កម្ពុជា​ជំរុញ​ទីផ្សារ​អាជីវកម្ម​បរិយា​ប័ន្ន​លើកកម្ពស់​ប្រាក់ចំណូល​ប្រកបដោយ​ចីរភាព​

2021/04/27 02:59:58 am        128



ភ្នំពេញ ៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​នវានុវត្តន៍​ បាន​ប្រកាស​ជា​ផ្លូវ​ការណ៍​របាយ​-​ការណ៍ ​ស្តីពី​ស្ថានភាព​ទីផ្សារ​អាជីវកម្ម​បរិ​យា​ប័ន្ន​កម្ពុជា​។


ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សហការ​ជាមួយ​ដៃគូ​ជាតិ ​និង​អន្តរជាតិ បាន​បង្ហាញ​អំពី​ជំហាន​វិវត្តន៍​នៃ​ការ​ជំរុញ​គាំទ្រ​ដល់​ការរៀបចំ​យុទ្ធសាស្ត្រ​អាជីវកម្ម​បរិ​យា​ប័ន្ន​ សម្រាប់​កម្ពុជា​ ដែល​ត្រៀម​នឹង​ស្នើសុំ ​ការឯកភាព​ពី​រាជរដ្ឋាភិបាល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។


ការប្រកាស​នេះ ធ្វើឡើង​នៅក្នុង​កម្មវិធី​តាម​ប្រព័ន្ធ​អន​ឡាញ ​ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​១៨​កន្លងទៅ​ នៅ​ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​អន្តរក្រសួង ស្ថាប័ន ​វិស័យ​ឯកជន ​ដៃគូ​អភិវឌ្ឍន៍ សមាគម​អាជីវកម្ម ​ក្រុមហ៊ុន​អាជីវកម្ម​បរិយា​ប័ន្ន វិនិយោគិន​។


នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍ថា អាជីវកម្ម​បរិ​យា​ប័ន្ន ​គឺជា​បណ្តាញ​អាជីវកម្ម​ប្រកបដោយ​លក្ខណ​ពិសេស​ ដែល​ឈរ​លើ​គោលការណ៍​បែប​ពាណិជ​កម្ម ​ហើយ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ប្រាក់ចំណូល​គួរ​ឱ្យកត់សំគាល់​។​ អាជីវកម្ម​បរិ​យា​ប័ន្ន ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់នូវ​ដំណោះស្រាយ​លើ​ការ​ផ្តល់​ចំណូល​ និង​លើកកម្ពស់​ជីវភាព​របស់​បណ្តា​ប្រជាជន​ក្រីក្រ ​និង​ចំណូល​ទាប ជា​លក្ខណៈ​ប្រព័ន្ធ និង​មាន​ចីរភាព​។


ឯកឧត្តម ចម ប្រសិទ្ធ បន្តថា មូលហេតុ​នេះហើយ ​ដែល​យើង​ចាំបាច់​ត្រូវការ​ជំរុញ​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​បរិ​យា​ប័ន្ន ​ក្នុង​ដំណើរ​រួមចំណែក​ដើម្បី​ប្រែក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០​។


ឯកឧត្តម ចម ប្រសិទ្ធ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ជា​ប្រទេស​ទី​១​ ក្នុង​តំបន់​អាស៊ាន ដែល​អនុវត្ត​តាម​គោលការណ៍​ណែនាំ​សម្រាប់​ការ​ជំរុញ​អាជីវកម្ម​បរិ​យា​ប័ន្ន ​ក្នុង​អាស៊ាន ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន កាលពី​ខែកញ្ញា ឆ្នាំ​២០២០៕

​អត្ថ​ប​ទ ៖ សន រ៉ា​ឌី



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am