Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២

2026/07/31 02:55:05 pm        104

ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសជាផ្លូវការពីការចុះហត្ថលេខាយកខ្សែការពារក្រុមជម្រើសជាតិបារាំង Maxence Lacroix ពី Crystal Palace ក្នុងតម្លៃ ៥២ លានផោន ជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ ២០៣២។

Lacroix បានផ្លាស់ពីក្លិបអាល្លឺម៉ង់ Wolfsburg មកកាន់ Crystal Palace កាលពីឆ្នាំ២០២៤ ក្នុងតម្លៃដំបូងប្រមាណ ១៥.៥ លានផោន ហើយបានក្លាយជាជម្រើសសំខាន់ក្រោមការដឹកនាំរបស់លោក Oliver Glasner។

ក្នុងរដូវកាលមុន ខ្សែការពារសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនសរុប ៥៥ ប្រកួត នៅគ្រប់កម្មវិធីប្រកួត និងបានជួយ Crystal Palace លើកពាន UEFA Conference League ដែលជាពានរង្វាន់អឺរ៉ុបដ៏ធំលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។

នៅកម្រិតជម្រើសជាតិ Lacroix បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបារាំងសរុប ៧ ប្រកួត ហើយបានចូលលេង ៣ ប្រកួត ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 រួមទាំងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ទល់នឹងអង់គ្លេស ខណៈក្រុមបារាំងបញ្ចប់ការប្រកួតនៅចំណាត់ថ្នាក់លេខ៤។

ការមកដល់របស់ Lacroix គឺជាការចុះហត្ថលេខាទី៣របស់ Chelsea ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីក្លិបបាននាំយក Morgan Rogers និង Marco Palestra មកពង្រឹងក្រុម ដើម្បីត្រៀមសម្រាប់រដូវកាលដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xabi Alonso។

លើសពីនេះ Chelsea ក៏បានបំពេញរួចរាល់ការផ្ទេរខ្សែបម្រើស្លាប Geovany Quenda និងខ្សែប្រយុទ្ធ Emmanuel Emegha ផងដែរ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយកីឡាករទាំងពីរត្រូវបានសម្រេចតាំងពីឆ្នាំ២០២៥ ហើយនិតិវិធីផ្ទេរបានបញ្ចប់ជាផ្លូវការនៅខែនេះ៕ អត្ថបទ៖ នាង សុភាវុធ





អត្ថបទដែលទាក់ទង

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
2026/07/31 02:08:34 pm        148
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?
2026/07/31 01:52:38 pm        157
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
2026/07/31 12:49:33 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង​

2026/07/31 05:48:49 pm
​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
2026/07/31 05:41:41 pm
​កូរ៉េខាងជើង៖ ការពង្រីកកងកម្លាំងអាមេរិក នៅជប៉ុន បង្កើន​ហានិភ័យ​​នៃ​ការ​ប៉ះទង្គិច នៅឧបទ្វីបកូរ៉េ
2026/07/31 05:35:56 pm
​តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
2026/07/31 05:34:36 pm
​ជប៉ុន​​បាញ់​សាកល្បង​មីស៊ីល Tomahawk ជាលើកដំបូង ចេញ​​ពី​នាវាចម្បាំង
2026/07/31 05:32:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/31 06:11:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm