ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញមន្រ្តីជំនាញពិនិត្យពីលទ្ធភាពស្តារឡើងវិញ​ចំពោះ​ការខូចខាត​ដំណាំស្រូវ

2026/08/05 04:17:39 pm        308

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ​ជាអធិបតីដឹកនាំ​កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែកក្កដា និងទិសដៅ​សម្រាប់​អនុវត្ត​ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងខែកក្កដា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុ​នៅកម្ពុជា មានលក្ខណៈប្រែប្រួល ដោយតំបន់មួយចំនួនទទួល​រងនូវការអូសបន្លាយ​នៃស្ថានភាពរាំងស្ងួត ដោយសារបរិមាណទឹកភ្លៀងមិនទៀងទាត់ និងការចែកចាយទឹកភ្លៀង។ ស្ថានភាពនេះបានបណ្តាលឱ្យប្រភពទឹកសម្រាប់ការស្រោចស្រព មានការថយចុះ ដែលជះឥទ្ធិពលដល់ការដាំដុះដំណាំស្រូវរដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ នៅតាម បណ្តាខេត្តមួយចំនួន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ទោះបីយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ បានចុះតាមដាន និងអន្តរាគមន៍ផ្តល់ទឹកសង្គ្រោះ ដល់តំបន់ដែលប្រឈម និងរងផលប៉ះពាល់ ដើម្បីកាត់បន្ថយការខូចខាតលើផលដំណាំរបស់ប្រជាកសិករឱ្យបានជាអតិបរមា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវចូលរួមពិភាក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់លើលទ្ធភាពនៃការស្តារឡើងវិញចំពោះការខូចខាតដំណាំកសិកម្មរបស់ប្រជាកសិករជាមួយគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងក្រសួងជំនាញ។

ទន្ទឹមគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ទោះបីស្ថានភាពគ្រោះមហន្តរាយ ក្នុងខែកក្កដា ឆ្នាំ២០២៦ មានភាពស្មុគ្រស្មាញដោយសារការរួមផ្សំគ្នារវាងគ្រោះរាំងស្ងួត និងភ្លៀងគំហុកក៏ដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងការតាមដាន វាយតម្លៃស្ថានភាព ត្រៀមឆ្លើយតប និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវបន្តរៀបចំផែនការសកម្មភាព និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។

បន្ថែមលើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើដល់ថ្នាក់ដឹកនាំដែលទទួលខុសត្រូវលើជំនាញនីមួយៗ ចុះត្រួតពិនិត្យជាក់ស្តែងចំពោះផលប៉ះពាល់តាមបណ្តាខេត្តដែលប្រឈម ក៏ដូចជា សម្ភារៈ និងឧបករណ៍ប្រើប្រាស់របស់កងប្រតិបត្តិការរុករក និងសង្គ្រោះ ដោយសារកងរុករក និងសង្គ្រោះគ្រោះមហន្តរាយនេះជាកងកម្លាំងមានជំនាញ ក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ។

សូមជម្រាបថា គ្រោះរាំងស្ងួត បានប៉ះពាល់មូលដ្ឋានរាជធានី-ខេត្ត ចំនួន ៩ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង និងប៉ៃលិន។ ក្នុងនោះ ដំណាំស្រូវ ប៉ះពាល់ចំនួនប្រមាណជាង ២៤ម៉ឺនហិកតា និងសង្គ្រោះបានជាង ២២ម៉ឺនហិកតា និងខូចខាតបឋម ប្រមាណ ២,១១៥ ហិកតា៕


អត្ថបទដែលទាក់ទង

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
2026/08/18 06:40:44 pm        209
អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មីជូនកម្មករនៃរោងចក្រ៣នៅបន្ទាយមានជ័យដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧»​ និង «ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ»
2026/08/18 06:31:15 pm        138
គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជេីញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង
2026/08/18 05:15:48 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល

2026/08/18 09:01:25 pm
​កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm
​ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm
​បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
2026/08/18 08:19:55 pm
​មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
2026/08/18 07:53:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm