ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជា​ប្រធាន​សហព័ន្ធ​កីឡា​ក្នុង​ទឹក​កម្ពុជា​អាណត្តិ​ទី​៨ ឆ្នាំ២០២៥-២០២៩

2026/08/03 11:02:31 am        153

ភ្នំពេញ៖ ក្នុងសមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និង​បន្ត​អាណត្តិទី៨ (២០២៥-២០២៩)កាលពីចុងសប្តាហ៍កន្លងទៅ នៅ​សាល​ប្រជុំ​ធំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានបន្តជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានគាំទ្រ ១០០ ភាគរយ ក្នុងចំណោមតំណាងក្លិប-សមាគម​កីឡា​ក្នុង​ទឹក​ជាសមាជិករបស់សហព័ន្ធក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិថ្មី។

ជាមួយការប្តេជ្ញានឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍កីឡាក្នុងទឹកឲ្យកាន់តែមានភាពរីកច្រើន ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី៨ បានជំរុញឲ្យ​រៀប​ចំ​ការ​ប្រកួតជាច្រើនរួមមានការប្រកួតកីឡាហែលទឹកពានរង្វាន់ក្រុមហ៊ុន ជីប ម៉ុង ការ​ប្រកួត​កីឡា​ហែល​ទឹក​ឆ្លង​កាត់ទន្លេមេគង្គ និងការប្រកួតផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ក្នុងនាមប្រធានសហព័ន្ធលោក នឹងខំស្វែងដៃគូ​ឧបត្ថម្ភ​ដើម្បី​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន ​ដើម្បីចម្រាញ់យកកីឡាករកីឡាការិនី ដែលមានសមត្ថភាពឲ្យចូលក្នុងក្រុមជម្រើសជាតិ និង​បញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេសជាដើម។

ជាមួយគ្នានេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹក (Cambodia Aquatices Federation) បានឲ្យដឹងថា ក្នុងមហាសន្និបាតអាណត្តិថ្មីនេះ មាន ការផ្លាសប្ដូរសមាសភាព គណៈ​កម្មការប្រតិបត្តិថ្មី មួយចំនួន និង បានផ្លាស់ប្ដូរ ឈ្មោះថ្មីរបស់ សហព័ន្ធ និងរូប​សញ្ញា​ផង​ដែរ​។

ទិស​ដៅ​ក្នុងអាណត្តិទី៨នេះ ក្នុងមានជាអគ្គលេខាធិការ នឹងបន្តរៀបចំផែនការសំខាន់ៗ ក្នុងការ អនុវត្តន៍ ដូចជា បង្កើននូវការប្រកួត រកការគាំទ្របន្ថែមដើម្បីឲ្យសហព័ន្ធ មានលទ្ធភាព​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត បណ្ដុះបណ្ដាលធនធាន បានកាន់តែច្រើនពិសេសលើប្រភេទកីឡា បាល់ទឹក និងជំរុញឲ្យទៅ​ចូលរួមការប្រកួតនៅ ឯក្រៅប្រទេសឲ្យបានកាន់តែច្រើន ដើម្បីស្វែង​រក​មេដាយ​ជូន​ជាតិ ​មាតុភូមិកាន់តែកើនឡើង។

សូមជម្រាបថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទី៨នេះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន ឯកឧត្តម ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន ឯកឧត្តម ទ្រី ដាលុច ឯកឧត្តម សួង ហេង ឯកឧត្តម ហឿន សំនៀង និងឧកញ៉ា ជា ហុយ ជាអនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អ្នកនាង ស៊ុន សីមុនី អគ្គ​លេខាធិការរង និងកញ្ញា ហែម ថុនវិទិនី ជាអគ្គហេរញ្ញិក៕

អត្ថបទដែលទាក់ទង

គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ
2026/08/03 12:36:34 pm        67
យុវជនកងយោធពលខេមរភូមិន្ទ បន្ដទទួលឱកាសមាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅចិន
2026/08/03 12:02:48 pm        100
យុទ្ធគុនចម្រុះកម្ពុជាឈ្នះមេដាយកម្រិតទ្វីប ៣គ្រឿង ខណៈ​មន្ដ្រី​សហព័ន្ធ​ទទូច​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​
2026/08/03 10:35:19 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ

2026/08/03 12:36:34 pm
​ប្រទេសក្រិក ប្រយុទ្ធទប់ទល់ចំហេះព្រៃ និងគ្រោះរាំងស្ងួត ខណៈបានបិទរោងចក្រថាមពលនុយក្លេអ៊ែររបស់ហុងគ្រី
2026/08/03 12:35:44 pm
​លោកLula អាយុ៨០ឆ្នាំ របស់ប្រេស៊ីល ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីលើកទី៧
2026/08/03 12:22:25 pm
​ប្រជាជនអេស្ប៉ាញ ទៅប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដ ជុំវិញបញ្ហាតំបន់ហ៊ុមព័ទ្ធអាហ្វ្រិកខាងជើង
2026/08/03 12:20:17 pm
​ខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១៤ នាក់នៅខាងក្រៅប៉ុស្តិ៍នគរបាលមួយក្នុងប្រទេសប៉ាគីស្ថាន
2026/08/03 12:12:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm