ. ឱ្យស្របតាម​គុណ​តម្លៃ​ស្នូល​ទាំង​៤ ​របស់ទីស្តីការគណៈរដ្ឋមន្ត្រីរួមមាន៖ (១). នីតិរដ្ឋ និងការការពារ​ផល​ប្រយោជន៍​សាធារណៈ​ (២). គុណាធិបតេយ្យ (៣). សាមគ្គីភាព និងបរិយាបន្ន និង (៤). វិជ្ជាជីវៈ និង​ក្រម​សីលធម៌​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បី​លើក​កម្ពស់​គុណ​ភាព ប្រសិទ្ធភាព និងល្បឿននៃការ រៀបចំរបាយការណ៍វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន ដោយណែនាំឱ្យរៀបចំក្របខ័ណ្ឌ សម្រាប់ការរៀបចំ របាយការណ៍​ឱ្យ​មាន​ភាព​ច្បាស់​លាស់ ក្នុងនោះត្រូវបែងចែករបាយការណ៍ជាពីរប្រភេទសំខាន់ៗគឺ៖ (១). របាយ​ការណ៍ពិនិត្យ និង តាមដាន និង (២). របាយការណ៍វិភាគយុទ្ធសាស្ត្រ។ ចំពោះ​របាយ​ការណ៍​នីមួយ​ៗ​ ត្រូវកំណត់ឱ្យបានច្បាស់អំពីគោលបំណង វិសាលភាពការងារ ប្រធានបទអាទិភាព វិធីសាស្ត្រ​អនុវត្ត ភាពញឹកញាប់នៃការចេញរបាយការណ៍ ព្រមទាំងធនធានផ្សេងៗ សម្រាប់ ការ​រៀប​ចំ​របាយការណ៍នីមួយៗ ប្រកបដោយភាពច្បាស់លាស់ និងគុណភាព។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង​បញ្ញា​សិប្ប​និម្មិត​ (AI) ដើម្បីគាំទ្រដល់កិច្ច ការងារប្រចាំថ្ងៃ ការប្រមូលទិន្នន័យ ការវិភាគព័ត៌មាន និងការ​រៀបចំ​សេច​ក្តីព្រាងរបាយការណ៍ និងណែនាំឱ្យធ្វើទំនើបកម្ម របៀបបង្ហាញ លទ្ធផលរបាយការណ៍ ដោយ​ប្រើ​ប្រាស់ Dashboard និង Infographic ដែលអាចសង្ខេប ព័ត៌មានសំខាន់ៗ ដើម្បីផ្តល់​ភាព​ងាយ​ស្រួល ក្នុងការអាន ការវិភាគ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជា​បញ្ជាក់ប្រាប់វៀតណាមអំពីជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី បើ​ទោះ​ថៃ​បន្ត​បង្ក​អរិភាព
2026/07/30 02:38:21 pm        265
UN និងដៃគូ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសុខភាពនៅតំបន់ហ្កាហ្សា
2026/07/30 02:31:00 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពាន​សមាជិក​ភាព​កិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ
2026/07/30 02:28:09 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាសន្តិសុខUN បន្ថែមពេលទណ្ឌកម្មប្រឆាំងក្រុមប្រដាប់អាវុធនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

2026/07/30 05:00:41 pm
​ការរំពឹងទុកកើនឡើងនៃការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅឈូងសមុទ្រ
2026/07/30 04:57:08 pm
​អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនជនជាតិចិន១៣១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ក្នុងស្រុកគិរីសាគរ
2026/07/30 04:55:12 pm
​មន្ត្រី​៖ លោក Trump និងលោក Netanyahu បាន​​​ពិចារណាទប់​ស្កាត់​​អ៊ីរ៉ង់គ្រប់​ជម្រើស រួមទាំងការវាយប្រហារ​
2026/07/30 04:53:02 pm
​ធនាគារិកលីបង់ដ៏លេចធ្លោម្នាក់ ប្រឈមការចាប់ខ្លួនជុំវិញការទទួលទានអាហារពេលល្ងាចជាមួយលោក Netanyahu
2026/07/30 04:49:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm