ប្រធាន IDI៖ កម្ពុជានឹងបន្តស្រូបយកការវិនិយោគបន្ថែម ខណៈក្រុមហ៊ុនជាច្រើន​កំពុង​ចាប់​អារម្មណ៍​ការធ្វើធុរកិច្ចនៅកម្ពុជា

2026/08/05 11:00:48 am        130

ប្រធានក្រុមប្រឹក្សាភិបាលសមាគម (IDI) រំពឹងថាកម្ពុជា​នឹង​បន្ត​ស្រូប​យក​វិនិយោគិន​បរទេស​មក​បណ្តាក់​ទុន​បន្ថែមទៀត ជាពិសេស លើឧស្សាហកម្មធុនកណ្តាល និងធុនធ្ងន់ និងត្រូវការ​កម្លាំង​ពលកម្ម​ច្រើន ខណៈក្រុមហ៊ុនមេមួយដែលមានបុត្រសម្ព័ន្ធជាង ១ ៨០០ សហគ្រាស បានកំពុង​សម្លឹង​មើល​ឱកាសវិនិយោគនៅកម្ពុជា។

ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និង​អភិវឌ្ឍន៍​ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីបរិយាកាសវិនិយោគ និងការ​ធ្វើ​ធុរកិច្ច​ផ្សេង​ៗនៅកម្ពុជាថា ជុំវិញបរិយាកាសវិនិយោគ, រាជរដ្ឋាភិបាល កម្ពុជាបានដា​ក់​ចេញ​នូវ​ច្បាប់​ស្តីពី​វិនិយោគថ្មី និងអនុក្រឹត្យពាក់ព័ន្ធដែលសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមរយៈយន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ ការលើកលែងពន្ធលើប្រាក់ចំណូល និង​ការ​លើក​លែងពន្ធនាំចូលលើធាតុចូលផលិតកម្ម រួមជាមួយការប្រើប្រាស់យន្តការច្រកចេញ-ចូល​តែ​មួយ ដើម្បីទាក់ទាញ និងជំរុញវឌ្ឍនភាពធុរកិច្ចជាដើម។

ឧកញ៉ាបណ្ឌិត បន្តថា តាមរយៈឱកាសវិនិយោគនេះដែរ សមាគម IDI ក្នុងនាមជាវិស័យឯកជន បានកំពុងយកចិត្តទុកដាក់ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបានសហការជាមួយក្រុមហ៊ុន ញូវតាចេន ដែលក្រុមហ៊ុនមួយនោះមានបុត្រសម្ព័ន្ធជាង ១ ៨០០ សហគ្រាស ទាំងនៅក្នុងប្រទេសចិន និងក្រៅប្រទេសផងដែរ។ តាមរយៈនេះ ក្រុមហ៊ុន ញូវតាចេន គឺជាស្ពានផ្សារភ្ជាប់ទៅដល់ សហគ្រាសទាំងនោះយ៉ាងសំខាន់ ក្នុងការអូសទាញមកវវិនិយោគនៅកម្ពុជា។ ឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ក្រុមហ៊ុន ញូវតាចេន បាន ចុះមកសិក្សានៅកម្ពុជា ពីឱកាសវវិនិយោគច្រើនលើករួចមកហើយ នឹងបានឱ្យតម្លៃខ្ពស់អំពីសក្តានុពលវវិនិយោគនៅកម្ពុជាផងដែរ ហើយតាមរយៈនេះ ឧកញ៉ាបណ្ឌិត រំពឹងថា កម្ពុជានឹងស្រូបយកឱកាសវិនិយោគបន្ថែមទៀត ជាពិសេសលើឧស្សាហកម្មកណ្តាលធុន ធ្ងន់ និងធុនធ្ងន់ផ្សេងៗទៀត ដើម្បីឱ្យកម្ពុជាឈានទៅប្រកួតប្រជែងខ្សែច្រវាក់ផលិតកម្មសកល។

 

ទាក់ទិនកាវិនិយោគ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍សកល ដែល មានមិនប្រាកដប្រជាខ្ពស់ ដើម្បីគាំពារកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យដែលរំពឹងទុកនឹងមានកំណើនយឺត លើកកម្ពស់ភាពប្រ កួតប្រជែងបង្កើនពិពិធកម្ម និងការសម្របខ្លួនទៅនិងការប្រែប្រួលនៃរបរពាណិជ្ជកម្មអន្តរជាតិ។

ជុំវិញការវិនិយោគនេះ, នៅក្នុងឆមាសទី១​ ឆ្នាំ២០២៦ បើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគបាន ចំនួន ២៧៦ គម្រោង មានទំហំទុនវិនិយោគប្រមាណ ៤,៤ ពាន់លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ មាន ការថមថយ គឺដោយបញ្ហាប្រឈមទាំងខាងក្នុងនិងខាងក្រៅ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ ទោះបីបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏មិនអាចដំណើរការដោយគ្មានកត្តាមនុស្សបានឡើយ
2026/08/05 11:52:22 am        48
កម្ពុជាបើកកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្ត
2026/08/05 11:01:05 am        129
ការចិញ្ចឹមមាន់សាច់នៅកម្ពុជាកំពុងរីកចម្រើន ខណៈផលិតកម្មក្នុងស្រុកអាចបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល
2026/08/05 10:46:45 am        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ ទោះបីបច្ចេកវិទ្យាទំនើបយ៉ាងណា ក៏មិនអាចដំណើរការដោយគ្មានកត្តាមនុស្សបានឡើយ

2026/08/05 11:52:22 am
​គ្រូបង្វឹកជម្រើសជាតិកាប់វែរ ទទួលបានតំណែងដឹកនាំក្លិបអាជីពមួយនៅម៉ារ៉ុកក្រោយជោគជ័យនៅ World Cup
2026/08/05 11:36:42 am
​រុស្ស៊ី និងអ៊ុយក្រែន បន្តវាយប្រហារដាក់គ្នាដោយបានបណ្ដាលឲ្យមនុស្សជិត៣០នាក់ស្លាប់ក្នុងសប្ដាហ៍នេះ
2026/08/05 11:34:55 am
​កោះតៃវ៉ាន់ បានចាប់ផ្តើមល្បែងសង្គ្រាមដ៏ធំបំផុតប្រចាំឆ្នាំ ខណៈសម្ពាធពីប្រទេសចិនកើនឡើង
2026/08/05 11:28:23 am
​ប្រទេសស្រីលង្កា បិទសាលារៀនខណៈទឹកជំនន់ និងបំណាក់ដីបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់
2026/08/05 11:23:06 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/04 07:47:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm