ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍ប្រមាណជាង១៥០ក្រុមហ៊ុន នៅថ្ងៃទី៧ ខែឧសភានេះ បានសហការបើកអង្គសិក្ខាសាលាស្តីពី ការបើកច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ នៅទីក្រុងបាងកកប្រទេសថៃ ។
នៅក្នុងអង្គសិក្ខាសាលានេះ មានបំណងជម្រុញការរួមសហការគ្នារៀបចំកញ្ចប់ខ្សែទស្សនកិច្ចខេត្តតាមតំបន់ឆ្នេរសមុទ្រ ដើម្បីជម្រុញចលនាទេសចរណ៍ខេត្ត នៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា វៀតណាម ថៃ មានភាពល្អប្រសើរឡើងវិញ។
បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា បានថ្លែងថា នៅក្នុងអង្គសិក្ខាសាលាច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ នេះ គឺភាគីក្រុមហ៊ុនទេសចរណ៍នានាបានប្តេជ្ញាថានឹងជម្រុញអោយមានភ្ញៀវទេសចរជាតិអន្តរជាតិចេញដើរកម្សាន្តខេត្តតាមតំបន់ឆ្នេរសមុទ្រកម្ពុជា វៀតណាម ថៃ ចាប់ពីខែកក្តដានេះតទៅ ដោយសម្រាប់កម្ពុជា ខេត្តដែលទទួលបានអត្ថប្រយោជន៍ពីការជម្រុញទេសចរណ៍នេះរួមមាន៖ ខេត្តកោះកុង ខេត្តព្រះសីហនុ កំពត និងខេត្តកែប៕ អត្ថបទ៖ ស៊ុម សុខជា