រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការងារ​ការទូត​យ៉ាងសកម្មទាមទារ​ឱ្យពលរដ្ឋភៀសសឹក​អាច​វិល​ត្រឡប់​​​ទៅផ្ទះ​សម្បែងរបស់ខ្លួនវិញ​ស្របតាមច្បាប់អន្តរជាតិ

2026/08/04 02:17:31 pm        171

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មាន​ប្រសាសន៍​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាកំ​ពុង​បន្ត​ធ្វើ​ការ​ងារ​​កា​រទូត​យ៉ាងសកម្មទាមទារ​ឱ្យពលរដ្ឋភៀសសឹក​អាចវិលត្រឡប់​ទៅផ្ទះសម្បែង​របស់​ខ្លួន​វិញ​​ស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា គិតមកទល់ពេលនេះ មាន​ពលរដ្ឋភៀសសឹ​ក​ប្រមាណ​ជា​ ២ម៉ឺន​នាក់​ទៀត​នៅតែមិនទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន​នៅ​ឡើយ​ដោយ​សារ​តែ​ការ​រារាំង​ពី​សំណាក់​កងកម្លាំង​ថៃតាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួស​ដើម្បីបិទផ្លូវ និងការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែងដោយកងកម្លាំងថៃ។

ឯកឧត្តមបានបន្តថារាជរដ្ឋាភិបាលក្រោមការ​ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី មានគោលនយោបាយច្បាស់​លាស់​ចំពោះពលរដ្ឋភៀសសឹក​។​ ទាំង​ពលរដ្ឋ​ដែល​បាន​វិល​ត្រឡប់​ទៅផ្ទះសម្បែងវិញរួចហើយ និងទាំង​ពលរដ្ឋ​ភៀសសឹក​ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​វិញ​បាននៅឡើយ ​សុទ្ធដឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់​ពីសំណាក់​រាជ​រដ្ឋាភិបាល​ទាំង​សន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។

ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តធ្វើការងារ​ការ​ទូត​​យ៉ាងសកម្មដើម្បីទាមទារ​ឱ្យពលរដ្ឋភៀសសឹក​អាចវិលត្រឡប់​ទៅផ្ទះសម្បែងរបស់ខ្លួនវិញ​ស្រប​តាមច្បាប់អន្តរជាតិ និងក្រោមក្រសែភ្នែកយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់ក្នុ​ង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរ​ជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់​កម្លាំង និងតវ៉ា​ប្រឆាំងជំទាស់ដាច់ខាតចំពោះសកម្មភាព​ទាំងឡាយរបស់យោធាថៃ​ដែល​ប៉ុន​ប៉ង​កាន់​កាប់​ទឹក​ដីកម្ពុជាដោយខុសច្បាប់៕

អត្ថបទដែលទាក់ទង

ក្រុមអ្នកសម្របសម្រួល (CLG) និង ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៣៧
2026/08/04 04:39:19 pm        63
CMAC និង IMCCD ចុះកិច្ចព្រមព្រៀងគម្រោងបោសសម្អាតមីនថ្មី ខណៈឃុំតាសែន អតីតជាសមរភូមិសម្បូរដោយគ្រាប់មីនបានក្លាយជាភូមិគំរូទៅជាតំបន់កសិកម្មនាំចេញ
2026/08/04 04:37:08 pm        36
៦ខែ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស ១១២ករណី និងឃាត់ខ្លួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់
2026/08/04 04:34:03 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីប្រឹក្សាយោធា៖ អ៊ីរ៉ង់បានលុបផែនការវាយប្រហារទីតាំងចំនួន ៣ ក្រោយ​​អ៊ុយក្រែនសូម​អភ័យ​ទោស​

2026/08/04 04:42:55 pm
​ក្រុមអ្នកសម្របសម្រួល (CLG) និង ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៣៧
2026/08/04 04:39:19 pm
​CMAC និង IMCCD ចុះកិច្ចព្រមព្រៀងគម្រោងបោសសម្អាតមីនថ្មី ខណៈឃុំតាសែន អតីតជាសមរភូមិសម្បូរដោយគ្រាប់មីនបានក្លាយជាភូមិគំរូទៅជាតំបន់កសិកម្មនាំចេញ
2026/08/04 04:37:08 pm
​៦ខែ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស ១១២ករណី និងឃាត់ខ្លួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់
2026/08/04 04:34:03 pm
​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រកាសផ្ដល់អាហារូបករណ៍ដល់ព្រះសង្ឃ សិស្ស និស្សិតខ្មែរកម្ពុជាក្រោម
2026/08/04 04:32:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/02 06:31:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm