មនុស្ស ៩នាក់​ស្លាប់ និង​ ៤០នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​បណ្ដាល​មក​ពី​លេច​ធ្លាយ​ឧស្ម័ន​នៅ​ប្រទេស​គុយបា

2022/05/07 06:55:35 pm        1.4 K

​គុយបា៖ ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ​ទំនង​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ឧស្ម័ន​ធម្មជាតិ​កាលពី​ថ្ងៃ​សុក្រ ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​ ៩​នាក់​ស្លាប់ និង​រង​របួស ៤០​នាក់ ខណៈ​វា​បាន​ផ្ទុះ​បំប៉ើង​ជញ្ជាំង​មក​ខាងក្រៅពី​សណ្ឋាគារ​ប្រណីត​មួយ​នៅ​រដ្ឋធានី​ប្រទេស​គុយបា​។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​គុយបា​បាន​និយាយ​ ទៅកាន់ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ពេល​ទៅ​ពិនិត្យ​កន្លែង​ផ្ទុះ​ថា គ្មាន​អ្នកទេសចរ​ណា​ម្នាក់​បាន​ស្នាក់នៅ​សណ្ឋាគារ Saratoga ដែល​មាន ៩៦​បន្ទប់​នោះ​ទេដោយសារតែ​សណ្ឋាគារ​កំពុង​ដំណើរ​ការ​ជួសជុល​។​ ​ប្រធានាធិបតីលោក Miguel Díaz-Canel ដែល​បាន​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​នោះ​បាន​និយាយ​នៅ​លើ​បណ្ដាញ ​Tweeter​ ថា វា​មិន​មែន​ជា​ការបំ​ផ្ទុះ​គ្រាប់បែក ឬ​ការវាយប្រហារ​នោះ​ទេ វា​គឺជា​ឧបទ្ទវហេតុ​។ ទូរទស្សន៍​រដ្ឋ​គុយបា​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស ៩​នាក់​បាន​ស្លាប់ ហើយ​រដ្ឋមន្ត្រី​សុខាភិបាល​ជាតិ​របស់​ប្រទេស​គុយបា​លោក José Ángel Portal បាន​និយាយ​ថា មន្ទីរពេទ្យបាន​ទទួល​អ្នក​រង​របួស​ប្រមាណ​ ៤០​នាក់​។

ប៉ុន្តែ​ចំនួន​អ្នករបួស​អាច​កើន​ឡើង​ ខណៈ​ការស្វែងរក​នៅតែ​បន្ត​សម្រាប់​អ្នក​ដែល​អាច​នឹង​ជាប់ ​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​រចនាសម្ព័ន្ធ​សតវត្សរ៍​ទី​១៩ នៅ​ក្នុង​ទីក្រុង Old Havana។​ ​សិស្សសាលា​បឋមសិក្សា​មួយ​កន្លែង​នៅ​ជាប់​សណ្ឋាគារត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា គ្មាន​កុមារ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។​ នគរបាល​បាន​ព័ទ្ធជុំវិញ​តំបន់​នោះ ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ចូល​រុះរើ​គំនរ​បាក់បែក​នៃ​សណ្ឋាគារ Saratoga៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm