មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ ខណៈអ៊ុយក្រែន​អំពាវនាវ​រកប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត

2026/08/02 10:04:52 am        142

រុស្ស៊ីបានវាយប្រហាររដ្ឋធានីគីវ និងតំបន់នេះដោយមីស៊ីលបាលីស្ទីកយ៉ាងធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស ១០ នាក់ ខណៈប្រធានាធិបតី Volodymyr Zelenskyy បានព្រមានថា អ៊ុយក្រែនបានអស់មីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) របស់សហរដ្ឋអាមេរិក។

លោក Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៣៥ គ្រាប់ទៅលើអ៊ុយក្រែន រួមទាំងមីស៊ីលបាលីស្ទីកចំនួន ២៧ គ្រាប់ និងយានដ្រូនចំនួន ១៨៥ គ្រឿង។ មានតែមីស៊ីលបាលីស្ទីកមួយគ្រាប់ប៉ុណ្ណោះដែលត្រូវបានស្ទាក់ចាប់ដោយសារតែពុំមានប្រព័ន្ធស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត។

យោងតាមសាក្សីរបស់សារព័ត៌មាន Reuters ការផ្ទុះជាង១០លើកបានលាន់ឭពេញរដ្ឋធានីក្នុងអំឡុងរលកនៃការវាយប្រហារជាច្រើនលើក។

លោក Zelenskyy បាននិយាយនៅលើTelegram ថា កញ្ចប់មីស៊ីលស្ទាក់ចាប់នីមួយៗជួយសង្គ្រោះជីវិតប្រជាជនរបស់អ៊ុយក្រែន។ ហើយរាល់យប់ដោយគ្មានប្រព័ន្ធស្ទាក់ចាប់ទាំងនោះ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើន។

ស្របពេលសង្គ្រាមកំពុងស្ថិតក្នុងឆ្នាំទីប្រាំដ៏ក្ដៅគគុក ការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងតាមបណ្តោយសមរភូមិជួរមុខប្រហែល ១.២០០ គីឡូម៉ែត្រ ប៉ុន្តែការឈានទៅមុខរបស់រុស្ស៊ីបានថយចុះជាងពាក់កណ្តាលនៅឆ្នាំនេះ ហើយអ៊ុយក្រែនបានបើកការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ដោយវាយប្រហារលើរោងចក្រផលិតប្រេង ទីតាំងភស្តុភារ និងផលិតកម្មអាវុធរបស់ខ្លួន៕


អត្ថបទដែលទាក់ទង

ជនអន្តោប្រវេសន៍៖ភាពអត់ឃ្លាន និងអរិភាពជំរុញពួកគេឱ្យត្រឡប់មកពីទីក្រុងសេអ៊ូតា ប្រទេសអេស្ប៉ាញទៅកាន់ម៉ារ៉ុកវិញ
2026/08/02 11:01:57 am        60
[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅជប៉ុនឡើងដល់ជិត៤០នាក់ ខណៈមនុស្សជាង ៩ពាន់នាក់ស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន
2026/08/02 10:24:13 am        86
អ៊ីរ៉ង់គំរាមវាយប្រហារទីតាំងថាមពលរបស់ប្រទេសដទៃទៀត ប្រសិនបើអាមេរិកបើកការវាយប្រហារថ្មី
2026/08/02 09:27:44 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនអន្តោប្រវេសន៍៖ភាពអត់ឃ្លាន និងអរិភាពជំរុញពួកគេឱ្យត្រឡប់មកពីទីក្រុងសេអ៊ូតា ប្រទេសអេស្ប៉ាញទៅកាន់ម៉ារ៉ុកវិញ

2026/08/02 11:01:57 am
​ម.អ.ត និងក្រសួងអប់រំចុះ MOU ដើម្បីលើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជួយ​និស្សិត​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា
2026/08/02 10:53:00 am
​[UPDATE] ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅជប៉ុនឡើងដល់ជិត៤០នាក់ ខណៈមនុស្សជាង ៩ពាន់នាក់ស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ន
2026/08/02 10:24:13 am
​មនុស្ស ១០នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីគីវ ខណៈអ៊ុយក្រែន​អំពាវនាវ​រកប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីលប៉ាទ្រីយ៉ូត
2026/08/02 10:04:52 am
​អ៊ីរ៉ង់គំរាមវាយប្រហារទីតាំងថាមពលរបស់ប្រទេសដទៃទៀត ប្រសិនបើអាមេរិកបើកការវាយប្រហារថ្មី
2026/08/02 09:27:44 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm