ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍

2026/07/31 12:49:33 pm        110

ស្របពេលការប្រកួតប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង កំពុងមានទីផ្សារទំលូទូលាយទាំងក្នុង និង​ក្រៅ​ប្រទេស បានធ្វើឲ្យកីឡាករ-កីឡាការិនី ដែលចេះប្រភេទកីឡាប្រយុទ្ធទាំងពីរ ទទួលបា​ន​ផល​ចំណេញ​ជា​ច្រើន និងងាយស្រួលបត់បែនតាមស្ថានការណ៍ ករណីបើមានការ​ប្រែប្រួល​ពី​ការ​ចាប់​គូ​ប្រកួត​គុន​ខ្មែរ ទៅប្រកួតលក្ខណៈឃីកបុកស៊ីងជាដើម។

នេះ​បើតាមការលើកឡើងរបស់លោកស្រី សាំង សុម៉ាលី គ្រូបង្វឹកក្លិបអេភូថង និងកូនសិស្ស បន្ទាប់​ពីទទួលបានការចែករំលែកបច្ចេកទេសពីគ្រូជំនាញឃីកបុកស៊ីងអន្ដរជាតិរយៈពេល ១០ថ្ងៃ ក្រោយ​ជំនួយរបស់ភេសជ្ជៈ Cambodia Sport+ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល​បាន​ឧបត្ថម្ភ​ថវិកា ​៥០០លានរៀល ដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ក្នុងកា​រ​នាំ​យក​គ្រូ​បង្វឹក​ឃីក​បុក​ស៊ីងអ​ន្ដរជាតិ មកពង្រឹងបន្ថែមនូវការហ្វឹកហាត់បច្ចេកទេសថ្មីៗ ដល់បណ្ដា​ក្លិប​សមាជិក​ទូទាំង​ប្រទេស។

ភរិយាអតីតកីឡាករ​ឆ្នើម​ប្រចាំប្រទេសលោក អេ ភូថង ដដែលបានប្រាប់ BTV ថា ការ​ចេះ​ច្បាស់​កី​ឡា​ទាំង​ពីរ ពិតជាល្អ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកួតបច្ចុប្បន្ន ដែលជួយ​លើក​កម្ពស់​ទាំង​ជីវភាព​។ មិនតែប៉ុណ្ណោះ ក៏អាចការពារពេលចាប់គូ ជាក់ស្ដែងបទ​ពិសោធន៍​លោក​ស្រី​ធ្លាប់​ជួប​ផ្ទាល់​ ពេលចេញទៅប្រកួតក្រៅប្រទេស ត្រូវប្រកួតគុនខ្មែរ តែដល់ជាក់ស្ដែង គេតម្រូវឲ្យ​ប្រកួត​ឃីក​បុកស៊ីង។ ករណីនេះ កូនលោកស្រីផ្ទាល់ អាចធ្វើបាន ហើយថែមទាំងយកឈ្នះ ដែល​ជួយ​លើកក​ម្ពស់ ទាំងគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជាទៀតផង។

ដោយឡែក​កីឡាករ ម៉ឺន មេឃា ដែលមានគ្រឹះដ៏រឹងមាំពីគុនខ្មែរ និងមានបទពិសោធន៍​ច្រើន​ក្នុង​ការ​ប្រកួត​ឃីកបុកស៊ីង នៅតែចាត់ទុកការហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្ដរជាតិ បានផ្ដល់​នូវ​បច្ចេក​ទេស​ថ្មីៗ សម្រាប់ខ្លួន ក៏ដូចជាផ្ដល់ឱកាសឲ្យមិត្តរួមក្រុម បានយល់កាន់តែច្បាស់ពីឃីកបុកស៊ីង ដើម្បី​បើកឱកាសប្រកួតបានកាន់តែច្រើន ពិសេសករណីបើមានអ្នកចង់ជួប ដោយមិន​ហ៊ាន​ប្រកួត​គុ​នខ្មែរ តែចង់ប្រកួតលក្ខណៈឃីកបុកស៊ីងតែម្ដង។

ជាមួយដំណើរការហ្វឹកហាត់ដ៏ជោគជ័យនេះដែរ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ធី កុសល អ្នកគ្រប់គ្រងផ្នែកផលិតកម្មនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ផ្ដល់​នូវ​វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​ទទួលបាននូវការហ្វឹកហាត់បច្ចេកទេសឃីកបុកស៊ីងពីគ្រូបង្វឹកអន្ដរជាតិ ដល់ក្លិប​ប្រដាល់​អេភូថ​ង ជាមួយការវាយតម្លៃខ្ពស់ សម្រាប់ការខិតខំប្រឹងប្រែងហ្វឹកហាត់ ក្រេបជញ្ជក់​យក​ចំណេះ​ដឹង និងបច្ចេកទេសល្អៗ របស់គ្រូបង្វឹក ក៏ដូចជាកីឡាករទាំងអស់ ដើម្បីជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ក្នុងនោះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពពីឯកឧត្តម ហេង សុខឃន ប្រធាន​សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងផងដែរ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ
2026/07/31 12:01:42 pm        125
Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
2026/07/30 01:04:36 pm        235
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/07/30 12:29:15 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកស្វែងរកការងារជាង ១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាសន៍ការងាររបស់ NEA

2026/07/31 01:29:26 pm
​អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
2026/07/31 01:19:55 pm
​កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
2026/07/31 01:08:37 pm
​មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
2026/07/31 12:59:54 pm
​ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
2026/07/31 12:49:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm