ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ

2026/08/01 06:13:04 pm        783

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវ៉ាត់បៃតងនៅតាមតំបន់ទេសចរណ៍» នៅសួនអាស៊ាន-កូរ៉េកម្ពុជា ខេត្តសៀមរាប​។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្រោយកម្មវិធី កាលព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះថា កិច្ចសហប្រតិបត្តិការនេះនឹងជួយបង្កើននូវខ្សែច្រវាក់ផ្គត់ផ្គង់ តាមរយៈសហគមន៍កសិកម្ម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើនតម្លៃបន្ថែមសម្រាប់វិស័យកសិ-ទេសចរណ៍នៅតំបន់ជុំវិញ ជាពិសេសនៅតំបន់ទេសចរណ៍សំខាន់ៗដូចខេត្តសៀមរាបជាដើម។

កសិករ និងសហគមន៍មូលដ្ឋាន នឹងទទួលបានប្រភពចំណូលផង ហើយវិស័យទេសចរណ៍នឹងមានការកើនឡើង ប្រកបដោយលទ្ធផលឈ្នះៗទាំងអស់គ្នា ស្តែងចេញជាការនាំចេញនៅនឹងកន្លែង។ ក្នុងន័យនេះ កសិករ និងសហគមន៍កសិកម្ម នឹងដើរតួនាទីក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្ម ធានាបានទាំងនិរន្តរភាពនៃការផ្គត់ផ្គង់ តម្លៃ និងបរិមាណ តាមការតភ្ជាប់ទៅកាន់ទីផ្សារកសិ-ទេសចរណ៍ ហើយភ្ញៀវជាតិ និងអន្តរជាតិក៏អាចទទួលបាននូវអារម្មណ៍ប្លែកៗមួយបែបទៀតក្នុងការទស្សនាខ្សែច្រវាក់ផលិតកម្មនៃកសិផលសក្តានុពលកម្ពុជា។

បេីតាមក្រសួងកសិកម្ម ការនាំចេញនៅនឹងកន្លែង និងការបំពេញឱ្យគ្នាទៅវិញទៅមក គឺជាកត្តាសំខាន់ចាំបាច់សម្រាប់វិស័យកសិ-ទេសចរណ៍ ពោលគឺតំបន់ទេសចរណ៍នៅទីណា ប្រភពនៃការផ្គត់ផ្គង់គឺនៅទីនោះ ហេីយមានលក្ខណៈពេញលេញរួមមាន៖ បន្លែ ត្រី សាច់ សំដៅពង្រីកវិសាលភាពផលិតកម្ម បង្កើនប្រាក់ចំណូលជូនសហគមន៍មូលដ្ឋានតាមរយៈវិស័យកសិកម្ម និងភាគលាភបន្ថែមនៃវិស័យទេសចរណ៍៕

អត្ថបទដែលទាក់ទង

គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
2026/08/19 05:07:31 pm        52
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
2026/08/19 05:05:12 pm        67
រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ
2026/08/19 04:45:20 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦

2026/08/19 05:07:31 pm
​កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
2026/08/19 05:05:12 pm
​លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
2026/08/19 05:02:17 pm
​UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
2026/08/19 04:59:46 pm
​លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
2026/08/19 04:57:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 02:08:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 05:03:32 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm