សម្ដេច​ធីបតី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​វិធី​ប្រាប់​អ្នក​រាយការណ៍​ពិសេស ​UN

2026/08/02 12:35:38 pm        241

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើក​ពី​ការ​វិវត្ត​នៃ​ស្ថាន​ភាព​ព្រំដែន​កម្ពុជា-ថៃ ប្រាប់ លោក Thomas Andrews អ្នករាយការណ៍ពិសេស​អង្គ​ការ​សហ​ប្រជា​ជាតិ ​ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបាន​គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធីដោយផ្អែកលើច្បាប់ អន្តរជាតិ និង​អនុ​លោម​តាម​អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។

បញ្ហានេះត្រូវបានធ្វើឡើងនាឱកាសដែលសម្តេចធិបតី បានអនុញ្ញាត ឱ្យ លោក Thomas Andrews ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​រម្លឹកឡើងវិញនូវការ​លើកឡើង​របស់​ម្ដេច​ធិបតី តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះថា អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុកសិទ្ធិមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក ដាក់ខ្ពស់របស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែល​មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ឯកឧត្តមបន្តថា អ្នករាយការណ៍ពិសេស UN ក៏បានថ្លែង​អំណរគុ​ណរា​ជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ទទួល​យក​លិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន៨លើ៩ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្ត និង​ត្រៀមខ្លួនរួច​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​កម្ពុជា​ក្នុង​ស្មារតី​ស្ថាបនា​ដោយ​ផ្អែក​លើ​ច្បាប់​ជាតិ​ និង​អន្តរជាតិ។

សម្តេចធិបតី បានលើកឡើងពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជា​ពិសេស ការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំ ជាដើម។ សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវធ្វើឡើងប្រកប ដោយ ការទទួល​ខុស​ត្រូវ ​និងស្របតាមដែនកំណត់នៃច្បាប់។

ក្នុងន័យនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស សរសេរ​របាយ​ការណ៍​ដោយ​ផ្អែក​លើព័ត៌មានគ្រប់ជ្រុងជ្រោយ និង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែក​ដល់​ការ​អនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏បង្ហាញការប្ដេជ្ញាចិត្ត សហការជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បីធ្វើការងារក្នុងស្មារតីស្ថាបនា៕

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
2026/08/02 02:19:10 pm        67
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
2026/08/02 02:05:44 pm        138
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
2026/08/02 01:47:03 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប

2026/08/02 02:19:10 pm
​តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
2026/08/02 02:05:44 pm
​មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
2026/08/02 01:47:03 pm
​មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
2026/08/02 01:32:10 pm
​កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦
2026/08/02 01:24:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm