សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងជួបជាមួយមេដឹកនាំក្រុមប្រទេស G7 និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅមុនថ្ងៃដែលរុស្ស៊ីប្រារព្ធពិធីអបអរជ័យជម្នះរបស់សហភាពសូវៀត លើណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីII។

កិច្ចប្រជុំតាមបណ្ដាញអ៊ីនធឺណិតនៅថ្ងៃអាទិត្យនឹងត្រូវបានរៀបចំឡើង ដោយប្រមុខរដ្ឋរបស់ប្រទេសអាល្លឺម៉ង់ប្រធានាធិបតីលោក Frank-Walter Steinmeier។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយនៅលើយន្តហោះកងកម្លាំងទ័ពអាកាសថា ក្រុមមេដឹកនាំនឹងពិភាក្សាអំពីការវិវឌ្ឍន៍ថ្មីបង្អស់នៅក្នុងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ផលប៉ះពាល់ជាសកលនៃសង្គ្រាមរបស់លោក Putin ការបង្ហាញការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែន និងអនាគតប្រទេសអ៊ុយក្រែន ព្រមទាំងការបង្ហាញពីការបន្តសាមគ្គីភាពរបស់ក្រុមប្រទេស G7។ ការឆ្លើយតបជារួមរបស់យើង រួមទាំងការបង្កើតទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើឲ្យមានការខាតបង់ធ្ងន់ធ្ងរដោយសារតែសង្គ្រាមរបស់លោក Putin។
ចំណាត់ការនេះធ្វើឡើង ខណៈដែលជនស៊ីវិលរាប់រយនាក់ និងអ្នកប្រយុទ្ធអ៊ុយក្រែននៅតែជាប់នៅក្នុងរោងចក្រដែកថែប ហើយកងកម្លាំងរុស្ស៊ីបានរុលចូលទៅខាងក្នុង។ ការរឹបអូសយកទីក្រុង Mariupol ត្រូវបានគេរំពឹងថា នឹងមានតួនាទីសំខាន់ក្នុងការប្រារព្ធពិធីរបស់ទីក្រុងមូស្គូនៅថ្ងៃទី៩ ខែឧសភា ទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនៃការបញ្ចប់សង្គ្រាមលោកលើកទីII៕
អត្ថបទ៖ ប៊ុនថន