ឆ្នាំ២០២៧ ធនាគារ SME គ្រោងបញ្ចេញថវិកា ១០០លានដុល្លារ គាំទ្រដល់វិស័យអាទិភាព និង​ធុរកិច្ច​បង្កើតថ្មី

2026/08/04 12:30:09 pm        142

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលជាធនាគារគោលនយោបាយ នៅក្នុង​ឆ្នាំ​២០២៧ ​ខាងមុខនេះ គ្រោងបញ្ចេញ ឥណទាន ១០០ លានដុល្លារ ខ្ពស់ជាង​ទំហំ​ឥណទាន​ឆ្នាំ​២០២៦​ គាំទ្រដល់វិស័យអាទិភាពផ្នែកកែច្នៃ និងវិស័យកម្មន្តសាល និងគម្រោងដល់​ធុរកិច្ច​បង្កើត​ថ្មី។​

លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម​កម្ពុជា​លើ​ក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ ស្តីពីអត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច ក្នុង​វេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ថា ធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា បានបង្កើតឡើងមានចំនួន៧ទីតាំង នៅតាមបណ្តារាជធានី-ខេត្ត និងបាន បញ្ចេញ​ឥណទានសរុបមានចំនួនជាង ២៤០ លានដុល្លារអាមេរិក ក្នុងនោះបើបូក​សរុប​ជាមួយ​សហ​ធនាគារដៃគូ បានបញ្ចេញ ប្រមាណជាង ៦០០ លានដុល្លារអាមេរិក ទៅលើអាតិថិជនជាង ៣ ពាន់នាក់។

លោក បន្តថា ចំពោះការផ្តល់ឥណទាននេះ ធនាគារ SME បានអនុវត្ត៣ឆ្នាំរំកិល ក្នុងនោះ​សម្រាប់​ឆ្នាំ​២០២៦នេះ ធនាគារ SME មានបញ្ចប់ឥណទាន ៨០ លានដុល្លារ គិតនៅក្នុង​រយៈ​ពេល​៦​ខែ ឆ្នាំ២០២៦នេះ បានបញ្ចេញឥណទានអស់ប្រមាណ ៥៥ ភាគរយរួចហើយ។ ចំណែក​នៅ​ឆ្នាំ​២០២៧ ធនាគារ SME គ្រោងកញ្ចប់ឥណទានប្រមាណ ១០០ លានដុល្លារ និងនៅក្នុងឆ្នាំ ២០២៨ ត្រូវបានគ្រោងចំនួន ១២០ លានដុល្លារ ដើម្បីគាំទ្រដល់វិស័យអាទិភាព ជាពិសេស​ការ​កែច្នៃ​ និងវិស័យកម្មន្តសាល នឹង គម្រោងគាំទ្រដល់ធុរកិច្ចបង្កើតថ្មីផងដែរ។

 លោក ជា សុភ័ក្ត បន្ថែមថា ជុំវិញការផ្តល់ឥណទាននេះ ធនាគារ SME បាន​កែ​សម្រួល​នូវ​នីតិវិធី​មួយ​ចំនួន​ ក្នុងនោះសម្រាប់ គម្រោងដែលកំពុងអនុវត្ត នឹងត្រូវពិនិត្យឡើងវិញផងដែរ ប្រសិនក្នុង​ករណី​ដែល​អាចសម្រួលបាន គឺមានការបន្ធូបន្ថយ ដោយផ្តល់ នូវលក្ខខណ្ឌកាន់តែងាយស្រួល, ក្រៅ​ពី​នេះ ធនាគារ SME ក៏គ្រោងពង្រីកវិសាលភាពផ្តល់ឥណទានដល់ធុរកិច្ចបង្កើតថ្មី ជា​ពិសេស ​ការគិតគូរលើការផ្តល់ឥណទានដែលមានទ្រព្យបញ្ចាំ ទៅជាការ​ផ្តល់​ឥណទាន​ដែល​គ្មាន​ទ្រព្យ​បញ្ចាំ ​ដែលនឹងអនុវត្តទៅតាមកម្រិត នៃសេដ្ឋកិច្ចរបស់កម្ពុជាជាក់ស្តែង។

ជុំវិញការ​ផ្តល់ឥណទាននេះ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ លើកឡើងឱ្យដឹងថា គិត​មកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន​បញ្ចេញ​នូវ​ឥណទានសរុបប្រមាណ ៦៤៧ លានដុល្លារអា មេរិក ដល់សហគ្រាសមានចំនួនជិត ៤ ពាន់ ដោយក្នុងនោះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ចេញឥណទាន ផ្ទាល់​ខ្លួន​ មានទំហំប្រមាណ ២៤២ លានដុល្លារអាមេរិក ដល់សហគ្រាសជិត ៩០០ សហគ្រាស​សរុប​ផ​​ង​ដែរ​៕ អត្ថបទ៖ សុន រ៉ាឌី​



អត្ថបទដែលទាក់ទង

កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់​​ការ​ប្រើ​ប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុក​គ្រាប់បែកចង្កោម
2026/08/04 01:16:38 pm        67
រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ប្រធានមន្ទីរថ្មីខេត្តកោះកុងឱ្យពិនិត្យផលិតផលសក្តានុពលចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ
2026/08/04 01:02:23 pm        76
មន្ទីរពេទ្យគន្ធបុប្ផា​ ចាប់ផ្ដើមសាងសង់អាគារថ្មី ដើម្បីបំពេញតម្រូវថែទាំព្យាបាលកុមារកម្ពុជា
2026/08/04 12:57:59 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់​​ការ​ប្រើ​ប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុក​គ្រាប់បែកចង្កោម

2026/08/04 01:16:38 pm
​មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
2026/08/04 01:12:51 pm
​រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ប្រធានមន្ទីរថ្មីខេត្តកោះកុងឱ្យពិនិត្យផលិតផលសក្តានុពលចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ
2026/08/04 01:02:23 pm
​មន្ទីរពេទ្យគន្ធបុប្ផា​ ចាប់ផ្ដើមសាងសង់អាគារថ្មី ដើម្បីបំពេញតម្រូវថែទាំព្យាបាលកុមារកម្ពុជា
2026/08/04 12:57:59 pm
​ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
2026/08/04 12:45:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm