ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី

2026/08/02 11:20:52 am        154

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ បាន​ចេញ​សេចក្តី​បដិសេធ​ទាំង​ស្រុង​ចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធ​នឹង​ការ​ដាក់​ឱ្យចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេ​ទថ្មី ដែលបានរីករាលដាលតាមរយៈគណនី TikTok និងបណ្តាញសង្គម​ផ្សេង​ទៀត​នា​ពេល​ថ្មី​ៗ​នេះ។

ព័ត៌មានក្លែងក្លាយទាំងនេះត្រូវបានអមដោយរូបភាពឌីហ្សាញក្រដាសប្រាក់មិនពិត ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា AI។

ធនាគារជាតិនៃកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តល្មើសដែលបានបង្កើត និង​ផ្សព្វ​ផ្សាយ​ព័ត៌មានបំភាន់ទាំងនេះ។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួ​យអា​ជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់លើករណីនេះ ក្នុងគោល​បំណង​រក្សា​ស្ថិរភាព និងការពារផលប្រយោជន៍សាធារណជន។

ជាមួយ​គ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តា​ប្រុ​ង​ប្រយ័ត្ន និងចៀសវាងការចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយទាំងនេះ ដែលអាច​បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំ និងប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ព័ត៌មានពាក់ព័ន្ធនឹងប្រភេទក្រដាសប្រាក់ដែលកំពុងចរាចរ ត្រូវ​បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងជាផ្លូវការជានិច្ច។ ដូច្នេះ រាល់​ព័ត៌មាន​ដែល​មិន​ចេញ​ផ្សាយ​ដោយ​ធនាគារជាតិនៃកម្ពុជាផ្ទាល់ គឺសុទ្ធតែជាព័ត៌មានមិនពិត៕

អត្ថបទដែលទាក់ទង

JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុម AOT
2026/08/02 12:16:50 pm        99
សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន
2026/08/02 11:59:04 am        127
ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា​
2026/08/02 11:43:31 am        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុម AOT

2026/08/02 12:16:50 pm
​សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន
2026/08/02 11:59:04 am
​ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា​
2026/08/02 11:43:31 am
​ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤នាក់នៅហ្កាហ្សា ទោះលោក Trump ប្រកាស​ពីការរំសាយអាវុធក៏ដោយ
2026/08/02 11:35:14 am
​ធនាគារជាតិនៃកម្ពុជា បដិសេធព័ត៌មានក្លែងក្លាយ ស្តីពី​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី
2026/08/02 11:20:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm