សម្ដេចធិបតី៖ ក្នុងការជំរុញកែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជាផ្ដោតលើសុខុមាលភាពជាតិ និងប្រជាជន

2026/08/05 12:10:56 pm        190

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជា បានផ្ដោតសំខាន់ទៅលើសុខុមាលភាពជាតិ និងប្រជាជនជាចំបង។

សម្ដេចធបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្តេចធិបតី បានថ្លែងថា ក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈ ទស្សនវិជ្ជាដ៏សំខាន់របស់កម្ពុជា គឺតែងតែផ្តោតជាចំបងលើសុខុមាលភាពរបស់ជាតិ និងប្រជាជន។

សម្ដេចធិបតីបានលើកឡើងថា ទោះបីជាប្រតិភូមកពីបណ្ដាប្រទេសផ្សេងៗគញនាក្នុងតំបនន់, តែសម្ដេច ជឿជាក់យ៉ាងមុតមាំថាគោលការណ៍ស្នូលរបស់យើងគឺដូចគ្នា គឺ៖«លះបង់បម្រើប្រជាជនដោយស្មោះត្រង់ និងមិនងាករេ»។

សម្ដេចនាយករដ្ឋមន្រ្ដីបានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់យើងក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។

សម្តេចធិបតី ក៏បានលើកឡើងទៀតថា ការបំប្លែងចក្ខុវិស័យនេះទៅជាសកម្មភាពទាមទារឱ្យមានរដ្ឋបាលសាធារណៈដែលមានសមត្ថភាពអនុវត្តអាទិភាពទាំងនេះដោយកម្លាំង ប្រាជ្ញា និងសុចរិតភាពខ្ពស់។ ដើម្បីកសាងរដ្ឋបាលសាធារណៈដែលកាន់តែមានសមត្ថភាព កាន់តែរឹងមាំ កាន់តែឆ្លាតវៃ និងកាន់តែស្អាតស្អំ។

សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តវិធានការកំណែទម្រង់សំខាន់ៗចំនួន៣៖

ទីមួយ៖ ប្រទេសជាតិបានពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីរាជការឱ្យមានលក្ខណៈផ្អែកលើគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការអនុវត្តដោយជោគជ័យនូវនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដ៏ជាក់លាក់មួយ។

ទីពីរ៖ ការពង្រឹងសមត្ថភាព និងស្ថាប័ន ដើម្បីបង្កើនគុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយមានការគូសបញ្ជាក់តាមរយៈការត្រួតពិនិត្យមុខងារស៊ីជម្រៅ និងការបង្កើតបណ្តាញអគ្គលេខាធិការ ដើម្បីពង្រឹងការសម្របសម្រួលរវាងក្រសួង និងស្ថាប័ននានា។

ទីបី៖ ការកែលម្អប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធផល ដើម្បីធានានូវភាពស៊ីសង្វាក់គ្នា សមធម៌ និងប្រសិទ្ធភាព ដោយកំណត់សូចនាករសំខាន់ៗនៃសមិទ្ធផល (KPIs) ច្បាស់លាស់ ដែលត្រូវបានរៀបចំឡើងដើម្បីជំរុញមន្ត្រីរាជការឱ្យធ្វើការលឿនជាងមុន ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្មក្នុងការផ្តល់សេវា ជាពិសេសនៅក្នុងវិស័យអាទិភាពដូចជា វិស័យអប់រំ និងសុខាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាស្នូលនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ នៅកម្ពុជា ការកែទម្រង់ឆ្លងវិស័យដ៏សំខាន់មួយក្នុងចំណោមប្រាំ រួមជាមួយនឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់តុលាការ និងកំណែទម្រង់ច្បាប់ ដែលជាផ្នែកសំខាន់នៃចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រួមគ្នាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្ត្រទាំងនេះបាននាំមកនូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់រួចទៅហើយ តាមរយៈការលើកកម្ពស់គុណភាពនៃការជ្រើសរើសមន្ត្រីរាជការ ពង្រឹងសមិទ្ធផលស្ថាប័ន និងស្តង់ដារវិជ្ជាជីវៈ ព្រមទាំងបង្កើតប្រព័ន្ធលើកទឹកចិត្តដែលមានប្រសិទ្ធភាព និងផ្អែកលើសមិទ្ធផលកាន់តែប្រសើរ។

សូមជម្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០៖

មនុស្ស៖ ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស សុខភាព សុខុមាលភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ផ្លូវ៖ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធគוនាទសចរណ៍ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងភស្តុភារកម្ម។ទឹក៖ ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងធនធានទឹកសម្រាប់កសិកម្ម និងជីវភាព។ ភ្លើង៖ ការធានាស្ថិរភាព និងតម្លៃថាមពលអគ្គិសនីឱ្យបានទូលំទូលាយ និងបច្ចេកវិទ្យា៖ ការចាប់យកបច្ចេកវិទ្យាឌីជីថល និងការបង្កើតថ្មី ដែលជាអាទិភាពបន្ថែមថ្មីក្នុងដំណាក់កាលនេះ៕

 

អត្ថបទដែលទាក់ទង

វិចារណកថា៖ គ្រប់បទល្មើសបរិស្ថានផ្តើមចេញពីការសម្រេចចិត្តខុសមួយលើក
2026/08/05 01:42:42 pm        1
រដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
2026/08/05 01:38:46 pm        32
មន្ដ្រីជាន់ខ្ពស់នៃអគ្គនាយកអន្តោប្រវេសន៍ ចុះត្រួតពិនិត្យ និងដឹកនាំការរៀបចំប្រអប់សំបុត្រ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទទួល ពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ
2026/08/05 01:34:12 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិចារណកថា៖ គ្រប់បទល្មើសបរិស្ថានផ្តើមចេញពីការសម្រេចចិត្តខុសមួយលើក

2026/08/05 01:42:42 pm
​រដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
2026/08/05 01:38:46 pm
​មន្ដ្រីជាន់ខ្ពស់នៃអគ្គនាយកអន្តោប្រវេសន៍ ចុះត្រួតពិនិត្យ និងដឹកនាំការរៀបចំប្រអប់សំបុត្រ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទទួល ពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ
2026/08/05 01:34:12 pm
​ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅនៅកូរ៉េខាងត្បូង កើនឡើងដល់ជិត២០នាក់
2026/08/05 01:08:41 pm
​អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល
2026/08/05 12:48:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/04 07:47:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm