គិតត្រឹមសប្តាហ៍ទី៣០ ក្នុងឆ្នាំ២០២៦ ជំងឺគ្រុនឈាមនៅទូទាំងប្រទេស កើតមាន ៤០,៩១៥​ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ ៥៨នាក់

2026/08/05 10:24:30 am        177

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំ និងព្យាបាលជំងឺគ្រុនឈាម សម្រាប់​បុគ្គលិក​សុខាភិបាល នៅខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សិក ប៊ុណ្ណា រដ្ឋ​លេខា​ធិការ​ក្រសួងសុខាភិបាល បានមាន ប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នអ្នកកើតជំងឺគ្រុនឈាម កំពុង​កើន​ឡើង​គួរឱ្យកត់សម្គាល់ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។

ឯកឧត្តម បានគូសបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៣០ ក្នុងឆ្នាំ២០២៦ ជំងឺគ្រុនឈាមនៅ​ទូទាំង​ប្រទេស ​មានចំនួនសរុបដល់ទៅ ៤០,៩១៥ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៥៨នាក់។ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ករណីនេះ មានការកើនឡើងយ៉ាងគំហុក ពោល​គឺ​ករណី​ឆ្លងកើនឡើងចំនួន ១៦,៥១៨ករណី ស្មើនឹង ៦៧.៧% និងអត្រាស្លាប់ កើនឡើងចំនួន ១៨នាក់ ស្មើនឹង ៤៥%។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ អត្រាចម្លងបានបន្តកើនឡើងចំនួន៧% បន្ថែមទៀត។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ខេត្តកំពង់ចាម ក៏កំពុង​ស្ថិត​ក្នុង​ចំណោម​ខេត្ត​ដែលមា​ន​ករណី​ឆ្លង​ច្រើន​ជាងគេផងដែរ។ ផ្អែកតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ា​ស៊ីត​សាស្ត្រ និងបាណកសាស្រ្ត បង្ហាញថា ត្រឹមខែកក្កដាកន្លងទៅនេះ ខេត្តកំពង់​ចាម​មាន​អ្នក​ជំងឺ​គ្រុនឈាម រហូតដល់ ២០២១ករណី។ ជំងឺនេះ មិនត្រឹម​តែ​គំរាម​កំហែង​ដល់​សុខ​ភាព​សាធារណ​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងឆក់យកអាយុជីវិតរបស់កុមារ និងប្រជាពលរដ្ឋ បើមិនមាន​ការ​សង្គ្រោះ​ទាន់​ពេល​វេលានោះទេ។

ក្រសួងសុខាភិបាលបានព្រមានថា ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារ​មា​ន​រោគ​សញ្ញា​គ្រុន​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និង​ពិនិត្យ​ព្យាបាល​ជា​បន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ​ដែល​នៅ​ជិ​ត​លោក​អ្នក​បំផុត​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន ក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច និងសូមទូរសព្ទទៅលេខ ១១៥ បើមាន​សំណួរ​បន្ថែម ឬចូលរួមរាយការណ៍ ដោយកុំទិញថ្នាំឱ្យកូនលេបដោយខ្លួនឯង ការពន្យារពេល​អាច​ធ្វើ​ឱ្យ​ជំងឺធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូល​រួម​ចលនា​កាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ​ស្រប ​នឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មាន​ដង្កូវ​ទឹក​»​។

តាមការសិក្សាស្រាវជ្រាវ សត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់ នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ យានយន្តទុកចោលពាសវាលពាសកាល ត្រឡោកដូង កែវ ចានជ័រ/ស្ងោរ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។ សត្វមូសខ្លា ចូលចិត្តសំងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតៗ ឬមិនសូវមានពន្លឺថ្ងៃចូលដល់៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

កម្ពុជាបើកកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្ត
2026/08/05 11:01:05 am        105
ប្រធាន IDI៖ កម្ពុជានឹងបន្តស្រូបយកការវិនិយោគបន្ថែម ខណៈក្រុមហ៊ុនជាច្រើន​កំពុង​ចាប់​អារម្មណ៍​ការធ្វើធុរកិច្ចនៅកម្ពុជា
2026/08/05 11:00:48 am        115
ការចិញ្ចឹមមាន់សាច់នៅកម្ពុជាកំពុងរីកចម្រើន ខណៈផលិតកម្មក្នុងស្រុកអាចបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល
2026/08/05 10:46:45 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កោះតៃវ៉ាន់ បានចាប់ផ្តើមល្បែងសង្គ្រាមដ៏ធំបំផុតប្រចាំឆ្នាំ ខណៈសម្ពាធពីប្រទេសចិនកើនឡើង

2026/08/05 11:28:23 am
​ប្រទេសស្រីលង្កា បិទសាលារៀនខណៈទឹកជំនន់ និងបំណាក់ដីបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់
2026/08/05 11:23:06 am
​កម្ពុជាបើកកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្ត
2026/08/05 11:01:05 am
​ប្រធាន IDI៖ កម្ពុជានឹងបន្តស្រូបយកការវិនិយោគបន្ថែម ខណៈក្រុមហ៊ុនជាច្រើន​កំពុង​ចាប់​អារម្មណ៍​ការធ្វើធុរកិច្ចនៅកម្ពុជា
2026/08/05 11:00:48 am
​ការចិញ្ចឹមមាន់សាច់នៅកម្ពុជាកំពុងរីកចម្រើន ខណៈផលិតកម្មក្នុងស្រុកអាចបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល
2026/08/05 10:46:45 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/04 07:47:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm