ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ កើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួស ៤នាក់ ក្នុងនោះរបួសធ្ងន់ ២នាក់ និងស្រាល ២នាក់។
គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី-ខេត្ត ចំនួន៣ មានដូចជា៖ ខេត្តកំពត ស្លាប់ ១នាក់ និងរបួស ១នាក់ , ភ្នំពេញ របួស ៣នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់ ៕

