ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំលើលទ្ធផលការងារ ក្នុងខែកក្កដា និងទិសដៅអនុវត្តខែសីហា

2026/08/05 02:03:36 pm        173

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងខែកក្កដា និងទិសដៅសម្រាប់អនុវត្តខែសីហា ឆ្នាំ២០២៦។

ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើឲ្យមានការចុះត្រួតពិនិត្យជាក់ស្តែងចំពោះផលប៉ះពាល់តាមបណ្តាខេត្តដែលប្រឈម ក៏ដូចជាកងប្រតិបត្តិការរុករក និងសង្គ្រោះ ទៅលើសម្ភារៈ និងឧបករណ៍ប្រើប្រាស់ ដោយសារកងរុករក និងសង្គ្រោះគ្រោះមហន្តរាយនេះជាកងកម្លាំងមានជំនាញ ក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង និងអត្ថប្រ​យោជន៍សង្គមទៅជូ​នបង​ប្អូនអតីតព​លករ យុវជន និង​ប្រជាជន​មូលដ្ឋាន​នៅខេត្តឧត្ដរមានជ័យ
2026/08/05 03:12:40 pm        28
វិស័យឯកជន៖ ការវិនិយោគលើកម្លាំងពលកម្មជំនាញ កាន់តែទាក់ទាញវិនិយោគិន​ឱ្យមក​បណ្តាក់ទុន​នៅកម្ពុជា
2026/08/05 03:05:01 pm        76
ឆមាសទី១ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១៣៩ទីតាំង និងឃាត់ខ្លួនជាង ២ពាន់នាក់ មាន ២៧សញ្ជាតិ
2026/08/05 02:52:19 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អាមេរិកបន្តកិច្ច​ពិភាក្សាមីស៊ីល Patriot របស់អ៊ុយក្រែន ទោះលោក Trump បង្ហាញ​ភាព​មិនច្បាស់លាស់​

2026/08/05 03:24:46 pm
​លោក Trump ប្រាប់​អ៊ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz បើ​មិន​ចង់ «រង​​ការ​វាយប្រហារយ៉ាងខ្លាំងក្លា​» ទេ
2026/08/05 03:22:32 pm
​ក្រសួងការងារ នឹងនាំយកឱកាសកា​រងារជាង ៩ម៉ឺនកន្លែង និងអត្ថប្រ​យោជន៍សង្គមទៅជូ​នបង​ប្អូនអតីតព​លករ យុវជន និង​ប្រជាជន​មូលដ្ឋាន​នៅខេត្តឧត្ដរមានជ័យ
2026/08/05 03:12:40 pm
​វិស័យឯកជន៖ ការវិនិយោគលើកម្លាំងពលកម្មជំនាញ កាន់តែទាក់ទាញវិនិយោគិន​ឱ្យមក​បណ្តាក់ទុន​នៅកម្ពុជា
2026/08/05 03:05:01 pm
​ឆមាសទី១ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១៣៩ទីតាំង និងឃាត់ខ្លួនជាង ២ពាន់នាក់ មាន ២៧សញ្ជាតិ
2026/08/05 02:52:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm