មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង

2026/08/02 02:59:04 pm        197

មន្រ្តីសុខាភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាននិងដែគូអង្គការជាតិ-អន្តរជាតិ វិស័យឯកជន រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវរួមសហការគ្នា បង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ 

ថ្លែងនៅក្នុងកិច្ចប្រជុំប្រកាសសេចក្ដីសម្រេច និងត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស ទី២ របស់គណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែ កក្ដដា ឆ្នាំ២០២៦នេះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាអេដស៍ គណៈកម្មការប្រយុទ្ធនឹងជម្ងឺអេដស៍ក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបង្កើនការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីលើកកម្ពស់ការយល់ដឹងថ្មីៗ ពីការរីករាលដាលមេរោគអេដស៍ និងចំណេះដឹងបែបវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនទៅដល់ពួកគាត់ ចូលរួមដាស់ស្មារតី ដល់ប្រជាពលរដ្ឋឲ្យចងចាំជានិច្ចពីគ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍។   

  លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា ជាមួយគ្នានេះដែរអាជ្ញាធរមូលដ្ឋាន នឹងមន្រ្តីពាក់ព័ន្ធក៏ត្រួវស្វែងរកការគាំទ្របន្ថែម ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ក្នុងការចូលរួមជាវិភាគទាន សំដៅដល់ការទប់ស្កាត់ការរីករាលដាល និងលុបបំបាត់មេរោគអេដស៍ចេញឱ្យអស់ពីខេត្តតាកែវ និយាយដោយឡែក និងនិយាយជារួមលប់បំបាត់មេរោគអេដស៍ឲ្យអស់នៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។ 

  ថ្លែងនៅក្នុងឱកាសនោះផងដែរ លោកស្រី ឡុង ប៉ូណារេត អភិបាលរងខេត្តតាកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន ជាពិសេសអ្នកដែលមានដៃគូច្រើន មិនត្រូវភ្លេចខ្លួនពីជំងឺអេដស៍នោះទេ ពោលគឺត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារជានិច្ច ដើម្បីកាត់បន្ថយអត្រាការកើនឡើងនៃអ្នកឆ្លង និងអ្នកផ្ទុកមេរោគអេដស៍។ ការចូលរួមទាំងអស់នេះ គឺដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥,៩៥,៩៥ និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ ។ គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តតាកែវ សម្រាប់ខេត្តតាកែវក្នុងត្រីមាសទី២ឆ្នាំ ២០២៦ នេះមានអ្នកផ្ទុកមេរោគអេដស៍ចំនួន២៩៧៤ ពោលគឺមានការកើនឡើងចំនួន ១១៦ នាក់៕

អត្ថបទដែលទាក់ទង

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
2026/08/02 03:50:39 pm        174
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm        135
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
2026/08/02 03:22:12 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់

2026/08/02 03:50:39 pm
​សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
2026/08/02 03:26:18 pm
​រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
2026/08/02 03:22:12 pm
​មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
2026/08/02 02:59:04 pm
​អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
2026/08/02 02:48:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/01 09:24:53 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm