សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ និងសម្តែងការសោកស្តាយយ៉ាងក្រៃលែងជូនប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសចិន

2026/08/03 01:02:56 pm        185

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក និងផ្ញើសារលិខិតសម្តែងការសោកស្តាយយ៉ាងក្រៃលែងជូន ឯកឧត្តម ហឺ វៃ (He Wei) ប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសចិន។

ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា៖ “ខ្ញុំពិតជាមានសេចក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះគ្រោះមហន្តរាយទឹកជំនន់ បង្កដោយបាតុភូតព្យុះឈ្មោះ ណូល (Noul) ដែលបានវាយប្រហារខេត្តជាច្រើន បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ទាប់ និងប្រជាជនជិត ៩០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ព្រមទាំងមានបាត់បង់អាយុជីវិត និងរបួសមួយចំនួន។

ស្ថិតក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមបរិច្ចាគថវិកាដប់ម៉ឺន (១០០.០០០) ដុល្លារអាម៉េរិក ចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមចិន ឆ្លើយតបគ្រោះមហន្តរាយខាងលើនេះ។ ជាមួយគ្នានេះដែរ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏លំបាកនេះជាមួយក្រុមគ្រួសារជនរងគ្រោះ ជាពិសេសអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់។

ខ្ញុំសូមជូនពរឱ្យការស្តារឡើងវិញបានឆាប់រហ័ស នៅតំបន់ដែលរងការបំផ្លិចបំផ្លាញ និងសូមជូនពរឱ្យប្រជាជនចិនទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ៕”

អត្ថបទដែលទាក់ទង

អាជ្ញាធរស្ដារប្រឡាយរំដោះទឹកភ្លៀងរដូវវស្សា និងកសាងស្ថានីយបូមទឹកថ្មីមួយទៀតនៅគីឡូម៉ែត្រលេខ៩
2026/08/03 01:52:07 pm       
កម្ពុជា-អូស្រ្តាលី បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ធានាដល់ប្រសិទ្ធភាពគម្រោង និងកម្មវិធីជំនួយនៅកម្ពុជា​
2026/08/03 01:40:02 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
2026/08/03 01:30:30 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរស្ដារប្រឡាយរំដោះទឹកភ្លៀងរដូវវស្សា និងកសាងស្ថានីយបូមទឹកថ្មីមួយទៀតនៅគីឡូម៉ែត្រលេខ៩

2026/08/03 01:52:07 pm
​កម្ពុជា-អូស្រ្តាលី បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ធានាដល់ប្រសិទ្ធភាពគម្រោង និងកម្មវិធីជំនួយនៅកម្ពុជា​
2026/08/03 01:40:02 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
2026/08/03 01:30:30 pm
​ឯកអគ្គរដ្ឋទូតចិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្ថានទូតចិន ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម
2026/08/03 01:23:11 pm
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ និងសម្តែងការសោកស្តាយយ៉ាងក្រៃលែងជូនប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសចិន
2026/08/03 01:02:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm