Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ

2026/07/31 03:17:31 pm        154

លោក Eddie Howe បានសម្រេចលាលែងពីតំណែងជាអ្នកចាត់ការក្លិប Newcastle United ហើយ បញ្ចប់ការដឹកនាំរយៈពេល ៥ ឆ្នាំរបស់លោកនៅទឹកដី St James' Park។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗនៅចក្រភពអង់គ្លេស កាលពីថ្ងៃទីព្រហស្បតិ៍។

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីលោក Howe និងថ្នាក់ដឹកនាំក្លិបបានពិភាក្សាគ្នាអស់រយៈពេល ៤៨ ម៉ោងកន្លងមក។ ប្រភពជាច្រើនក៏បានបញ្ជាក់ដែរថា លោក Howe បានជូនដំណឹងដល់ក្លិបថា លោកចង់សម្រាកពីការងារជាគ្រូបង្វឹកមួយរយៈ។

ក្នុងវ័យ ៤៨ ឆ្នាំ Eddie Howe បានកសាងជោគជ័យគួរឱ្យកត់សម្គាល់ជាមួយ Newcastle ដោយដឹកនាំក្លិបឈ្នះពាន League Cup ឆ្នាំ២០២៥ ដែលជាពានរង្វាន់ក្នុងស្រុកដ៏ធំលើកដំបូងរបស់ក្លិបក្នុងរយៈពេល ៧០ ឆ្នាំ។ លើសពីនេះ លោកក៏បាននាំ Newcastle ឡើងទៅប្រកួតក្នុងពានរង្វាន់ UEFA Champions League ចំនួន ២ លើកផងដែរ។

ទោះជាយ៉ាងណា រដូវកាលចុងក្រោយមិនបានដំណើរការដូចការរំពឹងទុកឡើយ ដោយ Newcastle បញ្ចប់ចំណាត់ថ្នាក់លេខ ១២ នៅក្របខណ្ឌ Premier League ក្រោយចាញ់រហូតដល់ ១៧ ប្រកួតក្នុងចំណោម ៣៨ ប្រកួត។ ប្រកួតចុងក្រោយរបស់លោកក្នុងនាមជាអ្នកចាត់ការក្រុម គឺបរាជ័យ ៤-១ ក្រោមថ្វីជើង Bristol City ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃទី២៩ ខែកក្កដា។

បច្ចុប្បន្ន Newcastle United កំពុងស្វែងរកអ្នកចាត់ការថ្មី ដើម្បីត្រៀមដឹកនាំក្រុមសម្រាប់រដូវកាលថ្មី ខណៈការប្រកួតបើកឆាក Premier League របស់ពួកគេ នឹងត្រូវទទួលស្វាគមន៍ក្រុមហង្សក្រហម Liverpool នៅថ្ងៃទី២៣ ខែសីហា៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
2026/07/31 02:55:05 pm        104
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
2026/07/31 02:08:34 pm        148
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?
2026/07/31 01:52:38 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង​

2026/07/31 05:48:49 pm
​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
2026/07/31 05:41:41 pm
​កូរ៉េខាងជើង៖ ការពង្រីកកងកម្លាំងអាមេរិក នៅជប៉ុន បង្កើន​ហានិភ័យ​​នៃ​ការ​ប៉ះទង្គិច នៅឧបទ្វីបកូរ៉េ
2026/07/31 05:35:56 pm
​តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
2026/07/31 05:34:36 pm
​ជប៉ុន​​បាញ់​សាកល្បង​មីស៊ីល Tomahawk ជាលើកដំបូង ចេញ​​ពី​នាវាចម្បាំង
2026/07/31 05:32:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/31 06:11:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm