អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup

2026/07/31 02:08:34 pm        99

លោក Hong Myung-bo អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ ​កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមជម្រើស​ជាតិ​បរាជ័យ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក ​ដោយធ្លាក់ត្រឹមវគ្គចែកពូល។

ទន្ទឹមនឹងនេះ លោកក៏បានបដិសេធការចោទប្រកាន់ថា លោក​ទទួល​បាន​ការ​អនុគ្រោះ ឬអាទិភាពពិសេសក្នុងដំណើរការតែងតាំងជាគ្រូបង្វឹក។

ក្នុង​សវនាការនៅសភា លោក Hong បានថ្លែងថា៖ «ជាដំបូង ខ្ញុំសូម​អភ័យ​ទោស​ដល់​ប្រជា​ពលរដ្ឋ​ ដែលខ្ញុំមិនអាចបំពេញតាមការរំពឹងទុករបស់ពួកគេ ចំពោះលទ្ធផលនៅ World Cup បាន​»។

ការ​ធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ដោយ​ប្រធានាធិបតីបានបញ្ជាឱ្យបើកការស៊ើបអង្កេតលើការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ ខណៈ​លោក Hong បានសម្រេចលាលែងពីតំណែង ហើយអ្នកគាំទ្រ​ជា​ច្រើន​ក៏​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​កែ​ទម្រង់​សហព័ន្ធបាល់ទាត់កូរ៉េ (KFA)ផងដែរ។

នៅ​ក្នុងសវនាការ សមាជិកសភាបានសួរលោក Hong ជាច្រើនសំណួរ ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​តែង​តាំង​របស់​លោក ​បន្ទាប់ពីមានការរិះគន់ថា នីតិវិធីធម្មតាមិនត្រូវបានអនុវត្តពេញលេញ។ យ៉ាង​ណាក៏​ដោយ លោក Hong បានអះអាងថា សំណើដែល​គណៈកម្មាធិការ​បច្ចេក​ទេស​របស់​ក្រុម​ជម្រើស​ជាតិ​បាន​ដាក់​ជូន​លោក គឺធ្វើឡើងស្របតាមនីតិវិធីត្រឹមត្រូវ។

ទោះ​បី​ជា​ការបរាជ័យនៅ World Cup ជាមូលហេតុចម្បងនៃការខកចិត្តរបស់អ្នកគាំទ្រក៏ដោយ ការ​មិន​ពេញចិត្តចំពោះការគ្រប់គ្រងរបស់ KFA បានកើនឡើងជាច្រើនឆ្នាំមកហើយ។ ជាពិសេស ការ​តែងតាំងអតីតខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Jürgen Klinsmann ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ២០២៣ មុនត្រូវបណ្តេញចេញត្រឹមមួយឆ្នាំក្រោយ បាន​ក្លាយ​ជា​ចំណុច​មួយ​ដែល​រង​ការ​រិះគន់ខ្លាំង៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?
2026/07/31 01:52:38 pm        114
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
2026/07/31 12:49:33 pm        160
អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ
2026/07/31 12:01:42 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំហ៊ូទីព្រមានថា ភាពតានតឹងនឹងកើនឡើងកាន់តែខ្លាំង បើអារ៉ាប៊ីសាអ៊ូឌីតបង្កើនប្រតិបត្តិការយោធារបស់ខ្លួន

2026/07/31 03:00:24 pm
​Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
2026/07/31 02:55:05 pm
​ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
2026/07/31 02:31:59 pm
​អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
2026/07/31 02:08:34 pm
​តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?
2026/07/31 01:52:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm