មូលនិធិ ៦.៥​ពាន់​លាន​ដុល្លារ​ទទួល​បាន​ពី​ការ​រៃអង្គាស​ក្នុង​សន្និសីទ​ម្ចាស់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន​

2022/05/06 09:47:15 pm        720

​​អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ទទួល​ការសន្យា​សម្រាប់​ជំនួយ​មនុស្សធម៌​ចំនួន ៦.៥​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្នុង​សន្និសីទ​ម្ចាស់​ជំនួយ​អន្តរជាតិ​នៅ​ទីក្រុង​វ៉ា​សា​វី ​(Warsaw) ក្នុង​បំណង​ស្តារ​ប្រទេស​ឡើងវិញ​បន្ទាប់ពី​សង្គ្រាម​។​

​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Mateusz Morawiecki ដែល​ជា​សហប្រធាន​នៃ​សន្និសីទ​បាន​ប្រកាស​អំពី​តួលេខ​មូលនិធិ​នេះ ដោយ​ទទួល​បានការ​សាទរ​ពី​មេដឹកនាំ​ និង​មន្ត្រី​ផ្សេងទៀតដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​រយៈពេល​មួយថ្ងៃ រួម​ទាំង​តំណាង​មកពី​អង្គការសហប្រជាជាតិ និង​ក្រុមហ៊ុន​ដូចជា Google ជាដើម​។​ ​ការសន្យា​នេះ​បាន​មកពី​បណ្ដា​ប្រទេស និង​ធុរកិច្ចដែល​ភាគច្រើន​បាន​ចូលរួម​សន្និសីទ ​នៅ​ពហុ​កីឡា​ដ្ឋា​ន​ជាតិ​ទីក្រុង​វ៉ា​សា​វី​ដោយ​ផ្ទាល់ ហើយ​ប្រទេស​ផ្សេងទៀត​បាន​សន្យា​​ពី​ចម្ងាយ​។ ​សហប្រធាន​របស់​លោក​គឺ​នាយករដ្ឋមន្ត្រី​ស៊ុយអែតលោកស្រី Magdalena Andersson បាននិយាយ​ថា តួលេខ​ចំនួន​សរុប​លើស​ពី​ការរំពឹងទុក​របស់​ពួកគេ​។

ប្រទេស​ភាគច្រើន​លើ​ពិភពលោក​បាន​ឆ្លើយ​តប​ ទៅ​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​ការគាំទ្រ​ផ្នែក​មនុស្សធម៌​។ ប៉ុន្តែ​ខណៈ​សង្គ្រាម​នៅ​តែ​អូស​បន្លាយ តម្រូវការ​មនុស្សធម៌​នៅ​អ៊ុយ​ក្រែ​ន​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​ ​ក្រៅពី​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់ មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត​បាន​ភៀសខ្លួន​។ នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ​លោក Morawiecki បាន​និយាយថា អ៊ុយ​ក្រែ​នត្រូវការ​ជំនួយ​មនុស្សធម៌​ជាង ១២,០០០​តោន​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មានតែ ៣​,០០០​តោន​ប៉ុណ្ណោះ​ដែល​កំពុង​ទទួល​បាន​។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​និយាយ​ថា ការ​វិនិយោគ និង​កំណែ​ទម្រង់​គឺ​ចាំបាច់​ដើម្បី​ស្តារ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើងវិញ និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចូល​ជា​សមាជិកសហភាព​អឺរ៉ុប​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm