យុទ្ធគុនចម្រុះកម្ពុជាឈ្នះមេដាយកម្រិតទ្វីប ៣គ្រឿង ខណៈ​មន្ដ្រី​សហព័ន្ធ​ទទូច​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​

2026/08/03 10:35:19 am        189

ក្រុមជម្រើសជាតិកីឡាយុទ្ធគុនចម្រុះកម្ពុជា បានត្រឡប់មកមាតុភូមិវិញ ក្រោយ​បញ្ចប់​ការ​ប្រកួត​បេសក​កម្ម​ក្នុង​ព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកអាស៊ី(GAMMA Asian Championship) ឆ្នាំ​២០២៦ ​នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយនាំមកជាមួយនូវមេដាយចំនួន ៣​គ្រឿង​ជូន​ជាតិ​ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ​២០២៦ ​រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង។

ក្រោយត្រឡប់មកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ម៉ុក សាំងហ៊ុន អនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ បានវាយតម្លៃខ្ពស់ ចំពោះ​ការ​ខិត​ខំ​របស់​កីឡាករ-កីឡាការិនីរបស់ខ្លួន ក្នុងចំណោមអត្តពលិក ៤រូប ដែលមាន ៣​រូប​ដណ្ដើម​បាន​មេដាយ​។ ទោះបេសកកម្មនេះ កីឡាករត្រូវចំណាយខ្លួនឯងខ្លះលើការធ្វើដំណើរ តែពួក​គេ​បាន​ព្យាយាម​អស់​ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អជូនជាតិ ។ ដូច្នេះលោកសង្ឃឹមអនាគត នឹង​មានការគាំទ្រពីវិស័យឯកជនបន្ថែមទៀត ដើម្បីផ្ដល់​លទ្ធភាព​ដល់​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-កីឡាកា​រិនី​បានច្រើន និងមានឱកាសស្វែងរកមេដាយជូនជាតិកាន់តែច្រើនថែមទៀត។

ជាមួយគ្នាកីឡាករ ស៊ា វិច្ឆិកា ម្ចាស់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ បាន​សម្ដែង​ក្ដី​រីក​រាយ​ ដែលមានឱកាសបានចូលរួមប្រកួត និងទទួលប​ទ​ពិសោធន៍​ល្អ​ៗ​ពី​ការ​ជួប​កីឡាករ​ខ្លាំង​ៗ​ក្នុង​ទ្វីប​អាស៊ី​។ ​ទោះមិនអាចដណ្ដើមមេដាយមាស តែការឈ្នះមេដាយប្រាក់ និងសំរឹទ្ធ គឺ​ជា​ការ​ចាប់​ផ្ដើម​មួយ​ដ៏​ល្អស​ម្រាប់ពួកគេ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែង និងទទួលលទ្ធ​ផល​កាន់​តែ​ល្អ​ប្រសើរ​នា​ថ្ងៃ​អនាគត។

គួរដឹងថា បេសកកម្មចូលរួមការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦ នេះ កម្ពុជា​បាន​បញ្ជូន​អត្ត​ពលិក ៤រូបចូលរួម ក្នុងនោះកីឡាករ ស៊ា វិច្ឆិកា ដណ្ដើមបានមេដាយប្រាក់ គ្រា​ដែល​កីឡាករ​ លាង កុម្ភៈ និងកីឡាការិនី ខៀវ ចិន្ដារ័ត្ន ទទួលបានមេដាយសំរឹទ្ធដូចគ្នា លើក​លែង​កីឡាករ​ គោរមៈ ច័ន្ទរាជ ដែលពុំទទួលបានមេដាយ ហើយរូបគេក៏បានសុំទោសអ្នកគាំទ្រ ចំពោះ​ការ​ខក​ខានឱកាសស្វែងរកមេដាយជូនជាតិនេះផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ
2026/08/03 12:36:34 pm        67
យុវជនកងយោធពលខេមរភូមិន្ទ បន្ដទទួលឱកាសមាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅចិន
2026/08/03 12:02:48 pm        100
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជា​ប្រធាន​សហព័ន្ធ​កីឡា​ក្នុង​ទឹក​កម្ពុជា​អាណត្តិ​ទី​៨ ឆ្នាំ២០២៥-២០២៩
2026/08/03 11:02:31 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ

2026/08/03 12:36:34 pm
​ប្រទេសក្រិក ប្រយុទ្ធទប់ទល់ចំហេះព្រៃ និងគ្រោះរាំងស្ងួត ខណៈបានបិទរោងចក្រថាមពលនុយក្លេអ៊ែររបស់ហុងគ្រី
2026/08/03 12:35:44 pm
​លោកLula អាយុ៨០ឆ្នាំ របស់ប្រេស៊ីល ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីលើកទី៧
2026/08/03 12:22:25 pm
​ប្រជាជនអេស្ប៉ាញ ទៅប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដ ជុំវិញបញ្ហាតំបន់ហ៊ុមព័ទ្ធអាហ្វ្រិកខាងជើង
2026/08/03 12:20:17 pm
​ខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១៤ នាក់នៅខាងក្រៅប៉ុស្តិ៍នគរបាលមួយក្នុងប្រទេសប៉ាគីស្ថាន
2026/08/03 12:12:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm