វិស័យឯកជន៖ ការវិនិយោគលើកម្លាំងពលកម្មជំនាញ កាន់តែទាក់ទាញវិនិយោគិន​ឱ្យមក​បណ្តាក់ទុន​នៅកម្ពុជា

2026/08/05 03:05:01 pm        294

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនក្នុងវិស័យយានយន្តនៅកម្ពុជា បានលើកឡើងថា ជាការកត់សម្គាល់ទៅលើការវិនិយោគកម្លាំងពលកម្មជំនាញរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាកត្តាស្នូលក្នុងការកសាងទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនលើឧស្សាហកម្មបច្ចេកវិទ្យា និងទំនើបកម្មនៅកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយ លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) នាព្រឹកថ្ងៃទី៥ ខែសីហានេះ លោកបានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ពិតជាមានមោទនភាពដែលក្រុមហ៊ុនបានពាំនាំនូវការវិនិយោគមួយដ៏ធំ ជាពិសេសការបើករោងចក្រដំឡើងនិងផលិតរថយន្តនៅកម្ពុជា។ លោកបានបន្តថា សម្រាប់ក្រុមហ៊ុនក៏រីករាយសហការជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីឆ្លើយតបតម្រូវការលើវិស័យយានយន្តនេះ។

លោកបានឱ្យដឹងទៀតថា ជាមហិច្ឆតារបស់ក្រុមហ៊ុន ក៏ដូចជាមហិច្ឆតារបស់រាជរដ្ឋាភិបាល គឺចង់ឱ្យ កម្ពុជាក្លាយជាប្រទេសផលិតរថយន្ត ពោលមិនមែនផលិតតែក្នុងស្រុកទេ គឺអាចនាំចេញទៅក្រៅថែមទៀត ហើយក្រុមហ៊ុនក៏គ្រោងនឹងផលិតគ្រឿងបន្លាស់មួយចំនួនទៀត ដូច្នេះតម្រូវការកម្លាំងពលកម្មជំនាញក៏កាន់តែមានខ្ពស់ដែរដើម្បីឆ្លើយតបទៅនឹងត​ម្រូវការផលិត និងបំពេញចំណុចខ្វះខាតនៅក្នុងវិស័យឧស្សាហកម្មនានា ជាពិសេសវិស័យយានយន្តនេះតែម្តង។ លោកបន្តថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បាន​មើលឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ទាំងមូល គឺបានចូលរួមយ៉ាងសកម្មជាមួយឧស្សាហកម្ម​យានយន្តនៅកម្ពុជាតែម្តង។ អញ្ចឹងសង្ឃឹមថា ប្រទេសកម្ពុជាមិនមែនត្រឹមតែផលិតតែរថយន្តទេ គឺអាចផលិតជាគ្រឿងបន្លាស់ផ្សេងៗទៀត ដែលបង្កើតឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុកុ។

លោក សាយ រតនៈ បានបញ្ជាក់ថា ទាក់ទិនកម្លាំងពលកម្មជំនាញនេះដែរ បើសិនជាកម្ពុជាមានធនធានច្រើន ទី១.អាចជំរុញឱ្យកម្ពុជា ជាកន្លែងទាក់ទាញវិនិយោគធំៗ ទី២.ប្រជាពលរដ្ឋដែលមានជំនាញច្បាស់លាស់មួយក្នុងជីវិត គឺអាចងាយស្រួលរកប្រាក់ចំណូលបានខ្ពស់ចិញ្ចឹមជីវិតបានយ៉ាងល្អ។ ដោយឡែក វិស័យឯកជនក៏សប្បាយចិត្ត ដោយសារមានធនធានល្អៗវិនិយោគលើធនធានមនុស្ស។ និយាយជារួម ភាគីដែលទទួលផលចំណេញចុងក្រោយគេ គឺប្រទេសកម្ពុជាទំាងមូលតែម្តង ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិឈានទៅរកភាពរីកចម្រើន។ នេះតាមការបញ្ជាក់បន្ថែមរបស់លោក រតនៈ។

ជាមួយនេះ លោកបានអំពាវនាវដល់យុវជន ឱ្យងាកចាប់យកជំនាញមួយច្បាស់លាស់ ពិសេសចូលរៀនជំនាញវិស័យបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀនរយៈពេលខ្លី ងាយស្រួលស្វែងរកការងារ និងមានចំណូលបានច្រើន។ និងបានអំពាវនាវបន្ថែមទៀតទៅដល់អាណាព្យបាលទាំងអស់ ជំរុញកូនចៅចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកបានបញ្ជាក់ដដែលទៀតថា មានតែវិស័យបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាច្រកដ៏សំខាន់ក្នុងការជំរុញឱ្យការរៀនត្រឹមរយៈពេលខ្លី តែអាចរកចំណូលបានលឿន និងច្រើនទៅតាមសមត្ថភាពជាក់ស្តែង ខណៈរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងណាស់ និងគ្រប់សកម្មភាពដើម្បីទាក់ទាញអ្នកវិនិយោគិនពីបរទេស និងស្វែងរកទីផ្សារពាណិជ្ជកម្មអន្តរជាតិមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦នេះរោងចក្រ សហគ្រាសនៅកម្ពុជា បានកើនឡើងចំនួនជាង ៨០០រោងចក្រ សហគ្រាស និងបានបង្កើតឱកាសការងារជាង ៩ម៉ឺនកន្លែង ជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម ក្នុងនោះរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
2026/08/18 06:40:44 pm        209
អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយមានជ័យដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧»​ និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
2026/08/18 06:31:15 pm        138
គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជេីញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
2026/08/18 05:15:48 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល

2026/08/18 09:01:25 pm
​កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm
​ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm
​បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
2026/08/18 08:19:55 pm
​មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
2026/08/18 07:53:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm