ក្រសួងទេសចរណ៍ ផ្សព្វផ្សាយគោលដៅទេសចរណ៍​ប្រណិត​ៗកម្ពុជា នៅទីផ្សារទេសចរណ៍ហ្វីលីពីន

2022/05/06 09:08:22 pm        986

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រណិតៗរបស់កម្ពុជា នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែឧសភា ដើម្បីជម្រុញអាជីវកម្មទេសចរណ៍របស់ប្រទេសកម្ពុជា និងហ្វីលីពីន រួមគ្នាបង្កើនការរៀបចំកញ្ចប់ដំណើរទស្សនកិច្ច នាំភ្ញៀវទេសចរហ្វីលីពីន មកទស្សនាកម្ពុជា។

ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កម្មវិធីផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍កម្ពុជា គឺមានសំដៅសំខាន់ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា និង​ជម្រុញផ្នែកឯកជនក្នុងវិស័យកម្ពុជា-ហ្វីលីពីន ​បង្កើនការលក់កញ្ចប់ទស្សនកិច្ច​ទេសចរណ៍​កម្ពុជា​លើទីផ្សារហ្វីលីពីន ​និងនាំភ្ញៀវទេសចរហ្វីលីពីន មកទស្សនាកម្ពុជា។

ឯកឧត្តម សុខ សង្វារ បន្តថា នៅក្នុងពិធីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានេះ មាន​បណ្តា​ក្រុមហ៊ុន​ប្រកបអាជីវកម្មលើវិស័យ​សណ្ឋាគារ ភោជនីយដ្ឋាន ​រមណីយដ្ឋានទេសចរណ៍ និង​ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាង១៥០ក្រុមហ៊ុន ​និងមាន​សមាជិករបស់សមាគមន៍ទេសចរណ៍​ចំនួន១២ ​នៅប្រទេសហ្វីលីពីន​ បានអញ្ជើញចូលរួម។

បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាហ្វិក ​ប្រចាំនៅកម្ពុជា បាន​ថ្លែង​ថា នៅខណៈដែលប្រទេសចិន និងប្រទេសផ្សេងៗដែលជាទីផ្សាទេសចរណ៍​ដ៏ធំរបស់​ពិភពលោក នៅមិនទាន់​បើកប្រទេសបានទូលំទូលាយនោះ ​បណ្តាប្រទេសអាស៊ាន ​គួរត្រូវសហការសាមគ្គីគ្នា ចលនា​ទេសចរណ៍ក្នុងតំបន់អាស៊ាន អោយបានទូលាយទូលាយឡើងវិញ ហើយសកម្មភាព​ផ្សព្វផ្សាយ​គោលដៅទេសចរណ៍កម្ពុជាលើទីផ្សារទេសចរណ៍ហ្វីលីពីនេះ​ គឺមានសារសំខាន់ ក្នុងការ​ជម្រុញចលនាទេសចរណ៍ក្នុងតំបន់មានសកម្មភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ​នៅប្រទេសហ្វីលីពីន ត្រូវបាន​ធ្វើឡើង​ខណៈ បច្ចុប្បន្នប្រទេសកម្ពុជា ​បាននិងកំពុង ​បើកទទួលទេសចរអន្តរជាតិធម្មតាវិញ ក្នុង​សម្រាប់​អ្នកដំណើរ ពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក​ និងផ្លូវទឹក ភាគីអ្នកដំណើរ​អន្តរជាតិ​ទាំងអស់ គឺអាចធ្វើ​ទិដ្ឋាការ​ពេលមកដល់នៅពេលមកដល់ព្រំដែន ​Visa On Arrival និងមានការ​លើកលែងធ្វើលិខិត PCR Test អវិជ្ជមាន ៧២ម៉ោងមុនធ្វើដំណើរ ការលើកលែង​ធ្វើតេស្តរហ័ស​ពេលមកដល់ ​និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ​នៅតាមទីសាធារណៈទូទាំងប្រទេស៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        51
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        154
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm