កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦

2026/08/02 01:24:11 pm        203

កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ លើកទី៣ ឆ្នាំ២០២៦ ក្រោម​ប្រធានបទ៖ «រួមគ្នាលើកកម្ពស់ការព្យាបាលជំងឺបេះដូង និងជំងឺមេតាបូលិច ក្នុងយុគ​សម័យ​ទំនើប» កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

សន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិ កម្ពុជា–ឥណ្ឌូនេស៊ី ប្រចាំឆ្នាំលើកទី៣ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក​រង​បច្ចេក​ទេស​សុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងមាន​វា​គ្មិន​ជាតិ និងអន្តរជាតិ ព្រមទាំងការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស គ្រូពេទ្យ អ្នក​ជំនាញ​ផ្នែក​សុខាភិបាល និងនិស្សិតវេជ្ជសាស្ត្រ សរុបប្រមាណ ៣៦០នាក់ ដើម្បីរួមគ្នាផ្លាស់ប្តូរចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យជំងឺបេះដូង និងជំងឺមេតាបូលិចនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត លើកឡើងថា មជ្ឈ​មណ្ឌល​ព្យាបាល​ជំងឺបេះដូង និងមនុស្សចាស់ នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ មជ្ឈមណ្ឌលបានទ​ទួល​អ្នក​ជំងឺ​សម្រាកព្យាបាលចំនួន ៤,៨៨៩ ករណី កើនឡើង៣% និងបានផ្តល់សេវា​ពិគ្រោះ​ជំងឺ​ក្រៅ​ចំនួន​ ៥៥,៩៦០ករណី កើនឡើង​៧៣%​បើប្រៀប​ធៀប​នឹ​ង​ឆ្នាំ​២០២៤​ សម្រាប់​ផ្នែក​ឆ្លុះ​សរសៃ​ឈាម​បេះដូង និងសិក្សាវិបត្តិចង្វាក់បេះដូង (Cath-Lab) បានផ្តល់សេវាចំនួន ៨៦៩ ករណី ក្នុង​ឆ្នាំ​២០២៥ កើនឡើង ៣៥% ធៀបនឹងឆ្នាំ២០២៤ និងបានអនុវត្តនីតិវិធីទំនើបជាច្រើន ដូច​ជា ​ការ​ថត​ឆ្លុះសរសៃឈាមបេះដូង ការដាក់រ៉ឺស័រ ការដាក់ថ្មបេះដូង ការដុត​ព្យាបាល​វិបត្តិ​ចង្វាក់​បេះដូង​ និងនីតិវិធីអន្តរាគមន៍ផ្សេងៗទៀត។

ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើ​ម្បី​លើក​កម្ពស់​គុណ​ភាព​សេវា​ព្យាបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និង​ការ​ស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ បានថ្លែងថា សន្និសីទ​ថ្ងៃ​នេះ​បាន​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង បទពិសោធន៍ និងការពង្រឹងសមត្ថភាពរបស់អ្នកជំនាញផ្នែកសុខាភិបាល ក្នុង​ការ​ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺបេះដូង និងជំងឺមេតាបូលិច ដោយផ្អែក​លើ​ភស្តុតាង​វិទ្យា​សាស្ត្រទំនើប និងស្របតាមស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ។ ឯកឧត្តមបន្តថា តាមរយៈ​កិច្ច​សហការ​រវាង​អ្នកជំនាញជាតិ និងអន្តរជាតិ សន្និសីទនេះបាន​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ ការចែករំលែកបទពិសោធន៍ និងការពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បី​កាត់​បន្ថយ​បន្ទុកជំងឺបេះដូង និងជំងឺមេតាបូលិចនៅកម្ពុជា ព្រមទាំងលើក​កម្ពស់​ការ​ផ្តល់​សេវា​ថែ​ទាំ​ប្រកប​ដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
2026/08/02 02:19:10 pm        66
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
2026/08/02 02:05:44 pm        137
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
2026/08/02 01:47:03 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប

2026/08/02 02:19:10 pm
​តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
2026/08/02 02:05:44 pm
​មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
2026/08/02 01:47:03 pm
​មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
2026/08/02 01:32:10 pm
​កម្ពុជា-ឥណ្ឌូនេស៊ី សហការបើកសន្និសីទវេជ្ជសាស្ត្របេះដូងអន្តរជាតិលើកទី៣ ឆ្នាំ២០២៦
2026/08/02 01:24:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm