ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប

2026/08/02 02:19:10 pm        203

នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារខេត្ត មក​ពី​តាមក្រុងស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោត ជ្រើសរើសតូបលក់ដូរ សម្រាប់​បង​ប្អូន​អាជីវករដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពាន ពីសំណាក់យោធាថៃ រំលោភ​មក​លើ​អធិប​តេយ្យ​ភាព​របស់កម្ពុជា ខណៈ ផ្ទះសំបែងរបស់ពួកគាត់ត្រូវបានភាគីថៃគ្រប់គ្រងទាំងកម្រោល មិន​ទាន់​អាច​វិលត្រលប់ទៅលំនៅឋានបាន។

ដោយមានការគិតគូរខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃកម្ពុជា តាម​រយៈ​ក្រុម​ការងារដែលមានឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និង​ជា​អគ្គ​លេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត ជាពិសេស ឯកឧត្ដម កែ គឹមយ៉ាន ឧត្តម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ និងលោកជំទាវ បានផ្តល់ដីចំនួន ៤០០ហិកតា ជូនរាជរដ្ឋាភិបាល សម្រាប់​រៀបចំ​សាង​សង់​ជម្រក​សមរម្យ​សម្រា​ប់​បង​ប្អូន​ភៀសសឹ​កដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅលំ​នៅឋា​នវិញបានតាមរយៈអាជ្ញាធរដោយបានផ្ដល់ ដី និងផ្ទះ ជូនដល់ពួក​គាត់​រស់​នៅ​ប្រកប​រប​នៅ​ក្នុងភូមិរង់ចាំ ស្ថិតនៅ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជាមួយ​គ្នា​នោះដែរសម្រាប់បងប្អូនអាជីវករ ភៀសសឹក រាជរដ្ឋាភិបាលកម្ពុជា​បា​ន​រៀប​ចំ​ឱ្យ​មាន​ផ្សារ​សម្រាប់លក់ដូរទំនិញផងដែរ ក្រោយមានការរៀបចំរួច រាល់ អាជ្ញាធរខេត្តបន្ទាយមានជ័យ បាន​រៀបចំពិធីចាប់ឆ្នោត ដើម្បីឱ្យបងប្អូនអាជីវករជនភៀសសឹកទាំងអស់ទទួលបានតូបលក់ដូរ សមរម្យ សម្រាប់លក់ដូរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃក្នុងពេលភៀសសឹកផងដែរ។

ក្នុង​នោះដែរចំពោះបងប្អូនអាជីវករដែលបានដាក់ពាក្យស្នើសុំ អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន បាន​ធ្វើការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ មុនឈានដល់ការបោះឆ្នោត ដែល​ដំណាក់​កាលទី១ មានចំនួនជាង៣០០តូប ជំហាន​បន្ទាប់​អាជ្ញាធរ និង​រៀប​ចំ​ការ​ចាប់​ឆ្នោត​ចំពោះ​បងប្អូន​អាជីវករ​ដែល​នៅសល់បន្តទៀត។

ក្នុងនោះអាជ្ញាធរខេត្តបន្ទាយមានជ័យ បានសំណូមពរទៅដល់បងប្អូនអាជីវករ នៅពេ​ល​ផ្សារ​ចាប់​ផ្តើម​ដំណើរ​កា​រលក់ដូរហើយនោះ សូមចូលរួមធ្វើការ​ថែរក្សា​នូវ​បរិស្ថាន​អនាម័យ​ទាំង​អស់​គ្នា​ឲ្យ​ល្អ​ប្រសើរ​ដើម្បី​សោភ័ណភាព ទន្ទឹមគ្នានោះដែរក្រុម​ការងារបាន​បែង​ចែក​ទៅ​តាម​ប្រភេទ​នៃ​ការ​លក់​ដូរ​ដោយ​ឡែកពីគ្នា ដូចជា ឥវ៉ាន់ ចាប់ហួយ សម្លៀកបំពាក់មួយឡែក លក់ម្ហូបអាហារ គ្រឿង​សមុទ្រ ត្រី សាច់មួយឡែកផងដែរ៕

អត្ថបទដែលទាក់ទង

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
2026/08/02 03:50:39 pm        174
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm        135
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
2026/08/02 03:22:12 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់

2026/08/02 03:50:39 pm
​សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm
​រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
2026/08/02 03:22:12 pm
​មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
2026/08/02 02:59:04 pm
​អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
2026/08/02 02:48:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm