FIFA សុំទោសសមាជិកជុំវិញគម្រោងលក់ភាគហ៊ុន ខណៈ Infantino នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ

2026/08/06 12:06:12 pm        117

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បានចេ​ញមុ​ខ​សុំ​ទោស​ចំពោះ "កំហុស" ក្នុងការរៀបចំគម្រោងលក់ភាគហ៊ុននៃសិទ្ធិពាណិជ្ជកម្មការប្រកួតរបស់ FIFA ទៅ​ឱ្យ​វិនិយោគិនឯកជន ខណៈលោកនៅតែបន្តកាន់តំណែងជាប្រធាន FIFA បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់។

លោក Infantino បានកោះប្រជុំបន្ទាន់ជាមួយសមាជិកក្រុមប្រឹក្សាគ្រប់គ្រង FIFA នៅ​ការិយា​ល័យ ​FIFA ប្រចាំទ្វីបអាហ្រ្វិក ក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៥ ខែសីហា បន្ទាប់​ពី​មាន​ការ​រិះគន់កាន់តែខ្លាំងជុំវិញគម្រោងដែលត្រូវបានដកចេញ។ ប្រមាណ ៤ ម៉ោងបន្ទាប់​ពី​កិច្ច​ប្រជុំ​បាន​បញ្ចប់ FIFA ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ថ្នាក់ដឹកនាំ​របស់​ខ្លួន​នៅ​តែ​គាំទ្រ​លោ​ក Infantino ពេញលេញ។

នៅក្នុងសេចក្តីថ្លែងការណ៍ FIFA បានទទួលស្គាល់ថា ការគ្រប់គ្រងគម្រោង FIFA Forward Enterprise (FFE) ដែលមានបំណងបង្កើតអង្គភាពពាណិជ្ជកម្មថ្មី គួរតែត្រូវបានអនុវត្តតាមរបៀបដែលមានតម្លាភាព និងការពិគ្រោះយោបល់ទូលំទូលាយជាងនេះ។

ជាមួយគ្នានេះ FIFA ក៏បានផ្ញើលិខិតសុំទោសទៅកាន់សមាជិកក្រុមប្រឹក្សា FIFA និងសមាគមបាល់ទាត់សមាជិកទាំង ២១១ ដោយទទួលស្គាល់កំហុស និងសន្យាថានឹងពិនិត្យកែលម្អនីតិវិធីការងារឡើងវិញ។

FIFA ក៏បានបញ្ជាក់ដែរថា ក្រោយពីគម្រោងនេះត្រូវបានដកចេញ ស្ថាប័ននឹងមិនអត់ឱនចំពោះការវាយប្រហារណាមួយដែលប៉ះពាល់ដល់ភាពស្មោះត្រង់ អភិបាលកិច្ច និងដំណើរការស្របច្បាប់របស់ខ្លួនទៀតឡើយ ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ FIFA។

កិច្ចប្រជុំនេះធ្វើឡើងស្របពេលដែលលោក Infantino កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង មុនការបោះឆ្នោតជ្រើសរើសប្រធាន FIFA នៅឆ្នាំ២០២៧។

គួរបញ្ជាក់ថា គម្រោងដែលត្រូវបានលុបចោលនោះ មានគោលបំណងលក់ភាគហ៊ុន ២០% នៃអង្គភាពពាណិជ្ជកម្មថ្មីទៅឱ្យវិនិយោគិនឯកជន ដើម្បីប្រមូលថវិកាប្រមាណ ៤,២ ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍវិស័យបាល់ទាត់ពិភពលោក។

ទោះជាយ៉ាងណា គម្រោងនេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) សមាគមសមាជិកជាច្រើន និងមន្ត្រីជាន់ខ្ពស់របស់ FIFA ដោយចោទប្រកាន់ថា FIFA ខ្វះតម្លាភាព និងមិនបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធគ្រប់គ្រាន់។ បន្ថែមពីនេះ គម្រោងក៏រងការចាប់អារម្មណ៍ផងដែរ ដោយសារមានការពាក់ព័ន្ធនឹងក្រុមហ៊ុនមួយដែលមានទំនាក់ទំនងគ្រួសារជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។

វិបត្តិនេះត្រូវបានគេចាត់ទុកថា ជាបញ្ហាធ្ងន់ធ្ងរបំផុតដែលលោក Gianni Infantino ប្រឈមមុខ ចាប់តាំងពីឡើងកាន់តំណែងជាប្រធាន FIFA ក្នុងឆ្នាំ២០១៦ និងបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពី UEFA សមាជិក FIFA និងមន្ត្រីជាន់ខ្ពស់ជាច្រើន ជុំវិញបញ្ហាអភិបាលកិច្ច និងដំណើរការសម្រេចចិត្តរបស់ស្ថាប័ន៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីកាណាដា៖ ខ្ញុំលែងមានទំនុកចិត្តលើប្រធាន FIFA លោក Gianni Infantino
2026/08/06 11:13:24 am        132
MOI Kompong Dewa ប្រកាសនាំយកកីឡាករប្រេស៊ីល ២ រូប មកពង្រឹងក្រុមមុនរដូវកាលថ្មី
2026/08/06 10:30:50 am        166
Mohamed Salah ខិតជិតការផ្ទេរទៅកាន់ក្លិបទួកគី Trabzonspor
2026/08/05 01:54:42 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុង Ceuta របស់អេស្ប៉ាញ ស្វែងរកការផ្ទេរអនីតិជនអន្តោប្រវេសន៍គ្មានអ្នកអមដំណើរទៅកាន់ដីគោកអេស្ប៉ាញ

2026/08/06 01:03:15 pm
​ទីភ្នាក់ងារUN ព្រមានថាវិបត្តិកង្វះអាហារូបត្ថម្ភរបស់កុមារនៅអាហ្វហ្គានីស្ថាននឹងកាន់តែធ្ងន់ធ្ងររហូតដល់ខែតុលា
2026/08/06 12:59:57 pm
​សម្តេចធិបតី ណែនាំសាលារៀនត្រូវពង្រឹង​បទបញ្ជាផ្ទៃក្នុង ដើម្បីកែប្រែឥរិយាបថសិស្សកុំពឹងលើសញ្ញាបត្រ
2026/08/06 12:56:34 pm
​សម្តេធិបតីណែនាំឱ្យសាលាបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកកសាងពលរដ្ឋឌីជីថល
2026/08/06 12:47:27 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
2026/08/06 12:32:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm