បក្ស​កុម្មុយនិស្ត​ចិន​ផ្ញើ​សារ​ជូនពរ​ខួប​ទី​៤០​ឆ្នាំ​​ថ្ងៃ​កំណើត​​គណបក្ស​ហ៊្វុនស៊ិនប៉ិច

2021/04/27 09:59:58 am        30

​ភ្នំពេញ៖ បក្ស​កុម្មុយនិស្ត​ចិន បាន​លើកឡើងថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គឺជា​កេរ្តិ៍​ដំណែល​ដ៏​ធំ​មួយ​​របស់​អតីត​ព្រះមហាវីរៈក្សត្រ សម្ដេច​ព្រះ ​នរោត្តម សីហនុ ​ព្រះ​បរម​រតន​កោដ្ឋ ​ហើយ​គណបក្ស​នេះ ​ក៏​ជា​ចលនា​កម្លាំង​នយោបាយ​មួយ​ដ៏​សំខាន់​ក្នុង​ការចូលរួម​ថែរក្សា​សុខសន្តិភាព​​នៅ​ប្រទេស​កម្ពុជា ហើយ​ជាមួយគ្នានេះ​ បក្ស​កុម្មុយនិស្ត​ចិន ​នៅតែ​បន្ត​លើកកម្ពស់​ទំនាក់ទំនង​ជាមួយ​គណបក្ស​​ហ៊្វុនស៊ិនប៉ិចដដែល​។


យោង​តាម​លិខិត​អបអរ​សាទរ​របស់​នាយកដ្ឋាន​អន្តរជាតិ​គណៈកម្មការ​កណ្តាល​របស់​បក្ស​កុម្មុយនិស្ត​ចិន ​ផ្ញើ​ជូនពរ​ខួប​លើក​ទី​៤០​ឆ្នាំ​ នៃ​ការ​បង្កើត​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​ នា​ថ្ងៃទី​២១ ​ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​លើកឡើងថា​ ដោយ​មានការ​បន្សល់ទុក​ទំនាក់ទំនង​​ផ្នែក​នយោបាយ​ដ៏​ល្អ​ប្រពៃ ហើយ​គណបក្ស​នេះ​​ក៏​ជា​គណបក្ស​មួយ​​បាន​ពង្រឹង​ស្មារតី​សាមគ្គីភាព ​និង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​នៅ​កម្ពុជា​​ផងដែរ ​ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រុមព្រះ​ នរោត្តម រណឫទ្ធិ ​ព្រះប្រធាន​គណបក្ស​មួយ​នេះ​។


តាម​លិខិត​អបអរសាទរ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ បានលើកឡើង​ផងដែរ​ថា​ គណបក្ស​​ហ៊្វុនស៊ិនប៉ិច ​បាន​ប្រកាន់​ភ្ជាប់​នយោបាយ​កិច្ចការបរទេស​ជាមួយ​ប្រទេស​ចិន ​ហើយ​បាន​ចូលរួម​យ៉ាងសកម្ម​ ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន ​តាំង​ពីដើម​រហូតដល់​បច្ចុប្បន្ន​នេះ ​ផងដែរ​។


លិខិត​ដដែល​ បានបញ្ជាក់​ផងដែរ​ថា ​«​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​កម្ពុជា​-​ចិន​ និង​សហគមន៍ ដែល​មាន​អនាគត​រួមគ្នា ​ហើយក៏​ដើម្បី​ពង្រឹង​មិត្តភាព​ នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ចិន​)​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀតផង​ដែរ ​ហើយ​គណបក្ស​កុម្មុយនិស្ត​ចិន ​នៅតែ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ ​បទពិសោធន៍​ជាមួយ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​ដដែល​ផងដែរ​»៕


​អត្ថបទ ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm