ស្ទឹងត្រែង និងបាត់ដំបង រក្សាភាពខ្លាំង តែបន្ទាយមានជ័យ បន្ដស្មើក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

2026/08/06 03:52:58 pm        117

ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៣ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) ក្រុមបាល់ទាត់ភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង និងក្រុមបាត់ដំបងយូណៃធីត បានរក្សានូវភាពខ្លាំងរៀងៗខ្លួន ដោយរកបាន ៦ពិន្ទុពេញ ស្របពេលក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បន្ដស្មើក្រុមម្ចាស់ផ្ទះសៀមរាប ១-១។

ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមភូមិបាលស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បាននឹងកំពុងបង្ហាញនូវភាពលេចធ្លោរក្រោយយកឈ្នះគូប្រជែងក្នុងពូលA ២ប្រកួតជាប់គ្នា ក្រោយយបន្ដយកឈ្នះម្ចាស់ផ្ទះព្រះវិហារក្រោន ដោយលទ្ធផល ១-០ ធ្វើសម្រេចគ្រាប់ជ័យជម្នះដោយកីឡាករ គឹម សុជាណាស់ នៅនាទី៦០ ដែលនាំឲ្យក្រុមតំណាងខេត្តស្ទឹងត្រែងនេះ ឈរកំពូលតារាង និងមានក្ដីសង្ឃឹមខ្ពស់ឡើងទៅវគ្គបន្ដ ខណៈគូប្រជែងក្នុងពូល ទាំងក្រុមព្រះវិហារក្រោន និងក្រុមអាចារ្យលាក់ខេត្តកំពង់ធំ នៅមិនទាន់មានពិន្ទុរាប់ឡើយ។

ចំណែកក្រុមបាត់ដំបងយូណៃធីតវិញ បានយកឈ្នះខេត្តឧត្តរមានជ័យ ដោយលទ្ធផល ៦-២ នៅទីលានវិទ្យាល័យ តេជោ សែន សំរោង កាលពីថ្ងៃពុធសប្ដាហ៍នេះ។ គ្រាប់បាល់ជ័យជម្នះនេះ រកបានដោយកីឡាករ តាំង ពិសី ២គ្រាប់ ព្រមទាំងមិត្តរួមក្រុម រដ្ឋ សំណាង, ជា ច័ន្ទដារ៉ា និង គង់ រាត្រី ម្នាក់ ១គ្រាប់ និង ១គ្រាប់ទៀត ជាគ្រាប់ភ្លាត់ចូលទីខ្លួនឯងពីកីឡាករ វឿង ខាវី គ្រាដែល ២គ្រាប់របស់ខេត្តឧត្តរមានជ័យ រកបានដោយកីឡាករ សំ ភក្ដី និង ឈាវ ជិនឈាន។ នេះគឺជាជ័យជម្នះលើកទី២ ដែលជួយឲ្យបាត់ដំបងយូណៃធីត រកបាន ៦ពិន្ទុពេញឈរកំពូលតារាងពូលC ជាបណ្ដោះអាសន្ន។

ដោយឡែកក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័័យ បានបន្ដស្មើជាលើកទី២ ក្នុងពូលC ទល់នឹងក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ។ ជំនួបដ៏ស្វិតស្វាញនេះ កីឡាករ គឹម ហុងលី បានរកគ្រាប់នាំមុខឲ្យបន្ទាយមានជ័យ ១គ្រាប់មុន នៅចុងវគ្គទី១ តែត្រូវបានខេត្តសៀមរាប វាយបកគ្រាប់តាមស្មើវិញ ដោយកីឡាករ វី វិសាល នៅនាទី៧៦ ។ ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យខេត្តបន្ទាយមានជ័យ រំកិលទៅឈរលេខ២ ក្នុងពូល និងមាន ២ពិន្ទុក្នុងដៃ គ្រាដែលសៀមរាប រកបាន ១ពិន្ទុដំបូង ស្មើខេត្តឧត្ដរមានជ័យ ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូលរៀងៗខ្លួន៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ការប្រជែងកៅអីក្នុងពូលC នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ចាប់ផ្ដើមឡើងកម្ដៅ ក្រោយចប់សប្ដាហ៍ទី៣
2026/08/06 04:37:14 pm        125
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
2026/08/06 04:19:17 pm        147
Arsenal ព្រមព្រៀងតម្លៃផ្ទេរ ៧៥ លានផោននាំយក Bruno Guimaraes ពី Newcastle
2026/08/06 02:42:10 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ហៅប្រេងវ៉េណេស៊ុយអេឡាថា ជា «ពានរង្វាន់» ដែលសហរដ្ឋអាមេរិកទទួលបាន

2026/08/06 06:47:07 pm
​សារព័ត៌មាន៖ ជនស៊ីវិលរាប់រយនាក់ បានស្លាប់ ឬរងរបួស ក្នុងការវាយប្រហាររបស់អាមេរិកនៅយេម៉ែន ក្នុងឆ្នាំ ២០២៥
2026/08/06 06:43:56 pm
​អនុប្រធានទី១ CDC លើកទឹកចិត្តដល់វិស័យឯកជន ឱ្យប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម
2026/08/06 06:25:15 pm
​ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស ត្រូវបានដាក់ពង្រាយនៅទីក្រុងតៃប៉ិ អំឡុងសមយុទ្ធយោធាប្រចាំឆ្នាំ
2026/08/06 05:37:20 pm
​មនុស្សយ៉ាងហោច៦នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលផ្ទះនៅភាគខាងជើងប្រទេសឥណ្ឌា
2026/08/06 05:35:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm