យុវជនកងយោធពលខេមរភូមិន្ទ បន្ដទទួលឱកាសមាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិ នៅចិន

2026/08/03 12:02:48 pm        99

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្ដទទួលឱកាសចូលរួមព្រឹត្តិការណ៍កីឡាបាល់យុវជនឆ្នើម Silk Road 2026 នៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការអញ្ជើញពីសមាគមចិនឈានចូវនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ ដឹកនាំដោយអ្នកនាង ពៅ សុខា ជាប្រធានប្រតិភូ។

លោក ថោង ឧត្ដម អ្នកចាត់ការទូទៅនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងទៅថា នេះជាឱកាសថ្មីមួយៗ សម្រាប់យុវជនកម្ពុជា ពិសេសថ្នាលបាល់ទាត់ថ្មីៗរបស់ក្លិបផ្ទាល់ ក្នុងការបង្ហាញសមត្ថភាព និងទេពកោលស្យ ក៏ដូចជាដកស្រង់បទពិសោធន៍ និងកសាងទំនុកចិត្ត តាមរយៈការចូលរួមព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ។

កន្លងមកសមាគមតែងបញ្ជូនក្រុមយុវជនខ្លួនចូលរួមព្រឹត្តិការណ៍ជារឿយៗ តបតាមការអញ្ជើញរបស់ភាគីចិន តែដំណើរលើកនេះ កាន់តែពិសេស ដោយទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសមាគមឈានចូវ និងសមាគមហ្វូជាននៅកម្ពុជា។ ជំនួយនេះ មិនត្រឹមតែជាការជ្រោមជ្រែងផ្នែកកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងការរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន។

អ្នកចាត់ការទូទៅក្រុមដដែលបន្ដថា ទោះបីការចូលរួមនេះ លោកមិនរំពឹងខ្ពស់លើលទ្ធផល តែលោកសង្ឃឹមថា ការចូលរួមនេះ គឺជាឱកាសមាសមួយ សម្រាប់ជំរុញការអភិវឌ្ឍន៍សមត្ថភាពធនធានកីឡាករថ្នាលរបស់ខ្លួនកាន់តែប្រសើរ ដើម្បីអាចក្លាយជាកីឡាករជម្រើសជាតិនាថ្ងៃអនាគត ពិសេសការរឹតចំណងមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

ជាមួយគ្នា លោក Ye ChangQing ប្រធានសមាគមឈានចូវនៅកម្ពុជា និងជាតំណាងក្រុមហ៊ុនឧបត្ថម្ភ បានសម្តែងនូវក្តីរីករាយជាខ្លាំង ដែលបានចូលរួមគាំទ្រដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ លោកថា នេះជាព្រឹត្តិការណ៍បាល់ទាត់យុវជនអន្តរជាតិមួយ ដែលមានបេក្ខភាពជាង ៦០ក្រុម ចាប់ពីកម្រិតអាយុ ៨ឆ្នាំ ដល់ ១៥ ឆ្នាំចូលរួម ហើយជាឱកាសផ្លាស់ប្ដូរបទពិសោធកីឡា និងវប្បធម៌ដ៏មានអត្ថន័យរវាងចិន និងកម្ពុជា។

ទន្ទឹមនឹងនោះលោក ភួង សុខសាណា គ្រូបង្គោលក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ បានចាត់ទុកការប្រកួតនេះ ជាឱកាសតេស្តសមត្ថភាពដ៏សំខាន់ សម្រាប់កូនក្រុមរបស់លោក ដែលទើបតែប្រមូលផ្ដុំហ្វឹកហាត់រួមគ្នាបានប្រមាណ ៤ ខែប៉ុណ្ណោះ ហើយលោកជឿជាក់យ៉ាងមុតមាំថា ពួកគេនឹងអាចទាញយកបទពិសោធទាំងនេះមកអភិវឌ្ឍខ្លួន ដើម្បីក្លាយជាធនធានដ៏មានសក្ដានុពលសម្រាប់វិស័យកីឡាបាល់ទាត់ជាតិនាថ្ងៃអនាគត៕

អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ
2026/08/03 12:36:34 pm        65
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជា​ប្រធាន​សហព័ន្ធ​កីឡា​ក្នុង​ទឹក​កម្ពុជា​អាណត្តិ​ទី​៨ ឆ្នាំ២០២៥-២០២៩
2026/08/03 11:02:31 am        151
យុទ្ធគុនចម្រុះកម្ពុជាឈ្នះមេដាយកម្រិតទ្វីប ៣គ្រឿង ខណៈ​មន្ដ្រី​សហព័ន្ធ​ទទូច​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​
2026/08/03 10:35:19 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ

2026/08/03 12:36:34 pm
​ប្រទេសក្រិក ប្រយុទ្ធទប់ទល់ចំហេះព្រៃ និងគ្រោះរាំងស្ងួត ខណៈបានបិទរោងចក្រថាមពលនុយក្លេអ៊ែររបស់ហុងគ្រី
2026/08/03 12:35:44 pm
​លោកLula អាយុ៨០ឆ្នាំ របស់ប្រេស៊ីល ទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីលើកទី៧
2026/08/03 12:22:25 pm
​ប្រជាជនអេស្ប៉ាញ ទៅប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដ ជុំវិញបញ្ហាតំបន់ហ៊ុមព័ទ្ធអាហ្វ្រិកខាងជើង
2026/08/03 12:20:17 pm
​ខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១៤ នាក់នៅខាងក្រៅប៉ុស្តិ៍នគរបាលមួយក្នុងប្រទេសប៉ាគីស្ថាន
2026/08/03 12:12:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm