អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រសួងយុត្តិធម៌តែងតែបើកទ្វារស្វាគមន៍ និងទទួលរាល់​ពាក្យបណ្ដឹង ឬ​ពាក្យ​សុំអន្តរាគមន៍នានារបស់ពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ

2026/08/06 02:19:42 pm        138

ភ្នំពេញ៖ ក្នុងនាមអ្នកនាំពាក្យក្រសួង ឯកឧត្ដម ឯម ច័ន្ទមករា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ​២០២៦ បា​ន​​ច្រានចោលទាំង​ស្រុង​នូវ​ការលើក​ឡើង​ដោយ​ប្រឌិត​ព័ត៌មាន​ពី​សំណាក់​ក្រុម​លោក រ៉ុង ឈុន ថា ក្រសួងយុត្តិធម៌ ក្នុងនាមជាស្ថាប័នសាធារណៈរបស់រដ្ឋ ជានិច្ចកាលតែ​ង​តែ​បើក​ទ្វារ​ស្វាគមន៍ និងទទួលរាល់ពាក្យបណ្ដឹង ឬពាក្យសុំអន្តរាគមន៍នានារបស់ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ ដោយពុំមានការរើសអើងណាមួយឡើយ។ រាល់ពាក្យបណ្តឹង ឬ​ពាក្យ​សុំ​អន្ត​រាគមន៍​ទាំង​នោះ ​តែងទទួលបាននូវការពិនិត្យ និងចាត់​ការ​ទៅ​តាម​នីតិ​វិធី​រដ្ឋបាល​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ​ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយ​ក្នុង​ក្រប​ខណ្ឌ​សមត្ថ​កិច្ច​តាម​ច្បាប់​របស់​ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវ​យ៉ាង​ហ្មត់​ចត់​ពី​សំណាក់​មន្ត្រី​ជំនាញ​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា លិខិតស្នើសុំអន្តរាគមន៍របស់លោក រ៉ុង ឈុន ដែលបានដាក់មកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក៏ត្រូវបានទទួលចាត់ការដោយស្មើភាព ដូចលិខិត ឬពាក្យបណ្តឹងដទៃទៀត ដែលប្រជាពលរដ្ឋទូទៅ បានដាក់មកក្រសួងដែរ។ ក្រសួងយុត្តិធម៌នឹងធ្វើការឆ្លើយតប បន្ទាប់ពីមន្រ្តីជំនាញបានត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវហ្មត់ចត់ចប់សព្វគ្រប់ ដើម្បីធានាបាននូវភាពច្បាស់លាស់ទាក់ទងនឹងការធ្វើចំណាត់ការសំណុំឯកសារប្រកបដោយការទទួលខុសត្រូវ ហើយនេះជារបៀបរបបការងារដោយប្រុងប្រយ័ត្នជាប្រក្រតីរបស់មន្រ្តីច្បាប់នៃក្រសួងយុត្តិធម៌។

ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្ដម ឯម ច័ន្ទមករា បានច្រានចោលទាំងស្រុងនូវការលើកឡើងដោយប្រឌិតព័ត៌មានពីសំណាក់ក្រុមលោក រ៉ុង ឈុន ថា «សហការីរបស់លោក រ៉ុង ឈុន យកលិខិតមកដាក់ជូនក្រសួងយុត្តិធម៌ ប៉ុន្តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនទទួល»។ ការឡើងនេះ គឺជាការមិនពិត និងជាការភូតកុហកសាធារណជនទាំងស្រុង ហើយស្នើឱ្យក្រុមរបស់លោក រ៉ុង ឈុន ប្តូរចេញនូវទម្លាប់ដែលមិនល្អ ក្នុងការនិយាយភូតកុហក ឬបំភ្លៃការពិត ដើម្បីបំភាន់សាធារណមតិ បំពុលបរិយាកាសសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ព័ត៌មាន។

ឯកឧត្ដម ឯម ច័ន្ទមករា បញ្ជាក់បន្ថែមថា ប្រសិនបើក្រុមរបស់លោក រ៉ុង ឈុន មានចម្ងល់ សូមអញ្ជើញមកទាក់ទង ឬផ្ទៀងផ្ទាត់ព័ត៌មានដោយផ្ទាល់ជាមួយក្រសួងយុត្តិធម៌ក្នុងម៉ោងធ្វើការ៕


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជាង ៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ មិនឱ្យបំពុលបរិស្ថាន
2026/08/06 03:44:30 pm        48
ក្រុម AOT ចុះសង្កេតការណ៍នៅចំណុចភូមិស្រអែមខាងជើង ស្រុកជាំក្សាន្តដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់
2026/08/06 03:38:01 pm        54
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាចែក​រំលែកបទ​ពិសោធន៍​ជោគជ័យ​នៃ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ជូន​ប្រទេស​ជា​សមាជិក​អាស៊ាន និងដៃគូ ក្នុងកិច្ចប្រជុំ ACCSM និង ACCSM+3 ឆ្នាំ២០២៦
2026/08/06 03:00:57 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាកាសយានដ្ឋាន នៅក្រុង​បាងកក សូម​អភ័យ​ទោស ចំពោះការប៉ះទង្គិចជាមួយអ្នកទេសចរចិន ខណៈ​បារម្ភពី​ទំនាក់ទំនង​ទ្វេរភាគី

2026/08/06 03:45:26 pm
​ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់ជាង ៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ មិនឱ្យបំពុលបរិស្ថាន
2026/08/06 03:44:30 pm
​ក្រុម AOT ចុះសង្កេតការណ៍នៅចំណុចភូមិស្រអែមខាងជើង ស្រុកជាំក្សាន្តដែលជាភូមិដ្ឋានរស់នៅរបស់ប្រជាជនស៊ីវិលស្លូតត្រង់
2026/08/06 03:38:01 pm
​លោក Trump នៅ​តែ​បន្ត​បង្ហាញ​រូបភាពវិជ្ជមាន អំពីការចរចា រវាងសហរដ្ឋអាមេរិក និង​អ៊ីរ៉ង់
2026/08/06 03:33:36 pm
​រុស្ស៊ី៖ ជោគវាសនារបស់ប្រជាពលរដ្ឋជាង ៣០០នាក់ នៅតំបន់ KURSK នៅមិនទាន់ដឹងនៅឡើយ
2026/08/06 03:32:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm