ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី​ប្រគល់សញ្ញាបត្រ​ជូននិស្សិត​ជ័យលាភី និង​សម្ពោធ​​អគារ​សិក្សា​​នៃសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​

2026/08/06 10:06:22 am        151

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា  នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​​ក្នុងពិធី​ប្រគល់សញ្ញាបត្រ​ជូននិស្សិត​ជ័យលាភី និង​សម្ពោធ​​អគារ​សិក្សា​​នៃសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ សាលាដើរតួនាទីសំខាន់ដែលយើងអត់ដឹងខ្លួន ឥរិយាបថនៃការបង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា ទម្ងន់នៃកម្រិតកម្មវិធិសិក្សា គឺទាំងអស់នេះមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងសិស្សចេញទៅ ឥរិយាបទគាត់ធ្វើការបន្ត។ សិស្សអត់ដឹងទេ ដាក់កម្រិតណាសិស្សខិតខំប្រឹងប្រែងធ្វើឱ្យចំ នេះគឺជាចំណុចគន្លឹះមួយដែលខ្ញុំគិតថា ការកសាងសាលារៀនគឺដាក់ទិសដៅបែបនេះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សាលារៀន មិនសំខាន់ថាសិស្សរៀនអី បានពិន្ទុយ៉ាងម៉េចទេ តែត្រូវធានាថា សិស្សចេញទៅមានឥរិយាបទ និងសមត្ថភាពពិតប្រាកដដើម្បីចាប់យកការងារ និងជោគជ័យក្នុងជីវិត។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី ចែករំលែកបទពិសោធន៍ថា កាលនៅរៀនយើងជាសិស្ស យើងអត់ដឹងទេ ប៉ុន្ដែនៅពេលរៀនចប់ យើងមកធ្វើមេគេ ហើយរៀបចំប្រព័ន្ធការងារ ការរៀបចំប្រព័ន្ធអប់រំឬមួយអង្គភាព គឺដូចគ្នា។ ឥឡូវខ្ញុំចាំថា យកបទពិសោធន៍សាលាយោធានៅអាមេរិកចុះ សាលានេះ គឺបណ្ដុះឥរិយាបទយោធាទៅជាមេទ័ព ប៉ុន្ដែខ្ញុំថា ទៅជាមេទ័ព ក្នុងកងទ័ព ឬមួយចេញមកធ្វើការងារស៊ីវិលគឺអត់ខុសគ្នាទេ។ ខ្ញុំតែងនិយាយថា មេរៀនខ្ញុំរៀននៅទីនោះ ៤ឆ្នាំខ្ញុំភ្លេចចោលអស់ហើយមេរៀនក្នុងសៀវភៅ ប៉ុន្ដែបើមានរៀនឥរិយាបទក្នុងជីវិតខ្ញុំអត់ភ្លេចទេ ហើយអត់មានច្រើនទេ ឧទាហរណ៍ ដែលជាបទបញ្ជារបស់សាលា ចូលទៅដល់ថ្ងៃដំបូង សិស្សត្រូវដកសិទ្ធិនិយាយទាំងអស់ គឺឱ្យនិយាយតែ៤ពាក្យប៉ុណ្ណោះ គឺ បាទ, ទេ, អត់មានលេសទេ, និងខ្ញុំអត់យល់ទេ សុំនិយាយម្ដងទៀត។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា តាមបទពិសោធន៍នៅសាលាយោធាអាមេរិកនេះ គេចង់បង្រៀនយើងថា មុននឹងចង់ទៅរកលេសក្រៅខ្លួន យើងត្រូវជឿទុកចិត្តខ្លួនឯងថា អ្វីក៏ដោយគឺនៅក្នុងយើងទាំងអស់ បើសិនជាយើងចាប់ផ្ដើមយកមូលហេតុក្រៅខ្លួនយកមកដាក់ យើងអត់ខំប្រឹង យើងគិតថាយើងបាត់ម្ចាស់ការរួចទៅហើយ ប៉ុន្ដែគេចង់ឱ្យយើងដឹងថា អត់ទេ អត់មានកំហុសនរណាទេ គឺម្ចាស់ការនៅក្នុងខ្លួន ច្នៃរកធ្វើទៅដើម្បីបញ្ចប់ការងារដែលសាលាបានដាក់ឱ្យ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា អីចឹង បើសិនជានៅក្នុងជីវិតពិតដូចតែគ្នាទេ នៅលើសមរភូមិគ្មានជម្រើសទេ បើគេឱ្យទ័ពប៉ុណ្ណឹងថ្នាក់លើអត់មានបញ្ចូនអ្វីមួយជួយត្រូវតែរកវិធីដោះស្រាយ អត់មានអង្គុយស្លាប់ អង្គុយបរាជ័យ ហើយស្រែកប្រាប់គេថា ថ្នាក់លើមិនឱ្យកាំភ្លើង មិនឱ្យអ្វីៗមកជួយនោះទេ គឺត្រូវដោះស្រាយខ្លួនឯង, គេបង្រៀន គេមានមូលហេតុបែបនេះ ដែលខ្ញុំបានបញ្ជាក់រួចហើយថា កាលយើងនៅសិស្សយើងរអ៊ូ ប៉ុន្ដែយូរទៅយើងដឹងថា នេះគឺជាការបង្រៀន គេមិនត្រឹមតែឱ្យយើងចេះបាញ់កាំភ្លើង ចេះវាស់មុំអីទេ ប៉ុន្ដែឥរិយាបថត្រូវទទួលខុសត្រូវ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការរៀបចំគោលគំនិត បទបញ្ជាផ្ទៃក្នុងរបស់សាលានេះ គឺសំខាន់ណាស់ គឺសម្រាប់អប់រំមនុស្សដែលយើងរស់រាល់ថ្ងៃ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា បទបញ្ជាផ្ទៃក្នុងសាលាតឹងរឹង គឺចង់បង្រៀនមនុស្សថា ការងារលំបាក តែបណ្ដុះមនុស្សកុំឱ្យយកផ្លូវកាត់ ត្រូវហ៊ានស្មោះត្រង់ បានប៉ុន្មានប្រសើរជាងគេដេញចេញ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ ជឿចុះ កុំខ្លាចសិស្សរត់ កុំខ្លាចលំបាក ព្រោះបទពិសោធន៍ហើយ មនុស្សយើងមានសមត្ថភាពមានសក្ដានុពលធំហើយ តែសំខាន់ដាក់នៅក្នុងបរិស្ថានដែលអាចធ្វើបាន ដូចខ្ញុំតែងនិយាយលេងថា របងពីរម៉ែត្រលោតមិនរួច តែដល់ពេលមានឆ្កែខាំបែរជាអាចលោតរួច។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា សាលាមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលដើម្បីតែផ្ដល់សញ្ញាបត្រ ឬមួយក៏ផ្ដល់ពិន្ទុល្អដល់សិស្សទេ ប៉ុន្ដែសាលាគួរតែជាកន្លែងដែលដាក់របៀបបង្រៀន ឬក៏លក្ខខណ្ឌបែបនេះ ដើម្បីឱ្យសិស្សយកសញ្ញាបត្រនោះ បូកជាមួយនឹងជំនាញដែលគាត់បានពិន្ទុប៉ុន្មានក៏ដោយ ប៉ុន្ដែចេញទៅវិញរបៀបរបបដែលគាត់យកពិន្ទុនេះគឺច្បាស់លាស់ បើគាត់ពឹងតែ AI ហើយយើងឱ្យជាប់ដែរ គាត់ទៅធ្វើការអត់បានទេ។ សម្ដេចបន្តថា៖«កុំភ្លេចថា បើសិស្សម្នាក់ៗ អត់ច្បាស់លាស់ ប្រទេសជាតិមួយនឹងមានធនធានមនុស្សដែលលំបាក»។

- សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ហើយយើងទៅនិយាយប្រកួតប្រជែងអី ឥឡូវ AI, AI មិនទាន់បានអីផង អីឡូវគេត្រៀមទៅដល់ AGI ទៀតហើយ គឺអាហ្នឹងថ្ងៃក្រោយដូចមនុស្សតែម្ដង ឆ្លាតជាងមនុស្សទៀត ព្រោះ AI អីឡូវវាមានកំណត់ តែ AGI វារៀនពីបទពិសោធន៍ដែលបានជួប, ប៉ុន្ដែទោះជាយ៉ាងណាមនុស្សនៅតែជាអ្នកគ្រប់គ្រង AI។ 

 

 

អត្ថបទដែលទាក់ទង

៧ខែឆ្នាំនេះ​កម្ពុជាបានចំណូលជាង២០លានដុល្លារ ពីការលក់សំបុត្រជូនទេសចរចូលទស្សនារមណីយដ្ឋានអង្គរ
2026/08/06 10:59:32 am        27
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
2026/08/05 09:48:43 pm        483
ក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
2026/08/05 06:32:10 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីកាណាដា៖ ខ្ញុំលែងមានទំនុកចិត្តលើប្រធាន FIFA លោក Gianni Infantino

2026/08/06 11:13:24 am
​៧ខែឆ្នាំនេះ​កម្ពុជាបានចំណូលជាង២០លានដុល្លារ ពីការលក់សំបុត្រជូនទេសចរចូលទស្សនារមណីយដ្ឋានអង្គរ
2026/08/06 10:59:32 am
​ម៉ាឡេស៊ី ថា នឹងមិនបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមីយ៉ាន់ម៉ាវិញទេ ប្រសិនបើជីវិតពួកគេស្ថិតក្នុងហានិភ័យ
2026/08/06 10:31:02 am
​MOI Kompong Dewa ប្រកាសនាំយកកីឡាករប្រេស៊ីល ២ រូប មកពង្រឹងក្រុមមុនរដូវកាលថ្មី
2026/08/06 10:30:50 am
​ចិន វាយបកអាមេរិកដោយទណ្ឌកម្ម និងរឹតបន្តឹងការនាំចេញយានដ្រូន មុនជំនួបលោក Xi-Trump
2026/08/06 10:28:06 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm