មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ទិវាកីឡាអាស៊ានធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន

2026/08/03 02:29:26 pm        102

ខេត្តកំពង់ធំ៖ ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦ ក្រោមប្រធានបទ ” កីឡា​បរិយាបន្ន​ដើម្បីសុខដុមរមនាក្នុងសង្គម”កាលពីចុងសប្តាហ៍កន្លងទៅ នៅតាមដងស្ទឹងសែន នៃ​ខេត្តកំពង់ធំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញ និង​កីឡា​មហាជន ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថាការរៀបចំទិវាកីឡាអាស៊ាននេះ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន ប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្ម។

ទិវានេះគឺដើម្បីពង្រឹង និងលើកកម្ពស់វិស័យកីឡាក្នុងប្រទេស សមាជិកអាស៊ានទាំងមូល ក្នុងគោលបំណងឲ្យប្រជាជនយល់ដឹងអំពីអាស៊ាន រស់នៅប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្ម តាមបាវចនា “អាស៊ានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ”។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា កីឡាបានដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សង្គមវប្បធម៌ទាំងនៅក្នុងតំបន់ និងលើពិភពលោក។ ការរៀបចំទិវាកីឡាអាស៊ាន នាពេលនេះ គឺជាការបំផុសឱ្យប្រជាជនកម្ពុជា និងប្រជាជន នៅក្នុងសហគមន៍អាស៊ាន ទាំងមូលចូលរួមអភិរក្ស និងអភិវឌ្ឍល្បែងប្រជាប្រិយ និងកីឡា ប្រពៃណីគ្រប់ប្រភេទ និងចូលរួមលេងកីឡាដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អ និងលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់អាស៊ានទាំងមូល។

ជាមួយគ្នានេះ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានប្រាប់ឲ្យដឹងថា ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ថ្ងៃបង្កើតសហគម ន៍អាស៊ាន នាថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ និងការលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន និងដើម្បីបំផុសផ្សព្វផ្សាយឲ្យប្រជាជននៃបណ្តាប្រទេសជាសមាជិក ចូលរួមលើកកម្ពស់របៀបរស់នៅរបស់ប្រជាជន ប្រកបដោយសុខដុមនីយកម្ម មានសុខភាពល្អ លើកកម្ពស់អត្តសញ្ញាណជាតិ អភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡា ប្រពៃណី និងល្បែងប្រជាប្រិយនៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦នេះ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានដាក់ប្រភេទកីឡាមួយចំនួនរួមមាន ហាត់ប្រាណតាមចង្វាក់ភ្លេង ជិះកង់ បុរស នារី រត់ចម្ងាយ បុរស នារី កីឡាតេក្វាន់ដូ កីឡាប៉េតង់ និងល្បែងប្រជាប្រិយ រុញអង្រែ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរចូលរួម ប្រមាណ ១ ០០០នាក់លេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព៕

អត្ថបទដែលទាក់ទង

ម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ ផ្ដល់ការភ្ញាក់ផ្អើលដល់អ្នករត់ និងបង្កើត​ចំណូល​ដល់សេដ្ឋកិច្ច​យ៉ាងហោច​កន្លះលានដុល្លារ
2026/08/03 03:08:35 pm        59
UEFA ស្វាគមន៍ការសម្រេចចិត្តរបស់ FIFA លុបចោលផែនការលក់ភាគហ៊ុន World Cup តែបង្ហាញការបាត់បង់ទំនុកចិត្តលើថ្នាក់ដឹកនាំបច្ចុប្បន្ន
2026/08/03 02:08:24 pm        121
គ្រូ​បង្វឹក​កម្ពុជា ផ្ដាំកូនក្រុមត្រូវបង្ហាញខ្លួនឲ្យល្អ ពេលជួបទីម័រល្ងាចនេះ ដើម្បីមាន​ឱកាស​កោះ​ហៅ​លើក​ក្រោយ
2026/08/03 12:36:34 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យក្រសួងការងារ បន្តអំពា​វនាវយ៉ាងទទូចដល់ប្រជា​ពលរដ្ឋ និងអតីតពលករខ្មែរ កុំឆ្លងដែនខុសដោយ​ច្បាប់​ទៅធ្វើ​ការងា​រនៅ​ថៃ

2026/08/03 03:45:18 pm
​លោក Rubio៖ អាមេរិកនឹងវាយតម្លៃលទ្ធភាពនៃការបន្តកិច្ចចរចាស្តីពីអ៊ុយក្រែនឡើងវិញ ក្នុងប៉ុន្មាន សប្តាហ៍ខាងមុខ
2026/08/03 03:30:19 pm
​អាជ្ញាធរ៖ ការវាយប្រហារនាវានៅជិតប្រទេសអូម៉ង់ បង្កឲ្យព្រួយបារម្ភអំពីការដឹកជញ្ជូនតាមច្រកសមុទ្រ ហ័រមូស
2026/08/03 03:23:35 pm
​ឯកអគ្គរដ្ឋទូត៖ រុស្ស៊ីព្រមានអៀរឡង់អំពីផលវិបាកពីការប៉ុនប៉ងគំរាមកំហែងដល់ការដឹកជញ្ជូនតាម សមុទ្រ
2026/08/03 03:20:09 pm
​ក្រុម​ហាម៉ាសចោទ​អ៊ីស្រាអែលថា កំពុង​បំផ្លាញការយោគយល់គ្នា អំពីបទឈប់បាញ់ នៅ​តំបន់​ហ្កាហ្សា
2026/08/03 03:14:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm