អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល

2026/08/05 12:48:32 pm        186

សៀមរាប៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Zudan Arif Fakrulloh ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) នាឱកាសនេះ។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា​ ដែលបានជ្រើសរើសមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ក្នុងការចែករំលែកឧត្តមានុវត្តន៍ សំដៅកសាងមុខងារសាធារណៈមួយ ដែលមានភាពឆ្លើយតបលឿនរហ័ស មានប្រសិទ្ធភាព និងយកប្រជាជនជាស្នូល នៅទូទាំងតំបន់អាស៊ាន។ ឯកឧត្តមគណៈប្រតិភូក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូអាស៊ាន និងអាស៊ានបូកបី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមុខងារសាធារណៈដ៏មានសារៈសំខាន់នេះ ដោយបានចាត់ទុកវត្តមានរបស់គណៈប្រតិភូក្នុងកិច្ចប្រជុំនេះ​ បានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានក្នុងការតភ្ជាប់ និងលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ាន។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានរំលឹកអំពីសារបាននៃដំណើរវិវឌ្ឍន៍នៃវិស័យមុខងារសាធារណៈ ក៏ដូចជាដំណើរការនៃកំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើការពង្រឹងស្ថាប័ន និងការធ្វើនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនចំពោះសេវាសាធារណៈ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កំណែទម្រង់នេះគឺដើម្បីធ្វើឱ្យមានគណនេយ្យភាព និងតម្លាភាព ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងការិយាធិបតេយ្យក្នុងដំណើរការផ្ដល់សេវាសាធារណៈ។

មុននឹងបញ្ចប់, សម្ដេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំខាងលើនេះនឹងបិទបញ្ចប់ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា តាមរយៈការចែករំលែកឧត្តមានុវត្តន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី៕ 

អត្ថបទដែលទាក់ទង

រដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
2026/08/05 01:38:46 pm        24
មន្ដ្រីជាន់ខ្ពស់នៃអគ្គនាយកអន្តោប្រវេសន៍ ចុះត្រួតពិនិត្យ និងដឹកនាំការរៀបចំប្រអប់សំបុត្រ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទទួល ពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ
2026/08/05 01:34:12 pm        51
សម្ដេចធិបតី៖ ក្នុងការជំរុញកែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជាផ្ដោតលើសុខុមាលភាពជាតិ និងប្រជាជន
2026/08/05 12:10:56 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

2026/08/05 01:38:46 pm
​មន្ដ្រីជាន់ខ្ពស់នៃអគ្គនាយកអន្តោប្រវេសន៍ ចុះត្រួតពិនិត្យ និងដឹកនាំការរៀបចំប្រអប់សំបុត្រ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទទួល ពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ
2026/08/05 01:34:12 pm
​ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅនៅកូរ៉េខាងត្បូង កើនឡើងដល់ជិត២០នាក់
2026/08/05 01:08:41 pm
​អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល
2026/08/05 12:48:32 pm
​Hervé Renard វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ជាលើកទី២
2026/08/05 12:45:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/03 10:50:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/04 07:47:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm