ពេជ្រ សម្បត្តិ និងឡៅ ចិត្រា ឡើងសង្វៀនកម្មវិធីពិសេសប្រចាំឆ្នាំរបស់គូបូតា ក្នុងថ្ងៃតែមួយ ថ្ងៃសុក្រនេះ

2026/08/05 09:34:33 am        134

កម្មវិធីប្រកួតប្រដាល់គុនខ្មែរពិសេសប្រចាំឆ្នាំ "រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា" នឹង​មក​ដល់​នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ ខាងមុខនេះហើយ ដោយកីឡាករ​កំពូល​លំដាប់​ប្រទេស​ពីរ​រូប​រួម​មាន ពេជ្រ សម្បត្តិ និងឡៅ ចិត្រា នឹងឡើងសង្វៀនក្នុងថ្ងៃតែមួយ។

ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរនេះនឹងចាប់ផ្តើមពីម៉ោង ៦ ល្ងាចទៅ ដោយមាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើក​ញ្ចក់ទូរទស្សន៍បុស្តិ៍បាយ័ន និងហ្វេសប៊ុកផេក KUBOTA Kampuchea Club។

វត្តមាន​របស់ក្របីព្រៃ ពេជ្រ សម្បតិ្ត នឹងត្រូវជួបជាមួយកីឡាករវៀតណាម ដាំង អ៊ីប៊ន ខណៈឡៅ ចិត្រា នឹងត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់ សាមី ម៉ាមូឌី រួមជាមួយគូពិសេសៗ ៣ គូផ្សេងទៀត។

ក្រោមប្រធានបទ «ស្វិតស្វាញ គ្រប់វិនាទីប្រកួត» គូបូតា អបអរសាទរនូវភាពខ្លាំងក្លា ការតាំងចិត្ត ភាពអត់ធន់ និងការប្តេជ្ញាចិត្តរបស់កីឡាករសម្រាប់ការប្រកួតគ្រប់ទឹក ប្រៀបដូចជាកីឡាករដែលពឹងផ្អែកទៅលើវិន័យ ការអត់ធ្មត់ និងសមត្ថភាពខ្ពស់ ដើម្បីយកឈ្នះរាល់ឧបសគ្គនៅលើសង្វៀន ក៏ដូចជាបងប្អូនកសិករ និងអ្នកជំនួញដែលត្រូវការគ្រឿងចក្រដែលមានគុណភាពខ្ពស់ ​និងគួរឱ្យទុកចិត្ត អាចប្រើប្រាស់បានគ្រប់រដូវកាល និងគ្រប់លក្ខខណ្ឌការងារ។

តាមរយៈព្រឹត្តិការណ៍នេះ KUBOTA បន្តការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវគ្រឿងចក្រដែលមានគុណភាពខ្ពស់ សមត្ថភាពនៃការធ្វើការបានយ៉ាងល្អ រួមជាមួយនឹងការថែទាំ រយៈពេលវែង ដែលអាចជឿជាក់បានសម្រាប់អតិថិជនគ្រប់រូប។

KUBOTA មានលក់គ្រឿងចក្រជាច្រើនប្រភេទសម្រាប់តម្រូវការការងារកសិកម្ម និងប្រតិបត្តិការអាជីវកម្មផ្សេងៗ ដែលរួមមានត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ និងអេស្កាវ៉ាទ័រ។ ផលិតឡើងតាមស្តង់ដាររបស់ប្រទេសជប៉ុន ដែលគ្រឿងចក្រនីមួយៗមានកម្លាំងខ្លាំង រឹងមាំ ជាប់ធន់ និង មានគុណភាពខ្ពស់ ដំណើរការងារបានល្អ ព្រមទាំងមានការផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ​100% សម្រាប់សេវាកម្មក្រោយការលក់ រួមជាមួយជាងបច្ចេកទេសជំនាញដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ និងមានសេវាកម្មបង់រំលស់ជាមួយក្រុមហ៊ុន គូបូតា លីស​ស៊ីង ផ្ទាល់តែម្តង (KUBOTA Leasing Cambodia) ជួយធ្វើឱ្យអតិថិជនទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដើម្បីឱ្យការងារប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលទាក់ទង

កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
2026/08/04 08:06:35 pm        404
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
2026/08/04 01:12:51 pm        230
ធារី ចន្ថាប៊ីន ចាត់ទុកពាន CJ Summer League ជាវេទិកាសម្រាប់អភិវឌ្ឍយុវជន
2026/08/04 12:45:39 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គិតត្រឹមសប្តាហ៍ទី៣០ ក្នុងឆ្នាំ២០២៦ ជំងឺគ្រុនឈាមនៅទូទាំងប្រទេស កើតមាន ៤០,៩១៥​ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ ៥៨នាក់

2026/08/05 10:24:30 am
​កាកបាទក្រហមជំរុញឲ្យមានជំនួយអន្តរជាតិកាន់តែច្រើន ខណៈវិបត្តិស៊ូដង់កាន់តែធ្ងន់ធ្ងរ
2026/08/05 10:22:31 am
​ពេជ្រ សម្បត្តិ និងឡៅ ចិត្រា ឡើងសង្វៀនកម្មវិធីពិសេសប្រចាំឆ្នាំរបស់គូបូតា ក្នុងថ្ងៃតែមួយ ថ្ងៃសុក្រនេះ
2026/08/05 09:34:33 am
​អាមេរិក សំឡឹងមើលកិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz នៅថ្ងៃនេះ ឬថ្ងៃស្អែកខណៈនាវាលិចនៅសមុទ្រក្រហម
2026/08/05 09:21:39 am
​កាតានិយាយថា ក្រុមអ្នកសម្របសម្រួលបង្កើតវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់
2026/08/05 09:18:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/04 07:47:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm