ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន

2026/08/04 12:45:39 pm        136

កីឡាករចាស់វស្សា ធារី ចន្ថាប៊ីន ទូតសុច្ឆន្ទៈ CJ Coaching Cambodia បានសម្ដែងការគាំទ្រការបង្កើតឲ្យមានពានកម្រិតយុវជន CJ Summer League លើកដំបូង ដោយលោកចាត់ទុកជាវេទិកាដើម្បីផ្ដល់ឱកាសដល់យុវជនបញ្ចេញ និងអភិវឌ្ឍន៍ខ្លួន ឈានទៅចាប់ក្ដីស្រម៉ៃក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត។

លោក សុខ ឡេង អ្នកគ្រប់គ្រងពាននេះ បានឲ្យដឹងថា ការប្រកួតបានប្រព្រឹត្តទៅរយៈពេល ៥សប្ដាហ៍ ដោយមានបេក្ខភាព ៦ក្រុមចូលរួម និងធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ដើម្បីស្វែងរកក្រុមលេខ១ ដល់លេខ៣ ឡើងវគ្គបន្ដ រហូតរកឃើញក្រុមជ័យលាភី ដែលបានទៅក្រុម NOVA FT ក្រោយយកឈ្នះក្រុមអង្គការហេភីហ្វូតបាល់កម្ពុជាអូស្ដ្រាលី នៅវគ្គផ្ដាច់ព្រ័ត្រ។

គោលបំណងនៃការរៀបចំពានកម្រិតអាយុក្រោម ១៨ឆ្នាំនេះ គឺដើម្បីផ្ដល់ឱកាសដល់យុវជនមិនសូវមានឱកាសលេង ពិសេសឱកាសលេងពានរង្វាន់នានា បានចូលរួមបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាមួយការរៀបចំស្ដង់ដារ ៧នាក់ទល់ ៧នាក់ ដែលមានអាជ្ញាកណ្ដាលត្រឹមត្រូវ អមជាមួយរង្វាន់លើកទឹកចិត្តបន្ថែមទៀត។

ជុំវិញការរៀបចំនេះ កីឡាករ ធារី ចន្ថាប៊ីន បានលើកឡើងថា នេះជាឱកាសល្អ ពិសេសកំឡុងពេលសម្រាកពីការសិក្សារបស់សិស្សានុសិស្ស ដែលអាចចូលរួមលេង និងបង្ហាញសមត្ថភាព ហើយក៏ជាវេទិកាមួយដ៏ល្អ ដើម្បីអភិវឌ្ឍន៍ធនធានកីឡាករវ័យក្មេង និងអនាគតបាល់ទាត់កម្ពុជាផងដែរ។

ចំណែកយុវជន វណ្ណនី វិបុត្រ បានសម្ដែងក្ដីរីករាយ ដែលមានឱកាសបង្ហាញសមត្ថភាព និងជួយក្រុមលើកពាន។ កីឡាករវ័យ ១៧ឆ្នាំនេះថា នេះជាជំហានថ្មីមួយ សម្រាប់យុវជនគ្រប់រូប អាចអភិវឌ្ឍន៍ខ្លួន ឆ្ពោះទៅរកកម្រិតពាក់កណ្ដាលអាជីព ឬអាជីពនាថ្ងៃអនាគត ក៏ដូចជាឱកាសប្រកួតលក្ខណៈអន្ដរជាតិផងដែរ។

យោងតាមគណៈកម្មការរៀបចំ ក្រោយទទួលបានជោគជ័យក្នុងការប្រកួតពានរង្វាន់ CJ Summer League ថ្នាក់ដឹកនាំគ្រោងនឹងរៀបចំឲ្យមានការប្រកួតពានរង្វាន់ផ្សេងៗទៀត ដែលអាចឈានដល់ការអញ្ជើញក្រុមបរទេសចូលរួម ដើម្បីបង្កើនឱកាសប្រកួតប្រជែងផង ផ្សារភ្ជាប់ជាមួយទេសចរណ៍ និងជំរុញដល់សេដ្ឋកិច្ចជាតិ តាមរយៈក្រុមចូលរួមដែលមកពីក្រៅប្រទេសផង៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
2026/08/04 01:12:51 pm        86
អង់គ្លេសត្រៀមដកការគាំទ្រការឈរឈ្មោះបន្តអាណត្តិរបស់ Gianni Infantino ខណៈវិបត្តិនៅ FIFA កាន់តែក្តៅគគុក
2026/08/04 12:04:35 pm        125
គ្រូកម្ពុជា រំពឹងជ័យជម្នះលើកដំបូង ផ្ដល់កម្លាំងចិត្តដល់កូនក្រុម មុនជួបវៀតណាម
2026/08/04 11:24:04 am        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងប្រគល់-ទទួល គម្រោងលើកកម្រិតគុណភាពផ្លូវបេតុង ១ខ្សែ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំបង់ឆ្នាំង

2026/08/04 01:49:48 pm
​ប្រមុខការទូតកម្ពុជា និងម៉ាឡេស៊ី ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវ
2026/08/04 01:31:14 pm
​កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់​​ការ​ប្រើ​ប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុក​គ្រាប់បែកចង្កោម
2026/08/04 01:16:38 pm
​មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
2026/08/04 01:12:51 pm
​រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ប្រធានមន្ទីរថ្មីខេត្តកោះកុងឱ្យពិនិត្យផលិតផលសក្តានុពលចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ
2026/08/04 01:02:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm