កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំពង់ហៅ ស្រុកកំពង់លែង និងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន ៨០៥នាក់ មកពីភូមិកោះក្អែក និងភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។
លោក ឆាយ លាភា បានថ្លែងអំណរគុណដល់បងប្អូន សមាជិក-សមាជិកា គណបក្សប្រជាជន ដែលតែងតែគាំទ្រ ស្រឡាញ់ និងបោះឆ្នោតជូនគណបក្សប្រជាជន ជារៀងរហូតមក និងពន្យល់ដល់សមាជិក-សមាជិកា ដែលចូលរួមទាំងអស់ ឲ្យចងចាំជានិច្ចពីគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា និងបានបង្ហាញពីការរីកចម្រើន ការអភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានកន្លងមក។ ជាមួយគ្នានេះលោក ឆាយ លាភា បានសំណូមពរដល់បងប្អូនយើងកុំឲ្យចាញ់បោកសំដីភូតភរ កុហុក បោកប្រាស់ របស់ពួកអគតិ ។




