ថ្លៃ​លក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយធ្លាក់ចុះបន្តិចវិញ, ប្រេងសាំងចុះ ១០០រៀល និង​ម៉ាស៊ូត​ចុះ ៥០រៀល

2026/08/04 12:14:37 pm        175

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ បាន​ជូនដំណឹង ស្តីពី ថ្លៃ​លក់​រាយប្រេងឥន្ធនៈ​នៅ​តាមស្ថានីយ​សម្រាប់​ការ​អនុវត្ត​ជា​រៀង​រាល់​សប្ដាហ៍​ចាប់​ពី​វេលា​ម៉ោង​១​រសៀល ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងនោះ​ប្រេង​សាំង​ត្រូវ​លក់ក្នុងតម្លៃ ៤ ៤៥០រៀល/លីត្រ (ចុះថ្លៃ ១០០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់ ៥ ២០០រៀល/លីត្រ (ចុះថ្លៃ ៥០រៀល)។

ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅសប្ដាហ៍នេះ បើធៀបនឹងសប្ដាហ៍មុន គឺបាន​ចុះ​ថ្លៃ​បន្ដិច​ ខណៈកាលពីសប្ដាហ៍មុន តម្លៃលក់រាយប្រេងឥន្ធនៈ (អនុវត្តចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ២០២៦)  ប្រេងសាំងបានលក់ក្នុងតម្លៃ ៤ ៥៥០រៀល/លីត្រ (ប្រេងម៉ាស៊ូត = ៥ ២៥០រៀល/លីត្រ

តាម​ប្រកាសអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និង​ថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា និង​យោង​លើកា​រ​ព្រម​ព្រៀង​លើ​រូប​មន្ត​កំណត់​តម្លៃ​ជា​មួយ​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ និងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ។ រាជរដ្ឋាភិបាលបាន ១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោល​បំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រ​ជា​ពលរដ្ឋ​ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃ​ប្រេង​សាំង​អន្តរជាតិ​ឡើង​លើស​ពី ​៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ។​

ក្រសួងពាណិជ្ជកម្មបញ្ជាក់បន្ថែមថា ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតី​នាយក​រ​​ដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦ ទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់​ប្រេងសាំង និង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។

ដូច្នេះ​ថ្លៃ​លក់រាយប្រេងឥន្ធនៈត្រូវអនុវត្តជារៀងរាល់សប្តាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី៤ ខែ​សីហា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៤៥០រៀល/លីត្រ សម្រាប់​ប្រេងសាំងធម្មតា (Gasoline 92) និង ៥ ២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

អត្ថបទដែលទាក់ទង

កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់​​ការ​ប្រើ​ប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុក​គ្រាប់បែកចង្កោម
2026/08/04 01:16:38 pm        45
រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ប្រធានមន្ទីរថ្មីខេត្តកោះកុងឱ្យពិនិត្យផលិតផលសក្តានុពលចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ
2026/08/04 01:02:23 pm        72
មន្ទីរពេទ្យគន្ធបុប្ផា​ ចាប់ផ្ដើមសាងសង់អាគារថ្មី ដើម្បីបំពេញតម្រូវថែទាំព្យាបាលកុមារកម្ពុជា
2026/08/04 12:57:59 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់​​ការ​ប្រើ​ប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុក​គ្រាប់បែកចង្កោម

2026/08/04 01:16:38 pm
​មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
2026/08/04 01:12:51 pm
​រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ប្រធានមន្ទីរថ្មីខេត្តកោះកុងឱ្យពិនិត្យផលិតផលសក្តានុពលចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ
2026/08/04 01:02:23 pm
​មន្ទីរពេទ្យគន្ធបុប្ផា​ ចាប់ផ្ដើមសាងសង់អាគារថ្មី ដើម្បីបំពេញតម្រូវថែទាំព្យាបាលកុមារកម្ពុជា
2026/08/04 12:57:59 pm
​ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
2026/08/04 12:45:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm