គ្រូកម្ពុជា រំពឹងជ័យជម្នះលើកដំបូង ផ្ដល់កម្លាំងចិត្តដល់កូនក្រុម មុនជួបវៀតណាម

2026/08/04 11:24:04 am        72

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរីករាយ ជុំវិញ​ជ័យ​ជម្នះ​លើក​ដំបូង ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍(ASEAN Hyundai Cup) ឆ្នាំ២០២៦ ពូល​A ​ក្រោយយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ៣-០ កាលពីល្ងាចថ្ងៃចន្ទ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ជ័យជម្នះនេះ ត្រូវបានគ្រូបង្វឹកជនជាតិជប៉ុនរូបនេះ រំពឹងនឹងផ្ដល់កម្លាំង​ចិត្ត​ដល់​កូន​ក្រុម​សម្រាប់​ត្រៀម​ការ​ប្រកួតបន្ទាប់ ដែលត្រូវជួបក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ នៅ​ទី​ក្រុងហាណូយ។

ក្រុមគោព្រៃកម្ពុជា បានចំណាយពេល ៣ប្រកួត ទើបអាចផ្ដល់ស្នាមញញឹមឲ្យអ្នកគាំទ្រ ក្នុង​បេសក​កម្ម​ប្រកួតពានប្រចាំតំបន់នេះ ជាមួយជ័យជម្នះលើកដំបូងរបស់ខ្លួន។ ការប្រកួត​ទល់​ក្រុម​ភ្ញៀវ​ទីម័រខាងកើត ទោះបីមានការវាយសម្រុកគ្នាទៅវិញទៅមក តែក្រៅពីការ​ការ​ពារ​សំណាញ់​ទី​យ៉ាង​ល្អ ​កម្ពុជាថែមទាំងរកបានគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់ ដោយកីឡាករ ហាវ សុខនេត្រ ២​គ្រាប់ ​និង ម៉ុន រ៉ាដូ ១គ្រាប់។

ក្រោយ​ចប់ការប្រកួតលោក Koji Gyotoku បានសម្ដែងការសប្បាយចិត្ត ដ្បិតជ័យជម្នះនេះ បាន​នាំម​កនូវភាពរីករាយទាំងក្រុម និងអ្នកគាំទ្រ ដែលលោកចាត់​ទុក​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុមមុនការប្រកួតបន្ទាប់។ បន្ថែមលើនេះ លោកក៏បានបញ្ជាក់​ពី​ការ​ដោះ​ដូកីឡាករ​មួយ​ចំនួន​ សម្រាប់ត្រៀមជំនួបចុងក្រោយទល់វៀតណាមផងដែរ។

ចំណែក​លោក José Pedro គ្រូបង្វឹកក្រុមទីម័រខាងកើត បានលើកឡើងពីហេតុផលមួយចំនួន ដែល​ធ្វើ​ឲ្យក្រុមខ្លួនធ្វើមិនបានល្អ តែយ៉ាងណាលោកទទួលស្គាល់ក្រុមជម្រើសជាតិកម្ពុជា ពិត​ជា​ស័ក្ដិសម​នឹងទទួលបានជ័យជម្នះ ហើយលោកសង្ឃឹមថា បើមានឱកាសជួបគ្នាលើកក្រោយ ទីម័រ​នឹង​ធ្វើបា​នល្អជាងនេះ ខណៈលោកនឹងព្យាយាមពង្រឹងក្រុម ក្រោយភារកិច្ចក្នុងពាននេះ។

ទោះ​បី​រកបាន ៣ពិន្ទុពេញលើកដំបូង តែការភ្លាត់ចាញ់ ២ប្រកួតជាប់គ្នាកន្លងមក បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិក​ម្ពុជា អស់ឱកាសប្រជែងកៅអីវគ្គបន្ដ ក្នុងពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ តែ​ក្រុម​គោព្រៃ​កម្ពុជា នៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមជម្រើសជាតិវៀតណាម ដើម្បី​បញ្ចប់​វ​គ្គ​ជម្រុះ​ពូល​A នាថ្ងៃទី៧ ខែសីហាខាងមុខ ។ ចំណែកក្រុមជម្រើសជាតិទីម័រខាងកើត បានបញ្ចប់​ភារ​កិច្ច​របស់ខ្លួន ដោយរកមិនបាន ១ពិន្ទុឡើយ ក្រោយរងបរាជ័យទាំង ៤ប្រកួតជាប់គ្នា៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក
2026/08/04 12:04:35 pm        68
Infantino កំពុងប្រឈមវិបត្តិនយោបាយធ្ងន់ធ្ងរ បន្ទាប់ពីផែនការលក់ភាគហ៊ុនព្រឹត្តិការណ៍ FIFA ដួលរលំ
2026/08/03 04:20:44 pm        198
Brentford ចាយលុយបំបែកកំណត់ត្រាក្លិបនាំយក Mamadou Sangare ពី Lens តម្លៃជិត ៥០ លានផោន
2026/08/03 03:57:26 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីអ៊ុយក្រែន បណ្តេញចេញឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក

2026/08/04 12:28:54 pm
​បណ្តាប្រទេសឈូងសមុទ្រ ព្រួយបារម្ភថាសង្គ្រាមរបស់អាមេរិកលើអ៊ីរ៉ង់ កំពុងឆ្ពោះទៅរកភាពជាប់គាំង
2026/08/04 12:23:33 pm
​ភាពមិនប្រាកដប្រជាមាននៅក្នុងចិត្តរបស់ប្រជាជនអ៊ីរ៉ង់ ខណៈលោកTrump ប្រែប្រួលជុំវិញសង្គ្រាម និងការចរចា
2026/08/04 12:21:06 pm
​ថ្លៃ​លក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយធ្លាក់ចុះបន្តិចវិញ, ប្រេងសាំងចុះ ១០០រៀល និង​ម៉ាស៊ូត​ចុះ ៥០រៀល
2026/08/04 12:14:37 pm
​អ៊ីរ៉ង់៖ ការចរចាជាមួយប្រទេសអូម៉ង់ផ្តោតសំខាន់លើការបង្កើតផ្លូវតែមួយនៅច្រកសមុទ្រ Hormuz
2026/08/04 12:05:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm